Press Releases

ក្រុម​ហ៊ុន​ធំ​ថ្មី​២​បោះ​ទុន​​​១៥០​លាន​ដុល្លារ​វិនិយោគ​ជា​មួយ Group ONE

Group ONE Holdings (“ONE” ឬ “Company”) ដែលជា​​ស្ថាប័ន​​កីឡា​ធំ​បំផុត​នៅ​អាស៊ី និង​ជា​ក្រុម​ហ៊ុន​មេ​​របស់​ផលិតផល​ ONE Championship និង ONE Esports ថ្ងៃ​នេះ​បាន​ប្រកាស​ថា ខ្លួន​​បាន​បិទ​ជុំ​ហិរញ្ញវត្ថិ​ទឹក​ប្រាក់​១៥០​លាន​ដុល្លារ​អាមេរិក​ដឹក​នាំ​ដោយ​ក្រុម​ហ៊ុន​វិនិយោគ​ថ្មី​ពីរ​គឺ​ Guggenheim Investments (“Guggenheim”) ដែល​ជា​ស្ថាប័ន​រៀប​ចំ​ទ្រព្យ​សម្បត្តិ​សកល និង​ស្ថាប័ន​ប្រឹក្សា​វិនិយោគ​នៃ​ដៃ​គូ Guggenheim Partners និង​ក្រុម​ហ៊ុន​ Qatar Investment Authority (“QIA”) ដែល​បាន​ចួល​​ចូល​រួម​ជា​មួយវិនិយោគ​​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ហ៊ុន។

ការ​វិនិយោគ​ថ្មី​នឹង​ពង្រឹង​ដល់​កកំណើន​យុទ្ធ​សាស្ត្រ​ជាសកល​របស់​ ONE ដែល​រាប់​បញ្ចូល​ទាំង​ការ​បង្វែរ​មាតិកា​ដើម្បី​បន្ត​ផ្តល់​ជូន​កាន់​តែ​មាន​សក្តានុពលនៃ​កីឡា​ផ្សាយផ្ទាល់​របស់​ ONE និង​អាជីវកម្ម​កម្សាន្ត​ទូទៅ ព្រម​ទាំង​ពង្រីក​​ខ្លួន​កាន់​តែ​ធំ​ទូលាយ​​ទៅ​ក្រៅ​អាស៊ី​ដើម្បី​ឈានទៅ​ដល់​អ្នក​ទស្សនា​កាន់​តែ​ទូលំទូលាយ និង​បង្កើន​អ្នក​ទស្សនា​ខ្លាំង​ឡើង​ជា​សកល។

លោក Hua Fung Teh ប្រធាន​គ្រុប​របស់ ONE បាន​ឲ្យ​ដឹង​ថា ៖«ការ​បង្កើន​ហិរញ្ញវត្ថុ​ដ៏​ជោគជ័យ​របស់​ពួក​យើង​គឺ​ជា​សក្ខីកម្ម​មួយ​ទៅ​កាន់​​ថាមពល និង​ឈាន​ទៅ​ដល់​វេទិកា​កីឡាសកល​មួយ​ជំនាន់។ យើង​ពិត​ជា​រីក​រាយ​ដែល​ចាប់​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន​វិនិយោគ​​លេច​ធ្លោ​ធំ​បំផុត​ពីរ​ក្នុង​ពិភព​លោក​គឺ​ Guggenheim Investments និង Qatar Investment Authority ពីព្រោះ​យើង​ខ្ញុំ​បន្ត​បង្កើន​យុទ្ធសាស្ត្រ​ដើម្បី​នាំ​មក​នូវ​​មាតិកា​កីឡារស់​រវើក​របស់​យើង​ទៅ​កាន់​មនុស្ស​កាន់​តែ​ច្រើន​ទូទាំង​ពិភព​លោក។ យើង​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ភាព​ជោគជ័យ​របស់ ONE នៅ​ឆ្នាំ​២០២១​កន្លង​ទៅ ក្នុង​នោះ​រាប់​ទាំង​ទទួល​បាន​ចំណូល​ជាប់​កំណត់​ត្រា ហើយ​សម្លឹង​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ខ្លាំង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ថ្មី»។

