លក្ខខណ្ឌនៃការប្រើប្រាស់
ទូទៅ
ព័ត៌មានដែលមាននៅក្នុងវិបសាយ URL (“the Website”) អាចមានបញ្ហាបច្ចេកទេស ឬបញ្ហាការចេញផ្សាយ។ ព័ត៌មានទាំងអស់ដែលមាននៅក្នុងវិបសាយនេះត្រូវបានផ្តល់ជូន“ទុកជា”សម្រាប់តែគោលបំណងព័ត៌មានប៉ុណ្ណោះ និងគ្មានការធានានៃប្រភេទណាមួយទាំងការបង្ហាញ ឬកង្កប់ចំពោះការធានាណាមួយដែលមិនរំលោភបំពាន់ ប៉ុន្តែរាប់បញ្ចូលទាំងគ្មានដែនកំណត់ពីគុណភាពពេញចិត្ត ឬភាពត្រឹមត្រូវឥតខ្ចោះសម្រាប់គោលបំណងជាក់លាក់ណាមួយ។
ONE Championship អាចធ្វើការកែប្រែនូវមាតិកានៃវិបសាយនេះនៅពេលណាមួយដោយពុំចាំបាច់ជូនដំណឹងមុន។
គ្មានការធានាចំពោះវិបសាយ និង/ឬអង្គធាតុ
- វិបសាយ និងអង្គធាតុដែលត្រូវបានផ្តល់ជូន “ទុកជា”, “អាចមាន”។ ONE Championship មិនធានាចំពោះភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ ឬភាពបរិបូណ៌នៃវិបសាយនេះ និង/ឬ អង្គធាតុ និងបដិសេធការទទួលខុសត្រូវចំពោះបញ្ហា ឬការធ្វេសប្រហែសនៅក្នុងវិបសាយនេះ និង/ឬអង្គធាតុ។ ពុំមានការធានានៃប្រភេទណាមួយ បង្កប់ បង្ហាញ ឬលក្ខណៈកំណត់ដោយច្បាប់ ដោយគ្មានដែនកំណត់រាប់បញ្ចូលទាំងការធានាចំពោះការមិនរំលោភពាន់លើសិទ្ធិតតិជន សិទ្ធិជាកម្មសិទ្ធិ ជំនួញ គុណភាពពេញចិត្ត និង/ឬភាពត្រឹមត្រូវឥតខ្ចោះសម្រាប់គោលបំណងជាក់លាក់ណាមួយដែលបានផ្តល់ជូននៅក្នុងវិបសាយ និង/ឬអង្គធាតុ។
- ONE Championship មិនធានាចំពោះវិបសាយ និង/ឬអង្គធាតុនេះនឹងត្រូវបានផ្តល់ជូនដោយគ្មានការរាំងស្ទះ ឬគ្មានរអាក់រអ៊ួល ឬបញ្ហាចន្លោះប្រហោងដែលត្រូវបានបញ្ជាក់នឹងត្រូវបានកែតម្រូវ លើសពីនេះទៀត ពុំមានការធានាថា វិបសាយ និងអង្គធាតុនេះគ្មានមេរោគ ឬវីរុសព្យាបាទផ្សេងៗទៀតដែលបំផ្លាញ ឬកាត់ផ្តាច់កូដ កម្មវិធី ឬម៉ាក្រូ។
បណ្តាញភ្ជាប់ទៅវិបសាយខាងក្រៅ
ONE Championship ពុំមែនធ្វើជាអ្នកតំណាងចំពោះសុវត្ថិភាព គុណភាព ឬទ្រព្យសម្បត្តិនៃវិបសាយណាមួយដែលអាចត្រូវបានដាក់ភ្ជាប់ចូលវិបសាយនេះទេ។ វិបសាយដែលត្រូវភ្ជាប់ចូលវិបសាយនេះគឺជាវិបសាយឯករាជ្យដែល ONE Championship មិនមែនជាអ្នកគ្រប់គ្រង ថែមទាំងផ្នែកហិរញ្ញវត្ថុ ឬការត្រួតពិនិត្យ ឬប្រភេទណាមួយដែលមិនមែនជាការទទួលខុសត្រូវរបស់ ONE Championship ឡើយ។
សុវត្ថិភាព និងការពារវីរុស
