Featherweight ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Martin
  • Nguyen

"The Situ-Asian"

កម្ពស់
173​ កម្ពស់
ទម្ងន់កំណត់
70.3 គីឡូក្រាម
ក្រុម
Hardknocks 365
មក​ពី
ប្រទេសវៀតណាម / ប្រទេសអូស្ត្រាលី
កម្ពស់
173​ កម្ពស់
ទម្ងន់កំណត់
70.3 គីឡូក្រាម
ក្រុម
Hardknocks 365
មក​ពី
ប្រទេសវៀតណាម / ប្រទេសអូស្ត្រាលី

អំពី

ម្ចាស់​ខ្សែ​ក្រវាត់ ​ONE Featherweight World Champion កីឡាករ Martin Nguyen បាន​កើត​ដឹង​ក្ដី​ក្នុង​ទីក្រុង​ Sydney មាន​ម្ដាយ​ឪពុក​​ជា​ជនជាតិ​វៀតណាម​ដែល​បាន​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី។ នៅ​សាលា គេ​ធ្លាប់​ជា​កីឡាករ​បាក់​ឱប​ម្នាក់​ ប៉ុន្តែ​បាន​បង្ខំ​ចិត្ត​បោះបង់​កីឡា​នេះ​ បន្ទាប់​ពី​​រង​របួស​ច្រើន​កន្លែង​ពេក។

គេ​បាន​ចាប់​យក​​សិល្បៈ​ក្បាច់គុន​​នៅ​អាយុ​២១​ឆ្នាំ​គោលបំណង​ដើម្បី​ចាប់​យក​ចំណង់ចំណូលចិត្ត​​ថ្មី​និង​សម្រក​គីឡូ ប៉ុន្តែ​គេ​បាន​រក​ឃើញ​បទពិសោធន៍​ផ្លាស់​ប្ដូរ​ជីវិត​មួយ។ គេ​មិន​ដែល​ស្ដាយ​ក្រោយ​ទេ ឈ្នះ​ការ​ប្រកួត​គុន​ចម្រុះ​​​ក្នុង​កម្មវិធី​ស្ម័គ្រចិត្ត​២​ប្រកួត មុន​ពេល​សម្រេច​ចិត្ត​​ចូល​ប្រកួត​អាជីព​ដំបូង​ក្នុង​ឆ្នាំ​២០១២។ គេ​ឡើង​​​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់ Featherweight យ៉ាង​រហ័ស ឈ្នះ​​ក្នុង​កម្មវិធី​ប្រកួត​៨​នាក់ គ្រង​ខ្សែ​ក្រវាត់ BRACE Featherweight Champion នៅ​ប្រទេស​អូស្ត្រាលី​។ បន្ទាប់​ពី​សម្រេច​គោលដៅ​នេះ Nguyen បាន​ចុះ​កុងត្រា​ជាមួយ ONE Championship ក្នុង​ឆ្នាំ​២០១៤។ 


ត្រឹម​​​៦​ប្រកួត​យ៉ាង​ភ្ញាក់ផ្អើល Nguyen យក​បាន​ឈ្មោះ​ជា​​កីឡាករ​ដំបូង​​គ្រង​ខ្សែក្រវាត់​២​ប្រភេទ​ទម្ងន់​​​ផ្សេង​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship ដោយ​បាន​ផ្ដួល​​ជើង​ខ្លាំង Marat Gafurov និង Eduard Folayang ដើម្បី​ឈរ​ជា​​កីឡាករ​​គុន​ចម្រុះ​ល្អ​ជាង​គេ​ក្នុង​ប្រភេទ​ទម្ងន់ Featherweight និង Lightweightក្នុង​ពិភពលោក។ ជា​ការ​ពិត​​គេ​ស្ទើរ​តែ​ក្លាយ​​ជា​កីឡា​ដំបូង​​គ្រង​ខ្សែ​ក្រវាត់​គុន​ចម្រុះ​​ពិភពលោក​៣​​ប្រភេទ​ផ្សេង​​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ទីបំផុត​គ្រប់​យ៉ាង​មិន​បាន​សម្រេច​នោះ​ទេ។