Social Media

ចំណាប់​អារម្មណ៍​របស់​តារា​ស្រី​លើ​បណ្តាញ​សង្គម​ពី ONE: EMPOWER

កាល​ពី​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ ព្រឹត្តិការណ៍​ប្រកួត ONE: EMPOWER ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ដែល​មាន​តែ​នារី​ប្រកួត​សុទ្ធ​ក្នុង​មួយ​រាត្រី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​ទូទាំង​ពិភព​លិក។ មិន​ថាគូ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ឬ​គូ​មិត្ត​ភាព​ទេ ប៉ុន្តែ​សុទ្ធ​តែ​ជា​គូគួ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។

តាម​បណ្តាញ​សង្គម​មាន​អ្នក​គាំទ្រ​ភ្លូក​ទឹក​ដី​បាន​ចាប់​អារម្មណ៍ និង​ប្រតិកម្ម​នឹង​គូ​ប្រកួត​នីមួយ​ៗ។

ជំនួបដណ្តើមខ្សែក្រវាត់ Xiong Jing Nan ជាមួយ Michelle Nicolini

ជើង​ឯកគុន​ចម្រុះ​ពិភព​លោក ONE Women’s Strawweight កីឡាការិនី​ចិន​ Xiong Jing Nan បាន​ជាប់កំណត់​ត្រានៅ​ពេលឈ្នះ​កីឡាការិនី​ប្រេស៊ីល Michelle Nicolini ដែល​ក្លាយ​ជា​អ្នក​ឡើង​ការពារ​ខ្សែ​ក្រវាត់​បាន​ជោគជ័យ​ជា​លើក​ទី​៥ពោល​គឺ​ជា​កីឡាការិនី​គ្រប់​គ្រង​ខ្សែ​ក្រវាត់​បាន​យូរ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ONE។  យ៉ាង​ណា កីឡាការិនី​ចិន​នេះជួប​បញ្ហា​ច្រើន​នៅ​ជំរំ​ហ្វឹក​ហាត់ ហើយ​នាង​បាន​បញ្ជាក់​ក្នុង​ការ​ផុសតាម Instagram។

Denice Zamboanga ជាមួយ Seo Hee Ham

វា​ជា​ជំនួប​ដ៏​តឹង​តែង​មួយ ប៉ុន្តែ​កីឡាការិនី​កូរ៉េ​ខាង​ត្បូង Seo Hee Ham ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុមិន​ឯកច្ឆន្ទ​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ONE Women’s Atomweight World Grand Prix ។ ក្រោយ​ប្រកាស​លទ្ធផល គូ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ នារី​កូរ៉េ​បាន​ផុស​លើ​បណ្តាញ​សង្គម​ថា ៖«អរគុណ​ដល់​អ្នក​រាល់​គ្នា​ដែល​បាន​ជួយ។ ខ្ញុំ​ធម្មតា​វិញ​ហើយ​ឥឡូវ​នេះ។ គ្មាន​បញ្ហា​របួស​ទេ។ នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​កូរ៉េ​វិញ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ។ ខ្ញុំ​នឹង​វិល​មក​កាន់​សង្វៀន​លើក​ក្រោយ​កាន់​តែ​អស្ចារ្យ»។

ប៉ុន្តែ​មាន​អ្នក​ទស្សនា​ច្រើន​ដែល​ជឿ​ថា  Denice “Lycan Queen” Zamboanga គួរ​តែ​ឈ្នះ ហើយ​មាន​ការ​វែក​ញែក​យ៉ាង​ខ្លាំង។ កីឡាការិនី​ហ្វីលីពីន​នេះ​បាន​ផុសគំនិត​របស់​នាង​នៅ​លើInstagram សម្រាប់​ពិភាក្សា​ជំហាន​បន្ទាប់។

Stamp Fairtex ជា​មួយ Alyona Rassohyna

កីឡាការិនីលេច​ធ្លោ​ថៃ Stamp Fairtex សង​សឹក​បាន​សម្រេច​​លើ​កីឡាការិនី​អ៊ុយក្រែន​ Alyona Rassohyna តាម​រយៈជ័យជម្នះ​ដោយ​ពិន្ទុ​មិន​កច្ឆន្ទ ក្នុង​ជំនួប​លើក​ទី​២​របស់​ពួក​គេ។ ទោះ​ជា​ Stamp បោះ​ជំហាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រe ONE Women’s Atomweight World Grand Prix ក៏​នាង​មិន​រីក​រាយ​ប៉ុន្មាន​ឡើយ​នឹង​ជ័យជម្នះ​ដ៏​លំបាក​ទេ។ នាង​មាន​អារម្មណ៍​ថា នាង​អាច​ធ្វើ​បាន​ល្អ។

Itsuki Hirata ជាមួយ Alyse Anderson

កីឡាការិនី​ជប៉ុន Itsuki Hirata បានរក្សា​កំណត់​ត្រា​ល្អ​របស់​នាង​នៅ​ពេល​យកក​ឈ្នះ​អ្នក​លេខ​មុខ​ថ្មី Alyse  Anderson ក្នុង​វគ្គ​៨​នាក់​ដំបូង​ ONE Women’s Atomweight World Grand Prix ដោយ​ពិន្ទុ​ឯកច្ឆន្ទ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រកួត អ្នក​ទាំង​ពីរ​បាន​និយាយ​ពី​ការ​ប្រកួត និង​ចែក​រំលែក​គំនិត​រៀង​ៗ​ខ្លួន។

Anissa Meksen ជាមួយ Cristina Morales

ក្រោយជ័យជម្នះ​លើក​ទី​២ កីឡាការិនី​ឃុក​បុក​សីង​បារាំថ Anissa Meksen មាន​សារ​សាមញ្ញ​មួយ​សម្រាប់​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក។

Jackie Buntan ជាមួយ Daniela Lopez

បន្ទាប់​ពីទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ កីឡាការិនី​ហ្វីលីពីន-អាមេរិក Jackie Buntan បាន​អរគុណ​ដល់​អ្នក​គាំទ្រ និង​និយាយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ថា​​អាច​ជា​ជំនាន់​​ថ្មី។

Julie Mezabarba ជា​មួយ​ Mei Yamaguchi

Julie Mezabarba បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ពេលយក​ឈ្នះ​អតីត​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ពីរ​លើក Mei  Yamaguchi ដើម្បី​​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ONE Women’s Atomweight World Grand Prix។ កីឡាការិនី​ប្រេស៊ីលពិត​ជា​រីក​រាយ​នឹង​ជំហាន​បន្ទាប់​របស់​នាង។

ទោះបី​ជា​នាង​ចាញ់​ក្នុង​ការ​ប្រកួត​បើក​ឆាក ក៏​កីឡាការិនី​ជប៉ុន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រកួត​របស់​ខ្លួន អរគុណ​ដល់​អ្នកគាំទ្រ និង​បន្ត​រក្សា​ភាព​វិជ្ជមាន​ទៅ​ថ្ងៃ​ខាង​មុខ។

Read more: ONE: EMPOWER – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។