Welterweight ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Kiamrian
  • Abbasov

"Brazen"

កម្ពស់
183​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
83.9 គីឡូក្រាម
ក្លឹប​
Novorosfight
មក​ពី
គៀរហ្គីស្តង់
កម្ពស់
183​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
83.9 គីឡូក្រាម
ក្លឹប​
Novorosfight
មក​ពី
គៀរហ្គីស្តង់

អំពី

​ម្ចាស់​ខ្សែ​ក្រវាត់ ONE Welterweight World Champion កីឡាករ Kiamrian Abbasov បាន​កើត​ក្នុង​គ្រួសារ​មាន​តែ​ម្ដាយ​ក្នុង​ស្រុក​កំណើត​នៃ​ទីក្រុង Bishkek ប្រទេស​​កៀហ្ស៊ីស៊ីស្ថាន។ នៅ​ទី​នោះ គេ​ចាប់​​ផ្ដើម​​ដំណើរ​​នៃ​សិល្បៈ​​ក្បាច់​គុន​​របស់​គេ​​ជាមួយ​​ចំបាប់ Greco-Roman ហើយ​បន្ទាប់​មក​ក៏​បន្ថែម​ជំនាញ​ប្រដាល់។ បន្ទាប់​ពី​បាន​បង្កើត​​ការ​ប្រកួត​ដែល​មើល​ទៅ​មាន​សមត្ថភាព​គ្រប់​ជ្រុងជ្រោយ Abbasov មាន​អារម្មណ៍​ថា គេ​បាន​ត្រៀម​រួចរាល់​សម្រាប់​ការ​ប្រកួតប្រជែង​ថ្មី​មួយ ពេល​ដែល​គេ​មាន​អាយុ​១៨​ឆ្នាំ និង​​កំណត់​គោលដៅ​របស់​គេ​លើ​ការ​ប្រកួត​ក្នុង​ទ្រុង។

Abbasov ​បាន​​បង្ហាញ​​​ជា​កីឡាករ​មាន​ទេពកោសល្យ​ជោគជ័យ​​ម្នាក់ ដោយ​គេ​​ទទួល​​បាន​ជ័យជម្នះ​​៤​ប្រកួត​ដំបូង​ក្នុង​ការ​ចាប់​ផ្ដើម​អាជីព​របស់​គេ។ បន្ទាប់​មក​​គេ​បាន​ផ្លាស់​ទៅ​រស់​នៅ​​ផ្ទះ​ខាង​ប្រពន្ធ​នៅ​ឯ​ប្រទេស​រុស្សី ព្រោះ​​គិត​ថា នៅ​ទី​នោះ​​មាន​ឱកាស​ច្រើន​សម្រាប់​​អាជីព​​​របស់​គេ ហើយ​គេ​បាន​លះបង់​ខ្លួន​​ឯង​មែនទែន​ដើម្បី​ហ្វឹកហាត់។ ការ​ខិតខំ​របស់​គេ​ពិត​ជា​ទទួល​ជោគជ័យ​មែន ក្នុង​នោះ​គេ​​សាង​កំណត់ត្រា​ឈ្នះ​​ជុំវិញ​ប្រទេស​រុស្សី និង​យក​បាន​ខ្សែក្រវាត់​២​គ្រឿង។


ក្នុង​ខែ​ មីនា ឆ្នាំ ២០១៨ គេ​បាន​នាំ​យក​រឿង​អស្ចារ្យ​ឈ្នះ​១០​ប្រកួត​ជាប់​គ្នា ជាមួយ​ការ​បញ្ឈប់​​ដៃ​គូ​៦​ប្រកួត មុន​ពេល​ឈាន​ជើង​​ប្រកួត​ដំបូង​នៅ ONE Championship។ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ជើង​ខ្លាំង Agilan Thani នៅ​ចុង​ឆ្នាំ​២០១៨ Abbasov បន្ត​ផ្ដួល​វីរបុរស​ជប៉ុន Yushin Okami យ៉ាង​អស្ចារ្យ មុន​ពេល​​​បំបាក់​កីឡាករ Zebaztian Kadestam យក​បាន​ខ្សែ​ក្រវាត់ ONE Welterweight World Champion។