Press Releases

ONE Championship ចេញ​វីដេអូយុទ្ធនាការណ៍«ឈប់​ស្អប់ខ្ពើមជន​ជាតិ​អាស៊ី»

ONE Championship™ (ONE) ជា​ស្ថាប័ន​ផ្សព្វផ្សាយ​កីឡា​ធំ​បំផុត​ក្នុង​ទ្វីប​អាស៊ី​បាន​បង្កើត​យុទ្ធនាការណ៍ផ្សព្វផ្សាយ«ឈប់​ស្អប់ខ្ពើម​ជន​ជាតិ​អាស៊ី»​ដែល​ជា​ការ​លើក​កម្ពស់ និង​ស្វែង​យល់​សម្រាប់​«គម្រោង​ឈប់​ស្អប់​ជន​ជាតិ​អាស៊ី»​ដើម្បី​គាំទ្រ​ដល់សហគមន៍​ “Support The AAPI Community Fund”។

លោក Chatri Sityodtong ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ ONE Championship មាន​ប្រសាសន៍​ថា ៖«​វា​ធ្វើ​ឲ្យ​ខ្ញូំ​បែក​ទ្រូង​ដែល​ឃើញសហគម​ន៍​ជាតិ​អាស៊ី​​រស់​នៅ​អាមេរិក​​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ទាំង​ការស្អប់ខ្ពើម ហិង្សា និង​រើស​អើង​​ពូជសាសន៍»។

«យើង​ប្រឆាំង​ដាច់​អហឹង្សា​ចំពោះទង្វើ​ទាំង​នោះ​ ហើយ​ក្រោក​ឈរ​គាំទ្រ​ដល់​ជន​ជាតិ​អាស៊ីនិង​មនស្ស​ទាំង​អស់​គ្នា។ អតិថិជនជា​សកល​របស់​យើង និង​ទម្រង់​ផ្សព្វ​ផ្សាយ​នៅ​អាមេរិក​តាម​រយៈ​ព្រឹត្តិការណ៍ប្រកួត ‘ONE on TNT’។ យើង​ឈរ​លើ​ស្មារតីល់ើក​កម្ពស់​សហគមន៍​អាស៊ី និង​​ផ្តល់​តម្លៃ​មនុស្ស​ជាតិ​ស្មើ​ភាព​គ្នា»។

យុទ្ធនាករណ៍​នេះ​មាន​គោល​បំណង​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន់ ការ​រើស​អើង មើល​ងាយ​ ស្អប់ខ្ពើម​ទៅ​លើ​សហគមន៍​ជន​ជាតិ​អាស៊ី​ និង​អាស៊ីបា៉ស៊ីហ្វិក​នៅ​អាមេរិក (AAPI) និង​សហគមន៍​ប្រឈម​ទាំង​អស់​នៅ​សហរដ្ឋអាមេរិកជា​មួយ​នឹង​ការ​វិនិយោគ​ទឹក​ប្រាក់​១.៥​លាន​ដុល្លារ​អាមេរិក​ដូច​ខាង​ក្រោមៈ

១) ONE Championship ​ចាប់​ផ្តើម​យុទ្ធនាការណ៍​វីដេអូ​១២​ខែ​ផ្សាយ​នៅ​លើ​ទូរទស្សន៍​ជាង​១៥០​ប្រទេស​ជុំ​វិញ​ពិភព​លោក​ដើម្បី​អប់រំ និង​លើ​កម្ពស់​ការ​យល់​ដឹង។ វីដេអូ​ទី​១ PSA ដែល​បាន​ចេញ​ផ្សាយ​តាម​បណ្តាញ​ឌីជិថល​ជា​សកល​របស់​ ONE បាន​ផ្សាយ​ចនៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត “ONE on TNT I”កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា​នៅ​សហរដ្ឋ​អាមេរិក។

សូម​ទស្សនាវីដេអូ​ដូច​ខាង​ក្រោម។

២) សាកល​វិទ្យាល័យ Evolve University ដែល​ជា​សាកល​វិទ្យាល័យ​អនឡាញ​ធំ​ជាង​គេ​​បំផុត​ក្នុង​ពិភព​លោក​សម្រាប់សិល្បៈ​ក្បាច់​គុន​ នឹងលក់​ (subscription)​​រយៈ​ពេល​​​១២​​ខែ​​​​ដោយ​ឥត​គិត​ថ្លៃ​​ជូន​ដល់​គ្រួសារ​១០០០​នៅ​សហរដ្ឋ​អាមេរិក​ដែលទទួល​រងឧក្រិដ្ឋកម្ម​រើសអើង ឬ​ស្អប់​ខ្ពើម។ ​អ្នក​ទទួល​រង​ផល​ប៉ះ​ពាល់​អាច​មាន​សិទ្ធិ​​ទិញ​​ដោយ​គ្រាន់​តែ​អ៊ីមែលវីដេអូ​មួយ​ដែល​អ្នក​ចង់​បាន​តាម​អ៊ីមែល​ info@evolve-university.com។

៣) ONE នឹង​ផលិត​​ផលិតផល​​​​មាន​ចំនួន​​​កំណត់​ក្នុង​រយៈ​ពេល​១២​ខែ​ខាង​មុខ ដែល​ចំណូល​១០០​%​នឹង​ចូល​ទៅមូលនិធិ​ AAPI Community Fund។ អាវ​យឹត​ទី​១​នៅ​ក្នុង​ការ​ផលិត​នេះ, ហាង​ Stop Asian Hate Tee ចូល​រួម​​រំលែក​ទុក្ខ​ដល់​​ជន​រង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​លើ​ជន​ជាតិ​អាស៊ី។

៤) ONE​ នឹង​រៀប​ចំ​កម្មវិធីបង្ហាញ​ក្បាច់​គុន​សម្រាប់​ការពារ​ខ្លួន​នៅ​តាម​ទី​ក្រុង​ធំ​ៗ​នៅ​សហរដ្ឋ​អាមេរិក ហើយ​ព័ត៌មាន​លំអិត​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​បន្ត​បន្ទាប់។

៥) លោក Chatri ​បាន​សម្រេច​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​បុព្វហេតុ«ឈប់​ស្អប់ខ្ពើម​ជន​ជាតិ​អាស៊ី»៕

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។