ONE Championship នឹងមិនទទួលខុសត្រូវចំពោះផលប៉ះពាល់ដល់លោកអ្នកដោយផ្ទាល់ឬប្រយោល រួមទាំងការខូចខាតផ្សេងៗទៀតដែលបណ្តាលមកពីការបញ្ជូនពីវិបសាយនេះទៅប្រព័ន្ធកុំព្យួទ័ររបស់លោកអ្នកដូចជាវីរុស មេរោគ ឬប្រភេទអ្វីមួយដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ ទោះជាផលប៉ះពាល់ទាំងនោះដូចជាផលប៉ះពាល់រាប់បញ្ចូលទាំងគ្មានដែនកំណត់ ការខូចខាតផលប្រយោជន៍ ការរំខានដល់អាជីវកម្ម ការខូតខាតជាផ្នែក ឬទាំងស្រុងនៃកម្មវិធី ឬទិន្នន័យណាមួយ ដែលត្រូវបានរក្សាទុកនៅក្នុងកុំព្យួទ័រ ឬបែបណាក៏ដោយ។
ការទាញយកនិងការបោះពុម្ពអង្គធាតុពីវិបសាយ
អត្ថបទ និងក្រាហ្វិកទាំងអស់ដែលបានដាក់បង្ហាញនៅក្នុងវិបសាយនេះ និងតាមផ្នែក ឬទោះជាតាមការរៀបចំបែបណាក៏ដោយគឺជាកម្មសិទ្ធិបញ្ញារបស់ ONE Championship។ លោកអ្នកទទួលបានសិទ្ធិអនុញ្ញាតឲ្យចម្លងយកតាមប្រព័ន្ធអេឡិចត្រូនិក និងបោះពុម្ពចេញជាឯកសាររឹងពីវិបសាយនេះសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងមិនប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្មឡើយ។ ការប្រើប្រាស់អង្គធាតុណាមួយពីវិបសាយនេះ (រាប់ទាំងគ្មានដែនកំណត់ចំពោះការផលិតឡើងវិញសម្រាប់គោលបណងផ្សេងដែលផ្ទុយពីការអនុញ្ញាតខាងលើ និងការកែប្រែ ការចែកចាយ ឬការបោះពុម្ពផ្សាយឡើងវិញ) ដោយគ្មានការអនុញ្ញាតជាលាយល័ក្ខអក្សរជាមុនពី ONE Championship ទេគឺត្រូវបានហាមឃាតជាដាច់ខាត។
កម្មសិទ្ធិបញ្ញា
គ្រប់ពាណិជ្ជសញ្ញា ឈ្មោះផលិតផល ឈ្មោះម៉ាកយីហោ ឈ្មោះក្រុមហ៊ុន សិទ្ធិជាកម្មសិទ្ធិ កម្មសិទ្ធិ ឬនិម្មិតសញ្ញាទាំងអស់ដែលបានចែងនៅទីនេះគឺជាពាណិជ្ជសញ្ញា ម៉ាកសញ្ញា ឬកម្មសិទ្ធិរបស់ម្ចាស់។ ONE Championship មិនអនុញ្ញាតនូវរាល់ការប្រើប្រាស់ពាណិជ្ជសញ្ញា ឈ្មោះផលិតផល ឈ្មោះម៉ាកយីហោ ឈ្មោះក្រុមហ៊ុន សិទ្ធិជាកម្មសិទ្ធិ កម្មសិទ្ធិ ឬនិម្មិតសញ្ញាទាំងអស់។
អ្នកប្រើប្រាស់បញ្ចេញមតិ មតិស្ថាបនា និងការស្នើសុំផ្សេងៗ
រាល់ការបញ្ចេញមតិ មតិស្ថាបនា ការស្នើសុំ គំនិតយោបល់ និងការស្នើសុំផ្សេងៗបានបង្ហាញ បានដាក់ស្នើសុំ ឬបានផ្តល់ឲ្យដល់ ONE Championship ឬនៅទីតាំងវិបសាយ ឬបើពុំដូច្នោះទេ បានបង្ហាញ បានដាក់ស្នើសុំ ឬបានផ្តល់ឲ្យតាមរយៈនៃការប្រើប្រាស់វិបសាយរបស់លោកអ្នក (សំដៅទៅលើ«មតិយោបល់»ដែលបានប្រមូល)គឺជា និងនៅតែជាទ្រព្យសម្បត្តិរបស់ ONE Championship។ ដូចជាការបង្ហាញ ការស្នើសុំ ឬការផ្តល់ឲ្យនៃការបញ្ចេញមតិណាមួយនឹងបង្កើតបានជាការប្រគល់ដល់ ONE Championship ជាសិទ្ធិ សិទ្ធិជាកម្មសិទ្ធិ កម្មសិទ្ធិផលជាសកលដែលជាកម្មសិទ្ធិ និងកម្មសិទ្ធិបញ្ញានៅក្នុងការបញ្ចេញមតិទាំងអស់។
