គោលការណ៍ឯកជនភាព
គោលការណ៍ឯកជនភាព
គោលការណ៍ឯកជនភាព (“Privacy Policy”)នេះត្រូវបានបង្កើតឡើងជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមហ៊ុន Group One Holdings Pte Ltd (“យើងខ្ញុំ”, “ពួកយើង”, ឬ “របស់យើងខ្ញុំ”) ដែលអាចប្រមូលយក ប្រើប្រាស់ បញ្ចេញ ឬបើពុំដូច្នោះទេដំណើរការទិន្នន័យផ្ទាល់ខ្លួនអតិថិជនដោយអនុលោមតាមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន (“PDPA”)។ គោលការណ៍ឯកជនភាពនេះអនុវត្តចំពោះទិន្នន័យផ្ទាល់ខ្លួនក្នុងនាមជាកម្មសិទ្ធិ ឬស្ថិតក្រោមការគ្រប់គ្រងរបស់យើងខ្ញុំ រាប់ទាំងទិន្នន័យផ្ទាល់ខ្លួនក្នុងនាមជាកម្មសិទ្ធិរបស់ស្ថាប័នដែលពាក់ព័ន្ធនឹងប្រមូលយក ប្រើប្រាស់ បញ្ចេញ ឬដំណើរការព័ត៌មានផ្ទាល់ខ្លួនសម្រាប់គោលបំណងណាមួយរបស់ពួកយើង។
ទិន្នន័យផ្ទាល់ខ្លួន
1. ត្រូវបានប្រើក្នុងគោលការណ៍ឯកជនភាព:
“អតិថិជន” មានន័យថា បុគ្គលម្នាក់ៗដែល (a) ទំនាក់ទំនងជាមួយពួកយើងតាមរយៈមធ្យោបាយណាក៏ដោយឲ្យតែស្វែងរកឃើញទំនិញ និងឬ/សេវាកម្មដែលយើងខ្ញុំផ្តល់ជូន ឬ (b) អាច ឬបានចូលក្នុងកិច្ចសន្យាជាមួយពួកយើងសម្រាប់ការផ្គត់ផ្គង់ទំនិញ និង/ឬ សេវាកម្មណាមួយ (c) ឬបើពុំដូច្នោះទេបានធ្វើអន្តរកម្មជាមួយយើងខ្ញុំតាមរយៈព្រឹត្តិការណ៍ផ្សេងៗ(ដូចជាព្រឹត្តិការណ៍ប្រកួតក្បាច់គុនជាដើម) ដែលយើងខ្ញុំបានរៀបចំ និង/ឬតាមរយៈទម្រង់អនឡាញផ្សេងៗទៀតដែលយើងខ្ញុំមាន;
“ទិន្នន័យផ្ទាល់ខ្លួន” មានន័យថា ទិន្នន័យ ទោះជាពិតប្រាកដ ឬមិនពិត អំពីអតិថិជនដែលអាចត្រូវបានបញ្ចេញអត្តសញ្ញាណ: (a) ពីទិន្នន័យនោះ; ឬ (b) ពីទិន្នន័យនោះ និងព័ត៌មានផ្សេងៗដែលយើងខ្ញុំមានឬទំនងជាមានការចូល’
“ទំនិញ និង/ឬសេវាកម្ម” មានន័យថា ទំនិញ និងសេវាកម្មណាមួយ និងទាំងអស់ដែលបច្ចុប្បន្នយើងខ្ញុំផ្តល់ជូនអតិថិជន ឬដៃគូអាជីវកម្ម រាប់ទាំងព្រឹត្តិការណ៍លក់សំបុត្រ មីឌា ការផ្សាយពាណិជ្ជកម្ម ម្ចាស់ឧបត្ថម្ភ ការលក់ លក់រាយនៃសំលៀកបំពាក់ សំលៀកបំពាក់អត្តពលិក និងសម្ភារៈកីឡាផ្សេងៗទៀត ទូរសព្ទ និង/ឬកុងសូលហ្គេម និង apps ព្រមទាំងទំនិញ និងសេវាកម្មផ្សេងៗទៀតដែលយើងខ្ញុំប្រហែលជាផ្តល់ជូននាពេលអនាគតតាមពេលវេលាណាមួយ។
