Features

ក្រឡេក​មើល​ចំណាត់​ថ្នាក់​តារា​ទម្ងន់ Lightweight ​ក្រោយ​ Ok ​ឈ្នះ​ខ្សែ​ក្រវាត់

ភាព​ភ្ញាក់​ផ្អើល​ជ័យជម្នះ​របស់ Ok Rae Yoon ​នៅ​ព្រឹត្តិការណ៍​ ONE: REVOLUTION ​បាន​ចារ​ក្នុង​រឿង​រ៉ាវ​ថ្មី​នៃ​​ខ្សែ​ក្រវាត់​​ ONE Lightweight World Title ។

កាល​ថ្ងៃ​សុក្រ​កន្លង​ទៅ តារា​កូរ៉េខាង​ត្បូងបានផ្ដួល​ម្ចាស់​ខ្សែ​ក្រវាត់​យូរ​អង្វែង Christian “The Warrior” Lee ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ដែល​រុញ​ឲ្យ​ Lee ខ្ទាត​ចេញ​ពី​ចំណាត់​ថ្នាក់​កំពូល។

លទ្ធផល​នេះ​នាំ​ឲ្យ​ប្រែ​ប្រួល​​ចំណាត់​ថ្នាក់​ទម្ងន់​ lightweight ប្រែ​ប្រួល​ និង​មាន​គូ​ប្រកួត​កាន់​តែ​​រំភើប​ទៅ​​ថ្ងៃ​ខាង​មុខ។

សូ​ម​ក្រឡេក​មើល​​​តារា​ទម្ងន់​នេះ​តាម​លំដាប់​លំដោយ​ដូច​តទៅ !

ម្ចាស់​ខ្សែ​ក្រវាត់

Ok Rae Yoon beats Christian Lee to win the lightweight belt at ONE: REVOLUTION

Ok ទំនង​មិន​អាច​អាច​ឡើង​ដល់​ចំណុច​កំពូល​បែប​នេះ​សោះ ​នៅ​ឆ្នាំ ២០២១ !

បុរស​វ័យ៣០ឆ្នាំបង្ហាញខ្លួនដំបូង យក​ឈ្នះ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ featherweight កីឡាករ Marat “Cobra” Gafurov និង​បន្តឈ្នះ លើកវីរបុស MMA កីឡាករ Eddie “The Underground King” Alvarez នៅ​សង្វៀន “ONE on TNT IV” កាល​ខែ មេសា។

ប៉ុន្តែ​អ្នក​គាំទ្រ​មិន​ទាន់​រំពឹង​ថា Ok យក​​ឈ្នះ​ Lee ​ក្នុង​ការ​ដណ្ដើម​​ខ្សែ​ក្រវាត់​នោះ​ទេ។ ​កូន​សិស្ស​មក​ពី​ក្លិប Team Mad អាចយកឈ្នះម្ចាស់ខ្សែក្រវាត់ក្នុងការប្រកួត ៥ ទឹក​ដ៏​តាន​តឹង

តារា​កូរេ​បាន​​ជម្នះ​ក្នុង​ស្នៀត​ការពារ និង​គេច​ផុត​ពី​ការ​ប៉ុនប៉ង​​សម្លាប់​ដោយ​​ស្នៀត​ឃ្លេ ​​និង​អាច​ប្រើ​ស្នៀត​ឈរ​ប្រយុទ្ធ​វិញ។ ទី​បំផុត​គេ​ទទួល​បាន​​ពិន្ទុ​ឈ្នះ​ពី​​ចៅ​ក្រម​កាត់​សេច​ក្ដី។

ពិន្ទុ​នោះ​គ្រប់​គ្រាន់​ឲ្យ Ok យ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ONE Lightweight World Championship និង​សម្លឹង​ទៅ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន។

#1-គូ​ប្រជែង​លំដាប់​ទី​១ Christian Lee

Lee ​​ បាន​គ្រប់​គ្រង​ខ្សែ​ក្រវាត់ lightweight ​តាំង​ពី ២០១៩ មក ពេល​គេ​ឈ្នះ​​ខ្សែ​ក្រវាត់​ទាំង ONE Lightweight World Title និង ONE Lightweight World Grand Prix។

យ៉ាង​ណា​ក្ដី គេនៅ​តែ​គិត​ថា ​គេ​អាច​ឈ្នះ​ការ​ប្រកួត​កាល​ថ្ងៃ​​សុក្រ​លើ​តារា​កូរេ។ ​ប៉ុន្តែ ​អ្វីៗ​ត្រូវ​ហួស​ពេល ​ដោយ​សារ​អាជ្ញា​កណ្ដាល​លើក​ដៃ​ឲ្យ Ok ជា​អ្នក​ឈ្នះ។

“The Warrior” មិន​យល់​ស្រប​នឹង​ការ​កាត់​ក្ដី ហើយ​គេ​ចង់​ឲ្យ​មាន​ការ​ប្រកួត​សង​សឹក​នា​ពេល​ខាង​មុខ។ គួរ​ដឹង​​ថា Lee បាន​ផ្ដួល​គូ​ប្រកួត​ក្នុង​ទម្ងន់ lightweight ​នេះ​អស់​ហើយ ​មុន​ការ​មក​ដល់​របស់ Ok។

#2-គូ​ប្រជែង Saygid Guseyn Arslanaliev

Top-ranked mixed martial artist Saygid Guseyn Arslanaliev

ការ​ឈ្នះ​បន្ត​បន្ទាប់​របស់ Saygid “Dagi” Guseyn Arslanaliev ​បាន​​បញ្ចប់​ពេល Lee ផ្ដួល​រូប​គេ​យក​ឈ្នះ​ដោយ​ពិន្ទុ​ម​ជា​ឯក​ច្ឆន្ទ​ ​ដើម្បី​គ្រង​​ជើង​ឯក ONE Lightweight World Grand Prix Championship ​នៅ​សង្វៀន ONE: CENTURY ឆ្នាំ ២០១៩ ហើយ​គេ​អត់​បាន​ប្រកួត​តាំង​ពី​នោះ​មក។



