ជីវិតជួបព្យុះភ្លៀងរបស់ Eddie Alvarez

ក្បាច់គុនបាននាំឲ្យ Eddie Alvarez បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក និងគ្រងជើងឯកពិភពលោក។ យ៉ាងណា ការឈានមកដល់ដំណាក់កាលជោគជ័យមិនមែនជារឿងស្រួលនោះទេ។ កំពូលអ្នកប្រដាល់អាមេរិកនេះបានធំដឹងក្តីក្នុងសហគមន៍មួយសំបូរដោយក្មេងទំនើង ក្រុមបងធំ និងគ្រឿងញៀន។ ប៉ុន្តែតាមរយៈក្បាច់គុន អ្នកលេងគុនចម្រុះរហស្សនាម “The Underground King” បានបោះជំហានតាមមហិច្ឆតារបស់ខ្លួន និងផ្តោតលើបេសកកម្មពិតប្រាកដរហូតបានសម្រេចបំណង៕