2. អាស្រ័យលើចរិកនៃអន្តរកម្មរបស់លោកអ្នកជាមួយពួកយើង ឧទាហរណ៍ដូចជា ទិន្នន័យផ្ទាល់ខ្លួនដែលយើងខ្ញុំអាចប្រមូលបានពីលោកអ្នកមានដូចជាឈ្មោះ អាសយដ្ឋាន អ៊ីម៉ែល លេខទូរសព្ទដៃ សញ្ជាតិ ភេទ ថ្ងៃខែឆ្នាំកំណើត ស្ថានភាពគ្រួសារ ព័ត៌មានការងារ ព័ត៌មានហិរញ្ញវត្ថុ ក្រុមអាយុ ប្រទេស ចំណង់ចំណូលចិត្ត និងល្បែងកម្សាន្តជាដើម។
3. លក្ខខណ្ឌផ្សេងៗទៀតត្រូវបានប្រើនៅក្នុង គោលការណ៍ឯកជនភាពនឹងមានអត្ថន័យដែលត្រូវបានផ្តល់ជូននៅក្នុងច្បាប់ PDPA (ដែលទិដ្ឋភាពអនុញ្ញាត)។
ការប្រមូល ប្រើប្រាស់ និងការបញ្ចេញ ទិន្នន័យផ្ទាល់ខ្លួន
4. ជាទូទៅ យើងខ្ញុំមិនប្រមូលយកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទេ ប្រសិនបើ (a) លោកអ្នកស្ម័គ្រចិត្តផ្តល់ឲ្យទិន្នន័យផ្ទាល់ខ្លួនដល់យើងខ្ញុំដោយផ្ទាល់ ឬតាមរយៈភាគីទី៣ដែលទទួលបានការអនុញ្ញាតពីលោកអ្នកត្រឹមត្រូវដើម្បីបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដល់យើងខ្ញុំ(“តំណាងស្របច្បាប់របស់លោក”) បន្ទាប់ពី (i) លោកអ្នក (ឬតំណាងស្របច្បាប់របស់លោកអ្នក) បានបញ្ជាក់ពីគោលបំណងសម្រាប់ទិន្នន័យដែលត្រូវប្រមូលយក និង(ii) លោកអ្នក (ឬតំណាងស្របច្បាប់របស់លោក) បានផ្តល់ការយល់ព្រមជាលាយល័ក្ខអក្សរសម្រាប់ការប្រមូលយក និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងគោលបំណងទាំងនោះ ឬ (b) ការប្រមូលយក និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដោយពុំមានការយល់ព្រមជាលាយល័ក្ខអក្សរត្រូវបានធ្វើ ឬទាមទារតាមច្បាប់ PDPA ឬច្បាប់ផ្សេង។ យើងខ្ញុំនឹងស្វែរកការយល់ព្រមជាលាយល័ក្ខអក្សរពីលោកអ្នកមុនពេលប្រមូលយកទិន្នន័យផ្ទាល់ខ្លួនណាមួយបន្ថែម និងមុនពេលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងណាមួយដែលមិនត្រូវបានបញ្ជាក់ដល់លោកអ្នក (លើកលែងតែបានអនុញ្ញាត ឬស្របច្បាប់)។
5. យើងខ្ញុំនឹងប្រមូលយក និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងណាមួយ ឬទាំងអស់ដែលមានដូចខាងក្រោម៖
(a) អនុវត្តកាតព្វកិច្ចនៅក្នុងដំណើរការ ឬនៅក្នុងទំនាក់ទំនងជាមួយបទបញ្ញាត្តិនៃទំនិញ និង/ឬសេវាកម្មដល់លោកអ្នក;
(b) ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក;
(c) ឆ្លើយតប ដោះស្រាយ និងដំណើរការរាល់សំណួរ ការស្នើសុំ ទម្រង់បែបបទ បណ្តឹង និងមតិស្ថាបនាពីលោកអ្នក;
(d) គ្រប់គ្រងទំនាក់ទំនងរបស់លោកអ្នកជាមួយយើងខ្ញុំ;
(e) ដំណើរការចំណាយ ឬប្រតិបត្តិការក្រេតឌិត;
