ឪពុកឃ្លាតឆ្ងាយ​បាន​ផ្តល់​ឲ្យកុមារភាព Joshua Pacio មានតែភាពឯកោ

ឪពុករបស់ Joshua Pacio បានឃ្លាតឆ្ងាយកាលពីកុមារភាពអស់រយៈពេល១០ឆ្នាំដើម្បីទៅធ្វើការនៅក្រៅប្រទេសរកលុយផ្គត់ផ្គង់គ្រួសារ និងបញ្ជូនរូបគេទៅរៀន។ ធំធាត់ឡើងដោយគ្មានឪពុកនៅជិតបានធ្វើឲ្យជីវិតរបស់ជើងខ្លាំងល្បីឈ្មោះហ្វីលីពីនរូបនេះជួបការលំបាកខ្លាំង ប៉ុន្តែរូបគេបានជម្នះឧបសគ្គទាំងនោះដើម្បីក្លាយជាតារាក្បាច់គុនចម្រុះដ៏ជោគជ័យ និងជាជើងឯកពិភពលោកនៅលើឆាកអន្តរជាតិ៕