ពី​ក្មេង​គេច​សាលា Danny Kingad អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​​កីឡាករលំដាប់​កំពូល

តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត និង​​មហិច្ឆតា​ដ៏​មុត​មាំ កីឡាករ Danny Kingad បានដោះ​ខ្លួន​​ចេញ​ពី​បញ្ហា​អាក្រក់​ដែល​បាន​កើត​ឡើង​ចំពោះ​ជីវិត​របស់​ខ្លួនតាំង​ពី​កុមារភាព​រហូត​ឃើញ​ពន្លឺ​នៃ​ជីវិត​រុង​រឿង​តាម​រយៈ​ប្រដាល់។ ដំណើរ​ជីវិត​របស់​គេមិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្លួន​គេ​ទទួល​បាន​ជីវិត​ភ្លឺ​ស្វាង​នោះ​ទេ​ ប៉ុន្តែ​សូម្បី​តែ​បង​ប្រុស និង​មិត្ត​រួម​​​អាជីព​ប្រដាល់​នៅ​​ក្លឹប Team Lakay ដូច​ជា​​កីឡាករ Joshua Pacio, Honorio Banario, Kevin Belingon និង Eduard Folayang ក៏​កោត​សរសើរ​រូប​គេ​ខ្លាំង​ដែរ។ ព័ត៌មាន​លំអិត​យ៉ាង​ណា សូម​ទស្សនា​វីដេអូ។