(f) អនុវត្តតាមច្បាប់ បទបញ្ញត្តិ គោលការណ៍ ក្រមសីលធម៌ សេចក្តីណែនាំ ឬវិន័យផ្សេងៗ ឬដើម្បីសម្រួលដល់ដំណើរការអនុវត្ត និងការស៊ើបអង្កេតផ្លូវច្បាប់របស់រដ្ឋាភិបាល និង/ឬអាជ្ញាធរមានសមត្ថកិច្ចណាមួយ;
(g) បញ្ជូនទៅភាគីទី៣ដែលគ្មានវិវាទ រាប់ទាំងអ្នកផ្គត់ផ្គង់សេវាកម្ម និងតំណាងរបស់យើងខ្ញុំ ព្រមទាំងរដ្ឋាភិបាល និង/ឬអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធទាំងនៅប្រទេសសិង្ហបុរី ឬក្រៅប្រទេស សម្រាប់គោលបំណងអនុវត្តច្បាប់;
(h) គោលបំណងអាជីវកម្មដោយចៃដន្យណាមួយដែលពាក់ព័ន្ធ ឬទំនាក់ទំនងជាមួយខាងលើ;
(i) ដើម្បីអភិវឌ្ឍ ធ្វើតេស្ត និងកែលំអទំនិញ និង/ឬសេវាកម្មរបស់យើងខ្ញុំ រាប់បញ្ចូលទាំងកិច្ចការស្រាវជ្រាវ និងស្ទង់មតិ ការធ្វើតេស្ត និងចេញផលិតផល និងកិច្ចការថ្មី;
(j) ដើម្បីបញ្ជូនលោកអ្នកទៅក្នុងកិច្ចការទំនាក់ទំនងផ្នែកទីផ្សារ និងប្រូម៉ូហ្សិន (រាប់ទាំងដៃគូអាជីវកម្ម និងម្ចាស់ឧបត្ថម្ភរបស់យើងខ្ញុំ), ទំនាក់ទំនងជាមួយលោកកអ្នកជាមួយនឹងទំនិញ និង/ឬសេវាកម្ម ស្ទង់មតិ និងអនុញ្ញាតឲ្យលោកអ្នកដឹងអំពី គោលការណ៍ និងលក្ខន្តិកៈរបស់យើងខ្ញុំ។ យើងខ្ញុំក៏ប្រើព័ត៌មានរបស់លោកអ្នកដើម្បីឆ្លើយតបដល់លោកអ្នកនៅពេលទំនាក់ទំនងជាមួយពួកយើង;
(k) កន្លែងដែលអនុវត្ត ដើម្បីគ្រប់គ្រងរង្វាន់ និងផ្តល់រង្វាន់នៅក្នុងការស្ទង់មតិ ឬកម្មវិធីប្រកួតដែលមានលក្ខណៈអាជីវកម្មផ្សេងៗដែលយើងខ្ញុំរៀបចំតាមពេលវេលាណាមួយ;
(l) គោលបំណងផ្សេងទៀតសម្រាប់លោកអ្នកផ្តល់ព័ត៌មាន; និង
(m) ប្រើប្រាស់ និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយសាខាទូទាំងពិភពលោករបស់យើងខ្ញុំក្នុងនោះមានទាំង ONE Esports Pte Ltd, សម្រាប់គោលបំណងដែលត្រូវបានចែងនៅក្នុងផ្នែកទី៥នេះ រាប់ទាំងផ្ញើជូនលោកអ្នកនូវការផ្សព្វផ្សាយផ្នែកទីផ្សារ និងប្រូម៉ូហ្សិនអំពីទំនិញ និង/ឬសេវាកម្មដែលផ្តល់ជូនដោយសាខារបស់យើងខ្ញុំ។
6. យើងខ្ញុំបញ្ចេញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក:
(a) កន្លែងដែលការបង្ហាញទាមទារឲ្យធ្វើសម្រាប់កាតព្វកិច្ចអនុវត្តនៅកំឡុងពេល ឬការតភ្ជាប់ ជាមួយនឹងការផ្តល់ទំនិញ និង/ឬសេវាកម្មដល់លោកអ្នក;
(b) ដល់ភាគីទី៣នៃអ្នកផ្គត់ផ្គង់សេវាកម្ម អ្នកលក់ អ្នកម៉ៅការ តំណាង និងអង្គការផ្សេងៗទៀតដែលយើងខ្ញុំទំនាក់ទំនងដើម្បីអនុវត្តមុខងារណាដែលមានគោលបំណងដូចបានចែងខាងលើ; ឬ
