Uncategorized

កម្មវិធីទូរទស្សន៍ «The Apprentice: ONE Championship Edition» នឹងផ្សារនៅលើ Netflix នាត្រីមាសទី១ ឆ្នាំ ២០២២

ស្ថាប័ន​​រៀបចំ​ការ​ប្រកួត​ក្បាច់​គុន​លំដាប់​ពិភព​លោក​ ONE Championship™ (ONE) ​បាន​ប្រកាស​អំពី​រដូវ​កាល​ដំបូង​នៃ​​កម្មវិធី​​​​​ទូរទស្សន៍​ជា​ស៊េរី​ “The Apprentice: ONE Championship Edition” ដែល​នឹង​ផ្សារ​នៅ​លើ​ Netflix ​ទៅ​កាន់​​​​ជាង ១៥០ ប្រទេស​លើ​ពិភព​លោក​នា​​​​ត្រី​មាស​ទី១ ​ឆ្នាំ ២០២២។ 

លោក Chatri Sityodtong ​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ  ONE Championship ​បាន​ថ្លែង​ថា៖« រដូវ​កាល​ដំបូង​នៃ​កម្ម​វិធី ‘The Apprentice: ONE Championship Edition’ ​ពិត​ជា​ទទួល​បាន​ជោគជ័យ​ធំ​ធេង។ បន្ទាប់​ពី​​បង្ហាញ​ខ្លួន​នៅ​តំបន់​អាស៊ី ​វា​ដល់​ពេល​​សម្រាប់​​ផ្ដល់​​បទ​ពិសោធន៍​ទៅ​កាន់​ពិភព​លោក​ហើយ​​ក្នុង​ការ​ឆ្លង​កាត់​ការ​លំបាក និង ​​ជា​កម្មវិធី​ល្អ​ឯក​គ្មាន​ពីរ​នៃ​​ស៊េរី ‘The Apprentice’​ជា​ប្រវត្តិសាស្ត្រ។ ក្នុង​នាម ONE Championship  ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ស​ពន់​ពេក​ម្រាប់​ការ​គាំទ្រ​ដែល​​យើង​ទទួល​បាន​ពី​ការ​ចាក់​បញ្ចាំង ហើយ ខ្ញុំ​ពិត​ជា​រំភើប​ក្នុង​ការ​បញ្ចាំ​ង​ទៅ​កាន់​​ទស្សនិក​ជន​កាន់​តែ​​​ច្រើន​ថែម​ទៀត​ក្នុង​ពិភព​លោក​»។

“The Apprentice” គឺ​ជា​កម្មវិធី​ទូរទស្សន៍​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​មាន​ការ​វាយ​តម្លៃ​បេក្ខភាព​ពាណិជ្ជកម្ម​ដែល​ប្រកួត​ប្រជែង​ការងារ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​នាយកប្រតិបត្តិ​ល្បីៗ​​លំដាប់​ពិភព​លោក។ រដូវ​កាល​ទី​១​របស់​កម្មវិធី​ “The Apprentice: ONE Championship Edition”​ មាន ១៣ ភាគ។  

កម្មវិធី “The Apprentice: ONE Championship Edition” ​ថ្មីៗ​នេះ ឈ្នះ​ពាន​ពី​កម្មវិធី Asian Academy Creative Awards 2021 (AAA)​ប្រចាំ​ទ្វី​​ប​អាស៊ី។ ​កម្មវិធី​នេះ​ឈ្នះ​ពាន​ “Best Non-Scripted Entertainment” និង “Best Adaptation of an Existing Format”។

​ការ​ចាក់​បញ្ចាំ​នឹង​ត្រូ​វ​សម្ពោធ​នៅ​អាស៊ី​ដើម​​ឆ្នាំ​នេះ​ ​និង ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​អ្នក​ទស្សនា ប្រមាណ ៤ លាន​​នាក់​នា​យប់​ដំបូង​ដោយ​ផ្ដួល​កម្មវិធី​​ធំៗ​​ដូច​ជា​ “America’s Got Talent”រដូវ​កាល​ទី ២០, ឈ្នះកម្មវិធី “MasterChef Singapore”រដូវ​កាល​ទី​២, “The Voice”រដូវ​កាល​ទី​២០, និង​ឈ្នះ​កម្មវិធី “The Masked Singer” រដូវ​កាល​ទី​៥ ដើម្បី​ក្លាយ​ជា​កម្មវិធី​​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​ឆ្នាំ ២០២១ ពេល​ដាក់​បញ្ចាំ​ង​លើក​ដំបូង​នៅ​អាស៊ី។ ​ការ​បញ្ចាំង​​នៅ​អាស៊ី នឹង​ទទួល​បាន​អ្នក​ទស្សនា​ប្រមាណ ៣០ ​លាន​នាក់ ​ក្នុង​នោះ ​មាន​អ្នក​ទស្សនា ៣,៥ លាន​នាក់​ជា​មធ្យម​​ក្នុង ១ ភាគ៕

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។