News

នារី​ពូកែ​កណ្តាប់​ដៃ Buntan រំពឹង​យ៉ាង​មុត​មាំ​យកឈ្នះ Lopez ដើម្បី​ឱកាស​ខ្សែ​ក្រវាត់​ពិភព​លោក

Jackie Buntan ទទួលបាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​ទូទាំងពិភព​លោក​អំពី​ជំនាញ​របស់​នាង​ដែល​ទទួល​បាន​ជ័យជម្នះ​កាល​ពី​ដើម​ឆ្នាំ​នេះ ហើយ​នាង​ជឿ​យ៉ាង​ខ្លាំង​នឹង​មាន​ឱកាសឈាន​ទៅ​ដល់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកថ្ងៃណា​មួយ។

សម្រាប់​ការ​ឡើង​សង្វៀន​ពិភព​លោក​លើក​ទី​៣​នាសប្តាហ៍​នេះ កីឡាការិនី​រូប​នេះ​នឹង​ជួប​កីឡាការិនី​អាហ្សង់ទីន Daniela Lopez សម្រាប់​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃ​នៅ​ព្រឹត្តិការណ៍ ONE: EMPOWER ថ្ងៃសុក្រ ទី​៣ ខែ​កញ្ញា។

Buntan និយាយ​ថា ៖«នៅ​ពេល​ខ្ញុំ​ការ​ប្រកួត​នេះ វា​កាន់​ច្បាស់​ណាស់​ថា​ខ្ញុំ​កំពុង​ឈាន​មុខ​គេ និង​មាន​តម្លៃ​សម្រាប់​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​នាង​ពេល​ខាង​មុខ​ឆាប់។ សព្វ​ថ្ងៃ​នេះ​មិន​ទាន់​មាន​ជើង​ឯក​ពិភព​លោក​ឡើយ​ក្នុង​ប្រភេទ​ទម្ងន់​មួយ​ខ្ញុំ ដូច្នេះ​ខ្ញុំ​គិត​ថា វានឹង​ជំរុញ​ខ្ញុំ​ឈាន​ទៅ​កៀក​នឹង​ការ​ប្រកួត​ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Strawweight។

«ខ្ញុំ​មិន​មាន​កាល​បរិច្ឆេទ​ជាក់​លាក់​ទេ តែ​ខ្ញុំ​សង្ឃឹម​បាន​ប្រកួត​ខ្សែ​ក្រវាត់​ឆាប់ៗ។ ខ្ញុំ​នឹង​បន្ត​បង្ហាញ​ខ្លួន​ឯង​ថា ខ្ញុំ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក និង​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ម្នាក់»។

Pictures from the ONE Super Series Muay Thai fight between Jackie Buntan Ekaterina Vandaryeva at "ONE on TNT IV"

សម្រាប់​ដៃ​គូ​ Lopez គឺ​ជា​ការ​បង្ហាញ​ខ្លួន​ប្រកួត​នៅ ONE Super Series លើក​ដំបូង​នាង​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ប្អូន​ស្រី​ Milagros Lopez បាន​ប្រកួត​​លើក​ដំបូង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន។ យ៉ាង​ណា Buntan មិន​សូវ​ស្គាល់​ច្បាស់​ពី​ដៃ​គូ​ម្នាក់​នេះ​ឡើយ។ កីឡាការិនី​អាមេរិក​និយាយ​ថា ៖«នាងជាកីឡាការិនី​ឆ្ពោះ​ទៅ​មុខ​រហូត ចេញ​កណ្តាប់​ដៃ​លឿន និង​ល្អ​គ្រប់​ក្បាច់។ ខ្ញុំ​ដឹង​ថា  Daniela ហាត់​នៅ​ក្លឹប FA Group ក្នុង​ប្រទេស​ថៃ ដូច្នេះ​ច្បាស់​ណាស់​ថា នាងមាន​អាវុធ​មួយ​ថៃ​ល្អ»។



Buntan ជា​កីឡាការិនី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ពូកែកណ្តាប់ លឿន និង​រហ័ស ហើយ​ទាត់​ក៏​ល្អ​នៅ​ពេល​នាង​យក​ឈ្នះ​កីឡាការិនី​ថៃ Wondergirl Fairtex នៅ​ ONE: FISTS OF FURY កាល​ពី​ខែ​កុម្ភៈ។

នាង​និយាយ​ថា ៖«ខ្ញុំ​ជាប្រភេទ​មនុស្ស​មិន​ចង់​ប្រកួត​ម្តង​ទៀត។ ខ្ញុំ​គិត​ថា វា​ច្បាស់​ហើយ​ដែល​ខ្ញុំ​ឈ្នះ ដូច្នេះ​ប្រសិន​បើ​នាង (កីឡាការិនី​ថៃ)​ចង់​សង​សឹក មាន​អី​ខ្ញុំ​អាច​ទទួល​បាន។ ប៉ុន្តែ​ខ្ញុំ​​ថា ខ្ញុំ​បាន​បង្ហាញ​ខ្លួន​ឯង​ច្បាស់​ហើយ​ថា ខ្ញុំ​បន្ត​បង្កើន​កម្រិត​សមត្ថភាព​កាន់​តែ​ខ្ពស់ និង​ជួប​ដៃ​គូ​កាន់​តែ​ល្អ នោះ​ទើប​ជា​គោល​ដៅ។ មែន​ទែន​ទៅ​មាន​កីឡាការិនីជា​ច្រើន​ខ្លាំង​ៗ​​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ជា​មួយ​ខ្ញុំ​ដែល​មិន​ទាន់​ប៉ះ​គ្នា។ អីចឹង​ខ្ញុំ​ចង់​ប៉ះ​អ្នក​ថ្មី​ល្អ​ជាង។

ជា​មួយ​គ្នា​នេះ​ប្អូន​ស្រី​របស់ Wondergirl គឺ​កីឡាការិនី Supergirl Jaroonsak Muaythai ក៏​ចង់​សាក​ជា​មួយនាង ហើយ​ក៏​ចង់​សង​សឹក​ឲ្យ​បង​ស្រី​ដែរ។ ជុំ​វិញ​បញ្ហា​នេះ​កីឡាការិនី​អាមេរិក​និយាយ​ថា ៖«ខ្ញុំ​មាន​ន័យ​ច្បាស់​ណាស់ តែ​នាង (Supergirl) ត្រូវ​ប្រកួត​នៅក្នុង​ប្រភេទ​ទម្ងន់​ខ្ញុំ»។

Jackie Buntan fights Wondergirl Fairtex at ONE: FISTS OF FURY

Buntan និយាយ​ពី​ការ​ប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ៖«អ្នក​គាំ​ទ្រ​អាច​រំពឹង​ទទួល​បាន​ការ​ប្រកួត​ដ៏​រីក​រាយ​ជា​មួយ​កីឡាការិនី​ពីរ​នាក់​ដែល​មាន​ស្ទីល​​វ៉ៃ​ប្លែក​គ្នា។ ខ្ញុំ​មិន​ដែល​គិត​ពី​ការ​​ឈ្នះ​​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទេ។ អ្វី​ដែល​ខ្ញុំ​គិត​គឺ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ និង​បញ្ចេញ​ឲ្យ​អស់​ពី​អ្វី​ដែល​ខ្ញុំ​មាន​នៅ​លើ​សង្វៀន។ ទាំង​នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​»៕

Read more: 5 Brilliant Finishes From The Female Stars Competing At ONE: EMPOWER

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។