(c) ដល់សាខាទូទាំងពិភពលោករបស់យើងខ្ញុំ ហើយក្នុងករណីបែបនេះ ព័ត៌មានរបស់លោកអ្នកអាចត្រូវបានផ្ទេរ រក្សាទុក ឬដំណើរការនៅប្រទេសផ្សេងដែលក្រៅពីប្រទេសរបស់លោកអ្នករស់នៅសម្រាប់គោលបំណងដែលបានចែងនៅក្នុង គោលការណ៍ឯកជនភាពនេះ។
7. គោលបំណងដែលរាយក្នុងខខាងលើអាចបន្តអនុវត្ត សូម្បីតែក្នុងស្ថានភាពដែលទំនាក់ទំនងរបស់លោកអ្នកជាមួយពួកយើង (ឧទាហរណ៍: ទំនាក់ទំនងពាណិជ្ជកម្ម អាជីវកម្ម និង/ឬការងាររបស់យើងខ្ញុំបានឈានដល់ទីបញ្ចប់) ត្រូវបានបញ្ចប់ ឬកែប្រែក្នុងមធ្យោបាយណាមួយ សម្រាប់រយៈពេលសមហេតុផលបន្ទាប់ (រាប់ទាំង កន្លែងអនុវត្ត រយៈពេលដែលអាចឲ្យយើងខ្ញុំអនុវត្តសិទ្ធិស្ថិតក្រោមកិច្ចសន្យាជាមួយលោកអ្នក)។
ការដកការព្រមព្រៀង
8. ការព្រមព្រៀងដែលលោកអ្នកផ្តល់ឲ្យទិន្នន័យផ្ទាល់ខ្លួនសម្រាប់ការប្រមូលយក ការប្រើប្រាស់ និងការបញ្ចេញនឹងនៅតែមានសុពលភាពដរាបណាលោកអ្នកស្នើសុំដកវិញជាលាយល័ក្ខអក្សរ។ លោកអ្នកអាចដកការព្រមព្រៀម និងស្នើសុំដល់យើងខ្ញុំដើម្បីបញ្ឈប់ការប្រមូលយក ការប្រើប្រាស់ និង/ឬការបញ្ចេញទិន្នន័យផ្ទាល់ខ្លួនរបស់លោកសម្រាប់គោលបំណងណាមួយ ឬទាំងអស់ដែលបានរាយខខាងលើតាមរយៈការស្នើសុំរបស់លោកអ្នកជាលាយល័ក្ខអក្សរ ឬអ៊ីម៉ែលទៅកាន់មន្ត្រីការពារទិន្នន័យរបស់ពួកយើងតាមអាសយដ្ឋានទំនាក់ទំនងដែលផ្តល់ជូនខាងក្រោម។
9. ផ្អែកលើការទទួលបានសំណើរជាលាយល័ក្ខអក្សររបស់លោកអ្នកដើម្បីដកការព្រមព្រៀងវិញ
យើងខ្ញុំអាចត្រូវការពេលវេលាសមរម្យ (អាស្រ័យលើវិសាលភាពនៃការស្នើសុំ និងផលប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងខ្ញុំជាមួយលោកអ្នក)ចំពោះសំណើរដែលត្រូវបានដំណើរការ និងសម្រាប់យើងខ្ញុំជូនដំណឹងលោកអ្នកអំពីផលប៉ះពាល់របស់យើងខ្ញុំ ប្រកាន់ភ្ជាប់ដូចគ្នារួមទាំងផលប៉ះពាល់ផ្នែកច្បាប់ដែលអាចប៉ះពាល់ដល់សិទ្ធិ និងបំណុលរបស់លោកអ្នកដល់យើងខ្ញុំ។ ជាទូទៅ យើងខ្ញុំនឹងចាត់ចែងសំណើររបស់លោកអ្នកក្នុងរយៈពេលដប់(១០)ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបាន។
10. ខណៈយើងខ្ញុំគោរពតាមការសម្រេចចិត្តរបស់លោកអ្នកក្នុងការដកការព្រមព្រៀងវិញ សូមកត់ចំណាំថា អាស្រ័យលើចរិក និងវិសាលភាពនៃសំណើររបស់លោកអ្នក យើងខ្ញុំអាចមិនស្ថិតនៅក្នុងតួនាទីមួយដែលបន្តផ្តល់ទំនិញ និង/ឬសេវាកម្មដល់លោកអ្នក ហើយក្នុងករណីនេះ យើងខ្ញុំនឹងផ្តល់ដំណឹងដល់លោកអ្នក មុនពេលបញ្ចប់ដំណើរការនៃសំណើររបស់លោកអ្នក។ ប្រសិនបើលោកអ្នកសម្រេចឈប់ការដកការព្រមព្រៀង សូមជូនដំណឹងដល់យើងខ្ញុំជាលាយល័ក្ខអក្សរតាមប្រការ៨ខាងលើ។