ជា​មួយ​គ្នា​នេះ លោក​ Scott Minerd អគ្គនាយក​ក្រុម​ហ៊ុន Chairman of Guggenheim Investments និងជា​ប្រធាន​នាយក​ប្រតិបត្តិ​សកល​នៃ​ក្រុម​ហ៊ុន​ Guggenheim Partners មាន​ប្រសាសន៍​ថា ៖«ONE បាន​បង្កើត​យ៉ាង​ឆាប់​រហ័ស​ដោយ​ខ្លួន​​ឯង​​ដើម្បី​ក្លាយ​ជា​វេទិកា​កីឡា​ដែល​មាន​តម្លៃ​បំផុត​មួយ​ជា​សកល ហើយ​យើង​ខ្ញុំ​ពិត​ជា​រំភើប​រីក​រាយ​ចំពោះ​អ្វីដែល​ក្រុម​ការងារដែល​មាន​ឆន្ទៈ​ឆ្ពោះ​ទៅ​មុខ​របស់​ក្រុម​នៅ​តែ​បន្ត​ផ្តល់​ជូន។ វេទិកា​ដ៏​មានឥទ្ធិពល​របស់ ONE និង​មូលដ្ឋាន​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​គឺ​ជាផល​ចំណេញ​ដ៏​ល្អ​ឯក​ ខណៈ​នៅ​តែ​បន្ត​ពង្រីក​យុទ្ធសាស្ត្រ​ជា​សកល ហើយ​យើង​ខ្ញុំ​រំភើប​ដែល​បាន​ជួយ​ក្រុម​ហ៊ុន​ឲ្យ​បោះ​ជំហាន​កាន់​តែ​ធំ​ទៅ​ខាង​មុខ​ទៀត»។

កញ្ចប់​ហិរញ្ញប្បទាន​សមធ៌​ថ្មី​បំផុត​របស់​ ONE ឆ្លុះ​បញ្ចាំង​ពី​សន្ទុះ​ខ្លាំង​ដែល​ក្រុម​ហ៊ុន​បានដំណើរ​ការ ខណៈ​ក្រុម​ហ៊ុន​ឈរ​លើ​គោល​ដៅ​ដែល​មាន​កាលានុវត្តភាព​អស្ចារ្យ​នៅ​ក្នុង​ឆ្នាំ​២០២២។ ក្នុង​នេះ​ភាព​ជា​ដៃ​គូ​ថ្មី​របស់ ONE ជា​មួយ​ Netflix នៅ​រដូវ​កាល​ទី​១​សម្រាប់​កម្មល្បែង​ប្រាជ្ញា​បែប​កម្សាន្ត “The Apprentice: ONE Championship Edition”​នឹង​បន្ត​ផ្សាយទៅ​កាន់​ជាង​១៥០​ប្រទេស​ទូទាំង​ពិភព​លោក​​នៅ​ត្រីមាស ទី​១ ឆ្នាំ​២០២២ និង​​ព្រឹត្តិការណ៍​ប្រកួត​ “ONE: Empower” ដ៏​ជោគជ័យ​បំផុត​មួយរបស់​ក្រុម​ហ៊ុន​កាល​ពី​​ខែ​កញ្ញា​ដែល​ជា​ព្រឹត្យតិការណ៍​​ការ​ប្រកួត​នារី​សុទ្ធ​ក្នុង​មួយ​រាត្រី​​ត្រូវ​បាន​រៀបចំ​លើក​ដំបូង​​អង្គការ​កីឡា​សកល​ធំមួយ​នេះ។ ក្នុង​ឆ្នាំ​នេះ​ផង​ដែរ កីឡា​អេឡិចត្រូនិក ONE Esports បាន​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ “ONE Esports Dota 2 Singapore Major” មាន​អ្នក​មើល​ដល់​ទៅ ២៧៤​លាន​ដង​ដែល​បាន​ក្លាយ​ជា​ព្រឹត្តិារណ៍មនុស្ស​មើល​ច្រើន​បំផុត​លំដាប់​ទី​៣​សម្រាប់​ Dota 2 Major។

