Press Releases

ONE Esports ចាប់​ដៃ​គូ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ Activision Blizzard និង foodpanda ប្រចាំ​ប្រទេស​ថៃ

១៥ កក្កដា ២០២១ – សិង្ហបុរី: ONE Esports ដែល​​ស្ថិត​​ក្រោម​​ស្លាក​ក្រុម​​ហ៊ុន​ Group ONE Holdings (ONE) ​បាន​ប្រកាស​ដៃ​គូ​យុទ្ធ​សាស្ត្រ​ថ្មី​ឆ្នាំ​២០២១ នៅ​ថ្ងៃ​នេះ។  ONE Esports ​បាន​ចូល​ខ្លួន​មក​ចាប់​ដៃ​គូ​​ជា​​មួយ​ក្រុម​ហ៊ុន​​​​​ជំនាញ​​ផលិត​​វីដេអូ​ហ្គេម និង  ក្រុម​ចែក​​ចាយ​ Activision Blizzard ​ក៏​ដូច​ជា​ក្រុម​ហ៊ុន​អាហារ​អនឡាញ និង ការ​ផ្ដល់​សេវា​កម្ម​ម្ហូបអាហារ​ foodpanda ​ប្រចាំ​ប្រទេស​ថៃ។

លោក Carlos Alimurung នាយក​ប្រតិតបត្តិ​​ ONE Esports បាន​ថ្លែង​ថា ៖​«​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ដើម្បី​ប្រកាស​អំពី​ដៃ​គូ​យុទ្ធ​សាស្ត្រ​ធំ​បំផុត​មួយ​របស់  ONE  គឺ ក្រុម​ហ៊ុន​​ផលិត​ហ្គេម Activision Blizzard និង​ក្រុម​ហ៊ុន​​​សេវា​កម្ម​​អាហារ​អនឡាញ foodpanda ប្រចាំ​ប្រទេស​ថៃ។  ក្រុម​ហ៊ុន​ឈាន​មុខ​ទាំង​ពីរ​នេះ​នឹង​ធ្វើ​កា​រ​ជិត​ស្និទ្ធ​ជា​មួយ ONE Esports ​ដើម្បី​ផ្ដល់​ឲ្យ​អ្នក​គាំទ្រ​នូវ​បទ​ពិសោធន៍​ថ្មីៗ​ជុំ​វិញ​ពិភព​លោក»។

លោក Mark Aubrey អនុប្រធាន និង​ជា​ប្រធាន​ប្រចាំ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​​ក្រុម​ហ៊ុន​ Activision Blizzard បាន​​ឲ្យ​ដឹង​ថា៖ «​យើង​ពិត​ជា​រីករាយ​ដែល​បាន​ចាប់​ដៃ​គូ​ជា​មួយ​ ONE Esports ​ដើម្បី​ផ្ដល់​​សេវា​កម្ម​នានា​ដល់​អ្នក​លេង​ហ្គេម​របស់​យើង និង​អ្នក​គាំទ្រ​របស់​យើង។  ការ​ចាប់​ដៃ​ដើរ​ជា​មួយ​ ONE Esports ​យើង​នឹង​បន្ត​​កសាង​សហគមន៍​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជុំ​វិញ​ពិភព​លោក»។

ONE Esports និង Activision Blizzard បាន​​ធ្វើ​ជា​ម្ខាស់​ផ្ទះ​​នៃ​ការ​ប្រកួត ONE Esports Call of Duty: Warzone Showdown  កាល​ខែ​ឧសភា។  ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​បង្ហាញ​​​ឲ្យ​ឃើញ​អ្នក​ផ្សាយ​ផ្ទាល់​អំពី​ហ្គេម​ចំនួន ៨ នាក់ (streamer) ​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​​កា​រ​ប្រកួត​នេះ​​មាន​​ទំហំ​ប្រាក់​រង្វាន់ ១៥០០០ ដុល្លារ។

លោក Hasnain Babrawala, នាយក​ផ្នែក​ APAC Brand Media និង Procurement ​ប្រចាំ​ foodpanda ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា៖ «យើង​ពិត​ជា​មាន​ភាព​រីករាយ​ណាស់​ក្នុង​កា​រ​ប្រកាស​ដៃ​គូ​ផ្លូវ​ការ​​រវាង foodpanda ប្រចាំ​ប្រទេស​ថៃ និង ONE Esports ​ដែល​ផ្ដល់​ឲ្យ​ពួក​យើង​នូវឱ​​កាស​ថ្មី​ដើម្បី​ពង្រីក​ផលិត​ផល និង ​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស។   ​ដោយ​កំពុង​ធ្វើ​ការងារ​ជា​មួយ​​​គ្នា​លើ​ការ​ប្រកួត​ពាន​ Arena of Valor World Cup 2021 ដែល​ជា​​ជើង​ឯក​វីដេអូ​ម៉ូបាល​ហ្គេម​កម្រិត​ខ្ពស់​នៅ​ប្រទេស​ថៃ ​យើង​ពិត​ជា​​រំភើប​ចិត្ត​ខ្លាំង​ណាស់​ក្នុង​ការបន្ត​កិច្ច​ការងារ​ជា​មួយ ONE Esports ​សម្រាប់​ព្រឹត្តិការណ៍​ថ្មីៗ​បន្ត​បន្ទាប់​, ​បង្កើន​ប្រជា​ប្រិយភាព​ក្នុង​ការ​រស់​នៅ​, ផ្នែក​ឌីជីថល, និង ​បណ្ដាញ​សង្គម។ តាម​រយៈ​ជោគជ័យ​ក្នុង​នាម​ជា​ដៃ​គូ​​នៅ​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា ​ យើង​​ពិត​ជា​​រីករាយ​សម្រាប់​ដំណើរ​ការ​​បច្ចុប្បន្ន​រហូត​ដល់​ថ្ងៃ​អនាគត​សម្រាប់​ស្ថាប័ន​ទាំង​ពីរ»។

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។