ឥទ្ធិពលពីរឿង Dangal កីឡាការិនី Ritu សម្លឹង​ទៅរកការ​បង្កើតប្រវត្តិសាស្ត្រក្នុងគុនចម្រេះសម្រាប់​ឥណ្ឌា

គ្រួសារ​របស់​កីឡាការិនី​ចំបាប់​​ឥណ្ឌា​ដ៏​ល្បី​ល្បាញ​ Ritu Phogat មិន​ដែល​គេច​​វេះ​ពី​បញ្ហា​​អាក្រក់​ៗ​នោះ​ទេ។ ឥរិយា​បថ​របស់​ពួក​គាត់​​បាននាំ​គ្រួសារ​មួយ​នេះ​ក្លាយ​ជា​ត្រកូល​​ជើង​ឯក​ចំបាប់​ និង​​​ស្ថិត​ក្នុង​​ខ្សែ​ភាព​ជំរុញ​លើក​ទឹក​ចិត្ត​ដ៏​ល្បី​ល្បាញ​កាល​ពី​ឆ្នាំ​២០១៦​រឿង “Dangal”។ ឥឡូវ​នេះ​កីឡាការិនី Phogat កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ស្នាដៃ​ថ្មី និង​ដាក់​ប្រទេស​ឥណ្ឌា​ចូល​ទៅ​ក្នុង​ផែន​ទី​​​​កីឡា​ថ្មី​មួយ។