ONE Championship នឹងជាម្ចាស់ផ្តាច់មុខទាំងអស់ដូចជា សិទ្ធិ សិទ្ធិជាកម្មសិទ្ធិ និង កម្មសិទ្ធិផល និងគ្មានដែនកំណត់ក្នុងមធ្យោបាយនៃការប្រើប្រាស់មតិយោបល់ណាមួយ រួមទាំងការប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម។ ONE Championship គឺ និងមិនស្ថិតក្រោមកាតព្វកិច្ច (a) រក្សាមតិយោបល់ណាមួយជាសម្ងាត់ (b) ចំណាយជាសំណងដល់អ្នកប្រើប្រាស់សម្រាប់មតិយោបល់ ឬ (c) ទទួលខុសត្រូវចំពោះមតិយោបល់របស់អ្នកប្រើប្រាស់ណាម្នាក់។
- លោកអ្នកយល់ព្រមថា គ្មានការបញ្ចេញមតិដែលបានដាក់នៅលើវិបសាយនឹងរំលោភបំពាន់លើសិទ្ធិតតិជនណាម្នាក់ រាប់ទាំងកម្មសិទ្ធិ ពាណិជ្ជសញ្ញា ឯកជនភាព ឬរឿងផ្ទាល់ខ្លួនផ្សេងៗ ឬក៏សិទ្ធិជាម្ចាស់។ បន្ថែមលើនេះ លោកអ្នកយល់ថា គ្មានការបញ្ចេញមតិដែលបានដាក់មកវិបសាយយើងខ្ញុំក្នុងគោលបំណងបរិហាកេរ្តិ៍ ឬមានចរិកបរិហាកេរ្តិ៍ ឬបើពុំដូច្នោះទេផ្ទុយនឹងច្បាប់ រំលោភបំពាន ឬអង្គធាតុអាសអាភាស។ លោកអ្នកគឺត្រូវ និងនៅតែទទួលខុសត្រូវទាំងស្រុងចំពោះមាតិកានៃការបញ្ចេញមតិរបស់លោកអ្នក។
- លោកអ្នកយល់ព្រមថា ONE Championship អាចប្រើប្រាស់ និង/ឬបង្ហាញព័ត៌មានពីស្ថានភាពរបស់លោកអ្នក និងការប្រើប្រាស់វិបសាយរបស់លោកអ្នកនៅក្នុងលក្ខខណ្ឌណាមួយដែលមិនបង្ហាញអត្តសញ្ញាណរបស់លោកអ្នក។ ការចូលរួមប្រកួត ប្រូម៉ូហ្សិន និង/ឬការស្នើសុំព័ត៌មានប្រូម៉ូហ្សិន ឬការធ្វើបច្ចុប្បន្នភាពផលិតផលនៅក្នុងវិបសាយរបស់យើងខ្ញុំ លោកអ្នកយល់ព្រមថា ONE Championship អាចប្រើប្រាស់ព័ត៌មានរបស់លោកអ្នកសម្រាប់គោលបំណងផ្នែកទីផ្សារ ប្រូម៉ូហ្សិន និងអាជីវកម្មផ្សេងៗទៀត។
ការបដិសេធការទទួលខុសត្រូវ
ការប្រើប្រាស់ព័ត៌មាន ឬអង្គធាតុណាមួយរបស់លោកអ្នកនៅលើវិបសាយនេះគឺជាហានិភ័យផ្ទាល់ខ្លួនទាំងស្រុងរបស់លោកអ្នក ដែលONE Championship នឹងមិនទទួលខុសត្រូវឡើយ។ វានឹងជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់លោកអ្នកដើម្បីធានាថា ផលិតផល សេវាកម្ម ឬព័ត៌មានណាមួយដែលមាននៅក្នុងវិបសាយនេះត្រូវតាមសេចក្តីត្រូវការពិតប្រាកដរបស់លោកអ្នក៕