ក្នុង​ខែ​មិថុនា ឆ្នាំ​​នេះ ស្ថាប័ន​ Nielsen បាន​ចាត់​ចំណាត់​ថ្នាក់​ស្ថាប័ន​ ONE Championship ស្ថិត​ក្នុង​ចំណោម​កំពូល​ស្ថាប័ន​កីឡា​ធំ​បំផុត​ទាំង​១០​ក្នុង​លោក​ពាក់​ព័ន្ធ​នឹង​អ្នក​ចូល​ទស្សនា​ និងទំនាក់​ទំនង រួម​ជា​មួយ​នឹង​ស្ថាប័ន​ល្បី​ៗ​ផ្សេង​ទៀត​ដូច​ NBA និង​ NFL ជា​ដើម។ របាយការណ៍ Nielsen បាន​រក​ឃើញ​ថា ONE Championship ​មាន​កំណើន​អ្នក​តាម​ដាន​ខ្ពស់​បំផុត​ជា​សកល​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤អំពី​ការ​ចូល​ទស្សនាវីដេអូ​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​អស់​របស់​ខ្លូន(ក្នុង​នោះ​មាន​Facebook, Instagram, YouTube) ស្ថិត​នៅ​លំដាប់​ទី​៣​ដែល​មាន​ចូល និង​ស្ថិតលំដាប់​កំពូល​ទាំង​១០​ក្នុង​ម៉ោង​ផ្សាយកំឡុង​កូវីដ-១៩​កាល​ពី​ឆ្នាំ​២០២០។

អំពី​ក្រុម​ហ៊ុន Group ONE Holdings 

ក្រុម​ហ៊ុន Group ONE Holdings (ONE) ជាវេទិកា​ទីផ្សព្វផ្សាយ​កីឡា​ធំ​បំផុត​ជា​សកល​នៅ​អាស៊ី។ តាម​រយៈ​ទ្រព្យ​សម្បត្តិ​កីឡាដ៏​អស្ចារ្យ​ សង្វៀន ONE Championship និង​ ONE Esports ព្រម​ទាំងសហវត្សរ៍ និង​សហគមន៍ Generation Z ស្ថាប័ន ONE ​គឺ​ជា​ការ​រៀបចំ​ព្រឹត្តិការណ៍​នៃ​វប្បធម៌ ក្បាច់​គុន និង​ហ្គេម​ដ៏ខ្លាំង​បំផុត​នៅ​អាស៊ី ជា​មួយ​នឹង​ឫសគល់​នៃ​តម្លៃ សុចរិត​ភាព ភាព​រួស​រាយ កិត្តិយស គារវកិច្ច ភាព​ក្លាហាន វិន័យ និង​សណ្តាន​ចិត្ត។

យោង​តាម Nielsen, ស្ថាប័ន ONE Championship ស្ថិត​ក្នុង​ចំណោម​ស្ថាប័ន​កីឡា​គ្រប់​ប្រភេទ​ធំ​បំផុត​លំដាប់​កំពូល​ទាំង​១០​លើលលោក​​សម្រាប់​​អ្នក​ចូល​តស្សនា និង​ភ្ជាប់​ទំនាក់​ទំនង។ ONE Championship បានផ្សាយ​ចេញ​ទៅ​កាន់​ប្រទេស​ជាង​១៥០​ទូទាំង​ពិភព​លោក​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ និង​ឌីជីថល​ធំ​ៗ​ក្នុង​លោក​ដូច​ជា Star Sports, Beijing TV, iQIYI, One Sports, Abema, IB, Turner Sports, SCTV, Vidio, Laliga TV, Startimes, Thairath TV, RTM, VieOn, Skynet, Mediacorp, Spark Sport, Match TV, Dubai Sports, RedeTV និង​ជា​ច្រើន​ទៀត។

