ជើងខ្លាំង Agilan Thani កែប្រែខ្លួនប្រាណដែលស្អប់ខ្ពើមទៅជាទីស្រឡាញ់ពេញចិត្ត

អសុវត្ថិរាប់មិនអស់បានកើតមានក្នុងជីវិតរបស់ Agilan Thani តាំងពីក្មេង។ ធំដឹងក្តីឡើងដោយមានតែឪពុកម្នាក់ឯងក្នុងតំបន់ដែលអ្នកជិត​ខាង​ពោរពេញ​ដោយ​អនាធិបតេយ្យ តារាប្រដាល់គុនចម្រុះម៉ាឡេស៊ីបានស្វែងរកឃើញមធ្យោបាយល្អក្នុងការបរិភោគអាហារដែលនាំឲ្យរូបគេកម្ចាត់ចោលនូវទម្ងន់លើស។ ការលើសទម្ងន់ និងការឈឺចាប់ពីការស្អប់ខ្លួនឯង​​ត្រូវ​បាន​កីឡាករ​រូប​នេះ​កម្ចាត់​​ចេញ​ដោយ​​ក្បាច់គុន​ និងលែងខ្វល់ពីរឿងអតីតកាល។ កីឡាករប្រដាល់ល្បីឈ្មោះរូបនេះបានបូជាជីវិតរបស់ខ្លួនដើម្បីកីឡា ការផ្លាស់ប្តូររបៀបញាំអាហារ និងកំពុងទទួលបាននូវអ្វីដែលជាទីពេញចិត្តរបស់ខ្លួនឯងរាប់បញ្ចូលទាំងមិត្តភក្តិហ្វឹកហាត់ជាមួយគ្នាផងនោះ បានជំរុញឲ្យខ្លាកំណាចរូបនេះបន្តក្តីស្រមៃរបបស់ខ្លួនក្នុងពិភពប្រដាល់៕