11. សូមកត់ចំណាំថា ការដកការព្រមព្រៀងមិនប៉ះពាល់ដល់សិទ្ធិរបស់យើងខ្ញុំដើម្បីបន្តប្រមូលយក ប្រើប្រាស់ និងបញ្ចេញទិន្នន័យផ្ទាល់ខ្លួនដែលកន្លែងដូចជា ការប្រមូលយក ការប្រើប្រាស់ និងការបញ្ចេញដោយគ្មានការព្រមព្រៀងត្រូវបានធ្វើ ឬតម្រូវការក្នុងការអនុវត្តច្បាប់។
ការចូល និងការកែតម្រូវទិន្នន័យផ្ទាល់ខ្លួន
12. ប្រសិនបើលោកអ្នកចង់ធ្វើ (a) សំណើរដើម្បីចូលទៅចម្លងទិន្នន័យផ្ទាល់ងខ្លួនដែលយើងខ្ញុំរក្សាទុកអំពីលោកអ្នក ឬព័ត៌មានអំពីវិធីដែលយើងខ្ញុំប្រើ ឬបញ្ចេញទិន្នន័យផ្ទាល់ខ្លួន ឬ (b) សំណើរកែតម្រូវ ឬធ្វើថ្មីអំពីទិន្នន័យផ្ទាល់ខ្លួនណាមួយដែលយើងខ្ញុំរក្សាទុកអំពីលោកអ្នក លោកអ្នកអាចដាក់សំណើរជាលាយល័ក្ខអក្សរ ឬអ៊ីម៉ែលមកកាន់មន្ត្រីការពារទិន្នន័យរបស់យើងខ្ញុំតាមអាសយដ្ឋានទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។
13. សូមកត់ចំណាំថា តម្លៃសមរម្យអាចត្រូវបានគិតចំពោះសំណើរចូល។ ប្រសិនបើដូច្នេះ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកអំពីតម្លៃមុនពេលរៀបចំដំណើរការតាមសំណើររបស់លោកអ្នក។
14. យើងខ្ញុំនឹងឆ្លើយតបចំពោះសំណើររបស់លោកអ្នកឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ជាទូទៅ ការឆ្លើយតបនឹងប្រើពេលម្ភៃមួយ(២១)ថ្ងៃ។ ប្រសិនបើយើងខ្ញុំមិនអាចឆ្លើយតបតាមសំណើររបស់លោកអ្នកក្នុងរយៈពេលសាមសិប(៣០)ថ្ងៃ បន្ទាប់ពីទទួលបានសំណើររបស់លោកអ្នក យើងខ្ញុំនឹងជូនដំណឹងលោកអ្នកជាលាយល័ក្ខអក្សរក្នុងរយៈពេលសាមសិប(៣០)ថ្ងៃនៃពេលវេលាដែលយើងខ្ញុំអាចឆ្លើយតបសំណើររបស់លោកអ្នក។ ប្រសិនបើយើងខ្ញុំមិនអាចផ្តល់ជូនទិន្នន័យផ្ទាល់ខ្លួន ឬធ្វើការកែតម្រូវតាមសំណើររបស់លោកអ្នកទេ ជាទូទៅ យើងខ្ញុំនឹងជូនដំណឹងលោកអ្នកអំពីហេតុផលដែលយើងខ្ញុំមិនអាចធ្វើបាន (លើកលែងតែកន្លែងដែលយើងមិនតម្រូវឲ្យធ្វើដែលស្ថិតក្រោមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន)។
ការការពារទិន្នន័យផ្ទាល់ខ្លួន
15. ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកពីការចូល ការប្រមូលយក ការប្រើប្រាស់ ការបញ្ចេញ ការចម្លង ការកែប្រែ ការលុបចោលដោយខុសច្បាប់ ឬហានិភ័យផ្សេងៗ យើងខ្ញុំមានវិធានការគ្រប់គ្រងទាំងបែបរូបវន្ត និងបច្ចេកទេសដូចជា ការការពារវីរុសតាមសម័យកាល encryption ការប្រើតម្រងឯកជនភាព និងការបញ្ចេញទិន្នន័យផ្ទាល់ខ្លួនទាំងនៅខាងក្នុង និងអ្នកផ្គត់ផ្គងសេវាកម្ម និងតំណាងដែលជាភាគីទី៣ស្របច្បាប់របស់យើងខ្ញុំលើមូលដ្ឋានចាំបាច់ត្រូវដឹង និងវិធានការផ្សេងៗដែលត្រូវបានដាក់ចេញពីពេលមួយទៅពេលមួយសមស្រប។
16. ទោះបីជាយ៉ាងណា លោកអ្នកគួរយល់ដឹងថា គ្មានវិធីសាស្ត្រនៃការបញ្ជូនតាមអ៊ីនធឺណេត ឬវិធីសាស្ត្រនៃផ្ទុកអេឡិចត្រូនិកមានសុវត្ថិភាពពេញលេញនោះទេ។ ខណៈពេលសុវត្ថិភាពមិនត្រូវបានធានា យើងខ្ញុំប្តេជ្ញាការពារសុវត្ថិភាពនៃព័ត៌មានរបស់លោកអ្នក និងពង្រឹងសន្តិសុខព័ត៌មានរបស់យើងខ្ញុំឲ្យកាន់តែប្រសើរឡើង។
ភាពត្រឹមនៃទិន្នន័យផ្ទាល់ខ្លួន
17. ជាទូទៅ យើងខ្ញុំពឹងផ្អែកលើទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឲ្យ (ឬតំណាងស្របច្បាប់របស់លោកអ្នក)។ ដើម្បីធានាថា ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបច្ចុប្បន្នត្រឹមត្រូវ និងពេញលក្ខណៈ សូមធ្វើការកែថ្មីដល់យើងខ្ញុំ ប្រសិនបើមានការកែប្រែទិន្នន័យផ្ទាល់ខ្លួនរបស់លោកដោយមានលិខិតជាលាយល័ក្ខអក្សរ ឬអ៊ីម៉ែលមកកាន់មន្ត្រីការពារទិន្នន័យផ្ទាល់ខ្លួនរបស់យើងខ្ញុំតាមអាសយដ្ឋានទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។
ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
18. យើងខ្ញុំអាចរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដរាបណាវាចាំបាច់ដើម្បីបំពេញគោលបំណងដែលវាត្រូវបានប្រមូល ឬតាមតម្រូវការ ឬអនុញ្ញាតដោយច្បាប់។
19. យើងខ្ញុំនឹងឈប់រក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬដកចេញនូវទិន្នន័យដែលអាចពាក់ព័ន្ធនឹងលោកអ្នកក្នុងហេតផលសមរម្យដើម្បីកំណត់ថា ការរក្សាទុកបែបនេះលែងបម្រើគោលបំណងនៃការប្រមូលទិន្នន័យផ្ទាល់ខ្លួន និងលែងចាំបាច់សម្រាប់គោលបំណងអាជីវកម្ម ឬផ្លូវច្បាប់។
ការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួននៅក្រៅប្រទេសនៃប្រទេសសិង្ហបុរី
20. ជាទូទៅ យើងខ្ញុំផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួនទៅប្រទេសផ្សេង ក្រៅពីប្រទេសសិង្ហបុរី។ ទោះបីជាយ៉ាងណា ប្រសិនបើដូច្នេះ យើងខ្ញុំនឹងទទួលបានការព្រមព្រៀងពីលោកអ្នកដើម្បីផ្លាស់ប្តូរត្រូវបានធ្វើឡើង ហើយយើងខ្ញុំនឹងចាត់វិធានការដើម្បីធានាថា ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនៅបន្តទទួលបានការការពារកម្រិតស្តង់ដារដែលហោចណាស់អាចប្រៀបធៀបនឹងអ្វីដែលត្រូវបានផ្តល់ឲ្យស្ថិតក្រោមច្បាប់ PDPA។
