Press Releases

Road to ONE: Europe! កម្មវិធី Heavyweight Grand Prix ​ត្រូវ​បាន​ប្រកាស​

១០ មិថុនា ២០២១ ​ក្រុម​មីឡាន: ONE Championship™ (ONE) ​ស្ដាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភព​លោក​ សូម​ប្រកាស​អំពី​​​ថ្ងៃ​ប្រកួត និង​ទីតាំង​​ក្នុង​ដំណើរ​ទៅ​កាន់​តំបន់​អឺរ៉ុប (Road to ONE: Europe) ​ជា​ស៊េរី​ដែល​មាន​តារា​ឃីកបុកសីង​​ល្អ​បំផុត​ចំនួន ៣២ នាក់​​ទម្ងន់​ heavyweight ​​ប្រចាំ​តំបន់​អឺរ៉ុប​ឡើង​ប្រកួត​នៅ​សង្វៀន​ ONE Championship។

ព្រឹត្តិការណ៍​ជា​ស៊េរី​នេះ​ចាប់​ផ្ដើម​​​នៅ​ក្រុង​ Belgrade ប្រទេស​ស៊ែប​នា​ថ្ងៃ​សុក្រ​ទី ១១ មិថុនា ​ចាប់​ពី​ម៉ោង ៧:០០ ល្ងាច​ទៅ​ម៉ោង​តំបន់​អឺរ៉ុប​ភាគ​កណ្ដាល (CEST) ។   កម្មវិធី​ប្រកួត​នេះ​ នឹង​បង្ហាញ​វីរបុរស​​ឃីកបុកសីង​សញ្ជាតិ​ហូឡង់ Semmy “Hightower” Schilt ​ជា​អ្នក​អត្ថាធិប្បាយ​ផង​ដែរ។

លោក Carlo Di Blasi ​ប្រធាន ONE Championship ​ប្រចាំ​​ប្រទេស​អ៊ីតាលី បាន​ថ្លែង​ថា ៖« ខ្ញុំ​ពិត​ជា​មាន​ក្ដី​រំភើបដែល​បាន​បង្ហាញ​តារា​ឃីកបុកសីង​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប​ទម្ងន់​ heavyweight ។ ​យើង​បាន​ធ្វើ​ឲ្យ​រឿ​នេះ​កើត​ឡើង​សឹង​​មិន​គួរ​ឲ្យ​ជឿ​​ត្រឹម​រយៈ​ពេល​ពីរ​បី​ខែ​កន្លង​ទៅ​​នៅ​ក្នុង​តំបន់។ ​ខ្ញុំ​តែង​តែ​ជឿ​ថា យើង​ពិត​ជា​មាន​សក្តា​នុ​ពល​នៅ​តំបន់​អឺរ៉ុប។  ខ្ញុំ​ពិត​ជា​រំភើប​ចំពោះ​បទ​ពិសោធន៍​ថ្មី​នេះ»។

ព្រឹត្តិការណ៍ ៤ ផ្សេង​ទៀត​​​នឹង​ត្រូវ​រៀប​ចំ​នៅ​ប្រទេស​អេស្ប៉ាញ, តួកគី, ហូឡង់, និង អាល្លឺម៉ង់ ​ក៏​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​ផង​ដែរ។

កាល​វិភាគ​ប្រកួត

  • ១១ មិថុនា : ក្រុង Belgrade, ប្រទេស​ស៊ែប​ ​នៅ​ Kovilovo Resort
    • Nikola Filipovic (ស៊ែប) vs. Aleksandar Dimovski  (ម៉ាសេដ្វាន​​ខាង​ជើង) (North Macedonia)
    • Miroslav Vujovic (ម៉ុងតេនេក្រូ) vs. Anto Siric (ក្រូអាស៊ី)
  • ២៦ មិថុនា : ក្រុង Tenerife, ​ប្រទេស​អេស្ប៉ាញ នៅ Pabellon Quico Cabrera
  • ៣ កក្កដា :  ក្រុង អ៊ីស្ដាន់ប៊ុល, ប្រទេស​តួកគី នៅ​ Cebeci Sports Complex
  • ១០ កក្កដា :  ក្រុង អាំស្ទឺដាំ, ហូឡង់​នៅ  Sporthallen Zuid
  • ១៧ កក្កដា: ក្រុង​Riesa, ​ប្រទេស​អាល្លឺម៉ង់ នៅ​ Sachsen Arena

វិធី​ទស្សនា

  • ONE Super App: គ្រប់​តំបន់​ទូទាំង​ពិភព​លោក​
  • ទូរទស្សន៍ Arena Sport TV: ស៊ែប, បូស្នី & ហឺហ្គូវីណា, ក្រូអាស៊ី, កូសូវ៉ូ, ម៉ុងតេណេក្រូ, ម៉ាសេដ្ឋាន​ខាង​ជើង (North Macedonia), ស្លូវេនី
  • ទូរទស្សន៍ FITE TV: សហរដ្ឋអាមេរិក, កាណាដា, ចក្រភពអង់គ្លេស, អៀរឡង់, អាល្លឺម៉ង់, អូទ្រីស, ស្វីស, ហឡូង់, ដាណឺម៉ាក, ហ្វាំងឡង់,  ន័រវែស, ស៊ុយអែត
  • ទូរទស្សន៍ O2TV Sport: សាធារណរដ្ឋឆែក និង ស្លូវ៉ាគី
មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។