Heavyweight ម្ចាស់ខ្សែក្រវាត់ពិភពលោក

  • Brandon
  • Vera

"The Truth"

កម្ពស់
191​ កម្ពស់
ទម្ងន់កំណត់
102.1 គីឡូក្រាម
ក្រុម
Alliance Training Center
មក​ពី
ប្រទេសហ្វីលីពីន
កម្ពស់
191​ កម្ពស់
ទម្ងន់កំណត់
102.1 គីឡូក្រាម
ក្រុម
Alliance Training Center
មក​ពី
ប្រទេសហ្វីលីពីន

អំពី

ម្ចាស់​ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera គឺ​ជា​កីឡាករ​គុន​ចម្រុះ​​ល្អ​ផ្ដាច់​គេ​ម្នាក់​​នៅ​លើ​ផែន​ដី​នេះ។ កើត​ក្នុង​ទីក្រុង Norfolk រដ្ឋ Virginia សហរដ្ឋអាមេរិក គេ​​​ធ្លាប់​ជា​កីឡាករ​ចំបាប់​​ក្នុង​​កម្រិត​សាលា​លើ​អាហារូបករណ៍​នៅ​សកលវិទ្យាល័យ Old Dominion University ប៉ុន្តែ​គេ​ក៏​បាន​ចាកចេញ​នៅ​២​ឆ្នាំ​បន្ទាប់ ដោយ​ទៅ​ចូលរួម​បម្រើ​ការងារ​នៅ​កង​ទ័ព​អាកាស​សហរដ្ឋអាមេរិក​។ គេ​ថែម​ទាំង​បាន​ចូលរួម​ជាមួយ​ក្រុម​ចំបាប់ Greco-Roman របស់​យោធា​ផង​ដែរ។


ក្នុង​ឆ្នាំ​១៩៩៩ បន្ទាប់​​ចាកចេញ​ពី​មន្ទីរពេទ្យ​ដោយ​សារ​របួស​ដៃ Vera បាន​សិក្សា​​សិល្បៈ​ក្បាច់គុន​ឃ្លេ។ មិន​យូរ​ប៉ុន្មាន​ គេ​បាន​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​ជា​មួយ​គ្រូ​ល្អ​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក និង​​​​ធ្វើ​ការ​បង្ហាញ​ខ្លួន​ប្រកួត​​ដំបូង​ក្នុង​ខែ កក្កដា ឆ្នាំ​ ២០០២ ដោយ​ ផ្ដួល​ដៃគូ​បោះបង់​ការ​ប្រកួត​​ក្នុង​ទឹក​ទី​១។ កីឡាករ​រហស្សនាម​ “The Truth” បន្ទាប់​មក​បាន​ចំណាយ​ពេល​១២​ឆ្នាំ​ប្រកួត​​​​ក្នុង​ស្ថាប័ន​គុន​ចម្រុះ​ល្បី​មួយ​​នៅ​អាមេរិក​ក្នុង​​ប្រភេទ​ទម្ងន់ Heavyweight និង Light heavyweight។

Vera ​បាន​បង្ហាញ​ខ្លួន​ប្រកួត​​ដំបូង​​ក្នុង​ស្ថាប័ន​ ONE Championship ក្នុង​ខែ ធ្នូ ឆ្នាំ ២០១៤ ក្នុង​កម្មវិធី ONE: WARRIOR’S WAY ដែល​ជា​កន្លែង​គេ​បញ្ឈប់​កីឡាករ Igor Subora ក្នុង​ទឹក​១។ គេ​បាន​ត្រលប់​មក​វិញ​នៅ​មួយ​ឆ្នាំ​បន្ទាប់ និង​ផ្ដួល​កីឡាករ Paul Cheng ក្នុង​រយៈ​ពេល​ត្រឹម​តែ​២៦​វិនាទី គ្រង​ខ្សែ ONE Heavyweight World Championship។ ​បច្ចុប្បន្ន​កំពុង​តាំង​ទីលំនៅ​ក្នុង​ទីក្រុង​ម៉ានីល​ គេ​​មាន​គម្រោង​អភិវឌ្ឍន៍​​កីឡាករ​ហ្វីលីពីន​ជំនាន់​ក្រោយ​នៅ​ឯ​ទីតាំង​ហ្វឹកហាត់​របស់​គេ​ឈ្មោះ​ថា Alliance Training Centre Philippines ខណៈ​​រក្សា​ភាព​ខ្លាំង​លើ​ខ្សែ​ក្រវាត់​ពិភពលោក​របស់​ខ្លួន។