News

Johnson ឃ្លេ Rodtang ឲ្យ​សន្លប់​ទឹក​២​ក្នុង​ការ​ប្រកួត​កូន​កាត់​ពិសេ

Demetrious “Mighty Mouse” Johnson ធ្វើ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​សម្រាប់​ការ​ប្រកួត​កូន​កាត់​ពិសេស​នៅ​ព្រឹត្តិការណ៍​ខួប​១០​ឆ្នាំ​ ONE X កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មីនា នៅ​ពេល​រូប​គេ​ឃ្លេ​ជើង​ខ្លាំង​មួយ​ថៃ Rodtang “The Iron Man” Jitmuangnon ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​២។

វា​​មិន​មែន​ជា​ការ​ប្រកួត​ស្រួល​សម្រាប់ Johnson បន្ទាប់​ពី​ត្រូវ​បាន​ជើង​ខ្លាំង​មួយ​ថៃ​វាយ​សន្ធាប់​ខ្លាំង​ក្នុង​ទឹក​ទី​១។

ការ​ពិត​លើ​សង្វៀន​បង្ហាញ​ថា ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Flyweight មាន​ប្រៀប​ក្នុង​ទឹក​ទី​១​ដោយ​សារ​រូប​គេចាប់​ផ្តើម​ប្រកួត​ក្នុង​ទឹក​ទី​មួយ​ជា​មួយ​នឹង​ក្បាច់​មួយ​ថៃ​ដែល​ជាជំនាញ​ពិត​ៗ​របស់​ខ្លួន។ គ្រាន់​តែ​ចូល​ទឹក​ទី​១​ភ្លាម មនុស្ស​ដែក​របស់​ថៃ​ចូល​វ៉ៃសន្ធាប់​ដោយ​កណ្តាប់​ដៃ និង​រន្ទះ​ផ្ទួន​ៗ​ដែល​បង្ខំ​ឲ្យ​កីឡាករ​អាមេរិក​ព្យាយាម​ទប់​ និង​រត់​ថយ​ក្រោយ​យ៉ាង​លឿន​ដើម្បី​គេច​ចេញ​ពី​កណ្តាប់ដៃ​ និង​ការទាត់​របស់ Rodtang។

ទោះ​បី​ជា Johnson ខំ​ប្រឹង​ព្យាយាម​ការពារ និង​រត់​ថយ​ក្រោយ ក៏​នៅ​តែ​មិន​អាច​គេច​ផុត​ពី​កណ្តាប់​ដៃ និង​ទាត់​ក្រោម​របស់ Rodtang បាន​ឡើយ។ មាន​កណ្តាប់​ដៃមួយនោះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ស្រុត​ចុះ និង​ទាត់​ភ្លៅ​យ៉ាង​ធ្ងន់​ៗ ហើយ​រយៈ​ពេល​៣​នាទី​ហាក់​ដូច​ជា​យូរ​សម្រាប់​រូប​គេ។ ប៉ុន្តែ​ខ្លា​ចាស់​អាមេរិក​នេះ​អាច​តស៊ូ​បាន​រហូត​ចប់​៣​នាទី។

បន្ទាប់​ពី​រួច​ផុត​ទឹក​មួយ​ថៃ គឺ​ជា​ឱកាស​សម្រាប់​ខ្លា​ចាស់​អាមេរិក​ដែល​ប្រកួត​ទឹក​ទី​២​គឺ​ជំនាញ​គុន​ចម្រុះ MMA។ ដូច​ការ​គិត​របស់​មនុស្ស​ជា​ច្រើន​មែន Johnson នឹង​មិន​បណ្តោយ​ឲ្យ​ពេល​វេលា​ចោលអត់​អំពើ​ឡើយ​ក្នុង​ទឹក​ទី​២។ រូប​គេ​បាន​ព្យាយាម​សម្រុក​ចូល ហើយ​ Rodtang ដល់​ពេល​ត្រូវ​រត់​ថយ​ក្រោយ​វិញ​ម្តង ដើម្បី​គេច​ពី​ការ​ចាប់​ផ្តួល​របស់​ជើង​ខ្លាំង​គុន​ចម្រុះ​អាមេរិក។

Demetrious Johnson and Rodtang show respect

ខណៈ​ពេល​ព្យាយាម​ចូល​ចាប់ ជើង​ខ្លាំង​ថៃ​ថ្វី​បើ​បាន​រត់​ថយ​ក្រោយ ប៉ុន្តែ​រូប​គេ​​ក៏​បាន​ទាត់​មក Johnson ដែល​បាន​គេច​ និង​បាន​ចាប់​ដង​ខ្លួន​ដើម្បី​ផ្តួល​តែ​ម្តង។ ពេល​ចាប់​ផ្តួល​ហើយ Johnson បាន​ផ្លាស់​គោល​ជំហរ និង​រកឱកាស​អោប​រឹត​ភ្លាម។

ពេល​នោះ រូប​គេ​បាន​ព្យាយាម​អោប​ពី​ក្រោយ និង​បាន​យក​ជើង​ទាំង​ពីរ​ខ្ទាស់​ជាប់​លើ​ខ្លួន​របស់​តារា​មួយ​ថៃ មុន​ពេល​យក​ដៃ​ទាំង​ពីរ​រឹត-ក​របស់ Rodtangយ៉ាង​ខ្លាំង។ ការ​រឹត-កពេញ​ទំហឹង​នេះ ជើង​ខ្លាំង​មួយ​ថៃ​មិន​បាន​គោះ​ដៃ​ចុះ​ចាញ់​ទេ ប៉ុន្តែ​បាត់​ស្មារតី​រហូត​ដល់​សន្លប់​នៅ​ពេល​ដៃ​របស់​គេ​បាន​ធ្លាក់ចុះ​ដែល​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង​នៅ​នាទី ២:១៣ ទឹក​ទី​២៕

Read more: ONE X – Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។