Eko Roni Saputra ខំប្រឹងប្រែងដើម្បីគេចផុតពីភាពក្រីក្រ
កាលនៅវ័យក្មេង Eko Roni Saputra ស្ថិតនៅក្នុងភាពដ៏លំបាកមួយ ខណៈរូបគេ និងគ្រួសារពេលខ្លះរស់ដោយគ្មានអាហារញុំា ក្រោយឳពុករបស់ខ្លួនបាត់បង់ការងារ។ ក្នុងស្ថានភាពយ៉ាប់យ៉ឺននេះ Eko មានឆន្ទៈធ្វើឲ្យខ្លួនឯងល្បីឈ្មោះក្នុងពិភពក្បាច់គុន និងក្លាយជាជើងឯកចំបាប់ថ្នាក់ជាតិឥណ្ឌូណេស៊ី មុនពេលបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោក។