Press Releases

ONE ប្រកាស​គម្រោង​រៀប​ចំ​ការ​ប្រកួត​នៅ​អឺរ៉ុប ‘Road To ONE: Europe

ស្ថាប័ន​ប្រដាល់​ធំ​បំផុត​​ក្នុង​ពិភព​លោក ONE Championship នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា​នេះ​បាន​ប្រកាស​ពី​គម្រោង​រៀប​ចំ​ការ​ប្រកួត​នៅ​ទី​ផ្សារ​អឺរ៉ុប​ “Road to ONE: Europe”​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​ឃីក​បុក​សីង​ទម្ងន់​​ធ្ងន់​៣២​រូប​ឆ្នើម​ៗ​ប្រចាំ​តំបន់​អឺរ៉ុប​ ដែល​ជយលាភី​លេខ​១​នឹង​ចុះ​កុងត្រា​ជា​មួយ ONE។

ព្រឹត្តិការណ៍​​ប្រកួត “Road to ONE: Europe”​នឹង​រៀប​ចំ​នៅ​តាម​បណ្តា​ប្រទេស​​ធំ​ៗ​ដូច​ជា សែប អេស្ប៉ាញ ហុល្លង់​ តួកគី និង​អាល្លឺម៉ង់​ ព្រម​ទាំង​​ប្រទេស​មួយ​ចំនួន​ទៀត ខណៈ​កាល​បរិច្ឆេទ​នឹង​ប្រកាស​នៅ​ពេល​ក្រោយ​។ ព្រឹត្តិការណ៍​ប្រកួត​នីមួយ​ៗ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​៨​ដំបូង​នឹង​មាន​កីឡាករ​៤​នាក់​ត្រូវ​ប្រកួតគ្នា​​នៅ​វគ្គ​១៦​នាក់​ចុង​ក្រោយ​ដើម្បី​ឡើង​ទៅ​វគ្គ​វគ្គ​១/៤ ឬ​វគ្គ​៨​នាក់​ចុង​​ក្រោយ។

សម្រាប់​ព្រឹត្តិការណ៍​ប្រកួតលើក​ដំបូង​ត្រូវ​បាន​រៀប​ចំ​នៅ​ទី​ក្រុងប្រាក សាធារណៈ​រដ្ឋ​ឆែក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ដែល​ខ្លា​ចាស់​ឃីកបុកសូង​ Tomáš Hron ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​។ បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រកួត​៨​ដំបូង អត្តពលិក​ឈាន​ទៅ​ដល់​វគ្គ​៨​នាក់​ចុង​ក្រោយ បន្ត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​រក​ជយលាភី​​ដើម្បី​ចុះ​កុងត្រា​ជា​មួយ​ ONE Championship។

ការ​ប្រកកួត​ទាំង​អស់​នឹង​ផ្សាយ​ផ្ទាល់​នៅ​អឺរ៉ុប​តាម​បណ្តាញ​ទំនាក់​ទំនង​ក្នុង​ស្រុក និង​តាម​កម្មវិធី ONE Super App។

លោក Carlo Di Blasi  ប្រធាន  ONE Championship ប្រចាំ​ប្រទេស​អ៊ីតាលី​មាន​ប្រសាសន៍​ថា: “យើង​ពិត​ជា​រីក​រាយ​ណាស់​ដើម្បី​ប្រកាស​ពី​គម្រោង’Road to ONE: Europe’ និង​​រំភើប​ដែល​នឹង​ឃើញ​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក​ទម្ងន់​ធ្ងន់ heavyweight ម្នាក់​​នឹង​ចុះ​កុងត្រា​ជា​មួយ ONE Championship។ កម្មវិធី Road to ONE: Europe​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​​បង្ហាញ​ពី​​មរតក​កីឡា​ប្រដាល់​នៅ​អឺរ៉ុប និង​ជា​ឱកាស​​ ONE Championship ពង្រីក​ជា​សកល។ កម្មវិធី​ប្រកួតបាន​ចាប់​ផ្តើម​កាល​ពី​ខែ​មេសា​មុន ហើយ​ខ្លា​ចាស់​ឃីក​បុក​សីង​ Tomáš Hron បាន​ឈាន​​ទៅ​កាន់​វគ្គ​បន្ទាប់​ហើយ។ យើង​មិន​អាច​រង់​ចាំ​ការ​ប្រកួត​បន្ទាប់​​ដែល​ពោរពេញ​ដោយ​កីឡាករ​មាន​ទេព​កោសល្យ​នា​ពេល​ខាង​មុខ»៕

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។