មន្ត្រីការពារទិន្នន័យ
21. លោកអ្នកអាចទាក់ទងមន្ត្រីការពារទិន្នន័យរបស់យើងខ្ញុំបាន ប្រសិនបើលោកអ្នកមានតម្រូវការអ្វី ឬមតិស្ថាបនាអំពីគោលការណ៍ និងនីតិវិធីនៃការការពារទិន្នន័យផ្ទាល់ខ្លួនរបស់យើងខ្ញុំ ឬប្រសិនបើលោកអ្នកចង់មានសំណើរអ្វីមួយ លោកអ្នកអាចទាក់ទងបានតាមរយៈ:
ឈ្មោះមន្ត្រីការពារទិន្នន័យ : Will Finn
លេខទំនាក់ទំនង : 66598700
អ៊ីម៉ែល : w.finn@onefc.com
ផ្នែកផ្សេងៗ
22. ការចូល និងរកមើលមុខងារវិបសាយ និងកម្មវិធីទូរសព្ទ សូមបញ្ជាក់ថា លោកអ្នកក៏នឹងត្រូវយល់ព្រម និងគោរពតាមលក្ខខន្តិកៈនៃសេវាកម្មរបស់ YouTube (https://www.youtube.com/t/terms), សេវាកម្ម API របស់ YouTube (https://developers.google.com/youtube/terms/developer-policies#definition-youtube-api-services) និងគោលការណ៍ឯកជនភាពរបស់ Google (http://www.google.com/policies/privacy)។ គោលការណ៍អំពីការប្រមូលយក ការប្រើប្រាស់ ការបញ្ចេញ និងការរក្សាទុកដូចជាទិន្នន័យផ្ទាល់ខ្លួននឹងត្រូវបានលំអិតនៅក្នុងតំណភ្ជាប់ដែលបានរៀបរាប់ខាងលើ។
ប្រសិទ្ធភាពនៃគោលការណ៍ឯកជនភាព និងការធ្វើបច្ចុប្បន្នភាព
23. គោលការណ៍ឯកជនភាពនេះត្រូវអនុវត្តរួមគ្នាជាមួយនឹងសេចក្តីជូនដំណឹងផ្សេងៗទៀតដែលមានចែងនៅក្នុងកិច្ចសន្យា និងប្រការយល់ព្រមដែលពាក់ព័ន្ធនឹងការប្រមូលយក ការប្រើប្រាស់ និងការបញ្ចេញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដោយយើងខ្ញុំ។
24. យើងខ្ញុំអាចកែប្រែគោលការណ៍ឯកជនភាពនេះនៅពេលណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន។ លោកអ្នកអាចសំគាល់ថា ការកែប្រែបែបនេះអាចត្រូវបានធ្វើឡើងដោយយោងទៅលើកាលបរិច្ឆេទដែលគោលការណ៍ឯកជនភាពត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត។ ការបន្តប្រើប្រាស់របស់លោកអ្នកអំពីសេវាកម្មយើងខ្ញុំគឺជាការទទួលស្គាល់ និងការទទួលយករបស់លោកអ្នកដូចជាការកែប្រែជាដើម។
ធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត: ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២០