#3-គូ​ប្រជែង Shinya Aoki

Pictures from the fight between Eduard Folayang and Shinya Aoki from "ONE on TNT IV"

គេ​ជា​បុរស​ម្នាក់​ដែល​មិន​​ងាយ​ខ្ទាត​ចេញ​ពីការ​ប្រកួត World Title គឺ Shinya “Tobikan Judan” Aoki

វីរបុរស​ជប៉ុន​​គ្រង​ខ្សែ​ក្រវាត់ ONE’s lightweight ​ពីរ​សម័យកាល។ តាំង​ពី​ របូត​ខ្សែ​ក្រវាត់​ទៅ​ Lee កាល​ឆ្នាំ ២០១៩ គេ​ឈ្នះ ៤​ដង​ជាប់​គ្នា​ក្នុង​នោះ​បញ្ចប់​គូ​ប្រកួត​​​ដោយ​ឃ្លេ​រហូត​ដល់ ៣ ដង។

#4-គូប្រជែង Iuri Lapicus

Christian Lee fights Iuri Lapicus at ONE: INSIDE THE MATRIX on Friday, 30 October

Iuri Lapicus មាន​ចំណុច​ត្រូវ​រីក​ចម្រើន​ជា​ច្រើន។ ក្រោយ​បរាជ័យ ក្នុង​ការ​​ដណ្ដើម​ខ្សែ​ក្រវាត់ World Title ​ទល់​នឹង Lee ​គេ​ឡើង​ជួប​ប្រកួត​ Alvarez ​តែ​ពេល​នោះ​តារា​អាមេរិកប្រកួតខុសលក្ខន្តិកៈ។

មុន​ឡើង​ជួប​ Lee គេ​បានយកឈ្នះ Gafurov, និង Shannon “OneShin” Wiratchai ជា​ដើម។

គេ​​នៅ​តែ​អាច​ឡើង​ទៅ​ជួប Ok ​នៅ​ថ្ងៃ​ណា​មួយ។

#5-គូប្រជែង Timofey Nastyukhin

Russian MMA star Timofey Nastyukhin fights Dutch kickboxing Pieter Buist at ONE: INSIDE THE MATRIX II in Singapore

Timofey Nastyukhin មិន​មាន​ពេល​ច្រើន ពេល​ប្រកួតដណ្ដើមខ្សែក្រវាត់ ចាញ់ Lee ប៉ុន្តែ រូប​គេ​ត្រូវ​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ក្នុង​ការ​​ឆ្ពោះ​មក​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។

អ្នក​ជំនាញ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​សញ្ជាតិ​រុស្សី​រូប​នេះ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ក្នុង​ការ​ប្រកួត​ឈរ។

អ្នក​ដែល​នៅ​សល់​ផ្សេង​ទៀត

Pictures from Eddie Alvarez vs. Ok Rae Yoon from "ONE on TNT IV"

Alvarez ធ្លាប់ចាញ់ Ok នា​ដើម​ឆ្នាំ​នេះ​ក៏​នៅ​ចិញ្ចឹម​ចិត្ត​​ឡើង​ប្រជែង​ខ្សែ​ក្រវាត់​ផង​ដែរ។

តារា​អាមេរិក​រូប​នេះ​​ក៏​បាន​ជួប​ Lapicus ​ដែល​លទ្ធផល​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មោឃៈ​តាម​រយៈ​ការ​ប្រកួត​ខុស​​លក្ខន្តិកៈ។

“The Warrior” Zhang Lipeng​ ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពេល​ផ្ដួល​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ lightweight កីឡាករ Eduard “Landslide” Folayang នៅ​សង្វៀន ONE: BATTLEGROUND II កាល​ខែ​ សីហា។

កីឡាករ​​ចិន​កើន​កំណត់​ត្រា​ឈ្នះ ៣១១ ដង ​ចាញ់ ១១ ​ដង និង ស្មើ ២ ដង ក្នុង​នោះ​ឈ្នះ ២២ ដង​ក្នុង​ការ​ប្រកួត ២៥ លើក​ចុង​ក្រោយ។ ​គេ​កំពុង​ល្អ​ឡើង ហើយ ត្រូវ​ការ​ឈ្នះ ១ ប្រកួត​ទៀត​ដើម្បី​ទទួ​ល​បាន​ចំណាត់​ថ្នាក់​​កាន់​តែ​ខ្ពស់។

“Crazy Dog” Dae Sung Park ​កើន​​​ជ័យជម្នះ ៤-០ នៅ​សង្វៀន ONE ក្រោយផ្ដួល Amir Khan នៅ​សង្វៀន ONE: COLLISION COURSE II កាល​ខែ​ធ្នូ ហើយ​មាន​ឱកាស​ឡើង​ទៅ​ប្រកួត​ជា​មួយ​អ្នក​ខ្លាំង​ផ្សេង​ទៀត។

ចំណែក Gafurov, Pieter “The Archangel” Buist, Antonio “The Spartan” Caruso, និង James Nakashima សុទ្ធ​តែ​​ជា​អ្នក​ប្រកួត​ប្រជែង​ខ្ពស់​ក្នុង​ទម្ងន់ lightweight ​ផង​ដែរ។

ចុចអាន : The Best Pictures From ONE: REVOLUTION

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។