អំពី​ក្រុម​ហ៊ុន Guggenheim Investments

ក្រុម​ហ៊ុន Guggenheim Investments គឺ​ជា​ស្ថាប័ន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិជា​សកល និង​ជា​ស្ថាប័ន​ប្រឹក្សា​វិនិយោគ​ Guggenheim ដែល​មាន​ទុន​វិនិយោគ​ជាង​២៥៩​ប៊ីលាន​ដុល្លារ​នៅក្នុង​ទ្រព្យសកម្ម​សរុប​ទូទាំង​ប្រាក់​ចំណូល ភាគ​ហ៊ុន និង​យុទ្ធសាស្ត្រជម្រើស។ យើង​ផ្តោត​លើ​​ផល​ត្រឡប់ និង​តម្រូវ​ការ​ហានិភ័យនៃ​ក្រុម​ហ៊ុន​ធានារ៉ាប់រង សាជីវកម្ម និង​មូលនិធិសោធននិវត្តន៍សាធារណៈ មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ អំណោយទាននិងមូលដ្ឋាន​គ្រឹះ​ អ្នក​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ និង​អ្នក​វិនិយោគ​ដែល​មាន​តម្លៃ​ខ្ពស់​សុទ្ធ។

គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២១ ទ្រព្យ​សម្បត្តិ​​រួម​សកម្ម​១៧.​៩​ប៊ីលាន​ដុល្លារ​អាមេរិក។ Guggenheim Investments តំណាង​ឲ្យ​អាជីវកម្ម​គ្រប់​គ្រង​វិនិយោគ​​ដែល​មាន Guggenheim Partners, LLC: Guggenheim Partners Investment Management, LLC, Security Investors, LLC, Guggenheim Funds Distributors, LLC, Guggenheim Funds Investment Advisors, LLC, Guggenheim Corporate Funding, LLC, Guggenheim Partners Europe Limited, Guggenheim Partners Fund Management (Europe) Limited, Guggenheim Partners Japan Limited, GS GAMMA Advisors, LLC, និង Guggenheim Partners India Management។

អំពី​ក្រុម​ហ៊ុន Qatar Investment Authority

ក្រុម​ហ៊ុន Qatar Investment Authority (“QIA”) គឺ​ជា​មូលនិធិ​ទ្រព្យ​សម្បត្តិ​អធិបតេយ្យ​របស់រដ្ឋ​កាតារ។ QIA ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ​២០០៥​ដើម្បី​វិនិយោគ និង​គ្រប់​គ្រងមូលនិធិបំរ៉ុង​រដ្ឋ។ QIA ស្ថិត​ក្នុង​ចំណោមមូលនិធិ​ទ្រព្យ​សម្បត្តិ​ធំ​បំផុត និង​អធិបតេយ្យ​សកម្មបំផុត​ទូទាំង​ពិភព​លោក។ QIA ធ្វើ​ការ​វិនិយោគ​ល​យ៉ាង​ធំ​ទូលាយ​លើ​ថ្នាក់​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ដៃ​គូ​​ជា​មួយ​ស្ថាប័ន​ឈាន​មុខ​គេ​ទូទាំង​ពិភព​លោក​ដើម្បី​កសាង​​ផលប័ត្រវិនិយោគសកល និងចម្រុះ​ដែល​មាន​ចក្ខុវិស័យូរ​អង្វែង​ដែល​អាច​នាំ​មក​នូវ​ផល​ត្រឡប់​វិញ​ប្រកប​ដោយ​និរត្តរភាព និង​រួម​ចំណែកចំពោះ​ភាព​រុង​រឿង​នៃ​រដ្ឋកាតារ៕

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។