Kun Khmer

Mike Tyson ​ស្ថិត​ជា​​និមិត្តរូប​របស់​​ ​អែម សុវណ្ណារី ​​មួយ​ក្នុង​ចំណោម​ពីរ​នាក់​

អែម ​សុវណ្ណារី ​​ដែល​កីឡាការិនី​គុន​ចម្រុះ​​​​មាន​ឈាម​ជ័រ​​ជា​ខ្មែរ​​កើត​​នៅ​​សហរដ្ឋ​អាមេរិក​បាន​ចុះ​​កិច្ច​សន្យា​ប្រកួត​​​​ឲ្យ​ស្ថាប័ន​​រៀប​ចំ​ព្រឹត្តិការណ៍​​កីឡា​ធំ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី ​ONE Championship ​​តាំង​ពី​ឆ្នាំ ​២០១៨​​ មក​ម៉្លេះ។​​ បច្ចុប្បន្ន​កីឡាការិនី​រូប​នេះ​ក៏​នៅ​មាន​សកម្មភាព​ប្រកួត​ជា​ហូរហែ​ និង​ជាប់​កិច្ច​​សន្យា​​​នៅ​លំដាប់​លំដាប់​​ពិភព​លោក​មួយ​នេះ។ ​​​ពេល​​ចាប់​ផ្ដើម​ហាត់​​ប្រដាល់​សកល, ​​ជឺជិតស៊ូ និង​​គុន​ចម្រុះ​ដល់​បច្ចុប្បន្ន​ តើ​ សុវណ្ណារី​ ​​យក​និមិត្តរូប​​មួយ​ណា​ជា​គំរូ?

«វា​ពិត​ជា​​ខ្មាសអៀន​មែន​ទែន​ដែល​​ខ្ញុំ​អត់​មាន​​​​និមិត្តរូប​​ជា​កីឡាការិនី​ទាល់​តែ​សោះ​ក្នុង​ចិត្ត​របស់​ខ្ញុំ។​អ្នក​លេង​គុន​ចម្រុះ​ដែល​ខ្ញុំ​ពេញ​បំផុត​ គឺ​វីរបុរស​គុន​ចម្រុះ​សញ្ជាតិ​កាណាដា​​ George St. Pierre។ ​George ​មិន​ត្រឹម​តែ​​​​កីឡាករ​​មាន​កាយសម្បទា​ដ៏​អស្ចារ្យ​​នោះ​ទេ​​ ប៉ុន្តែ​ ​គេ​មាន​​កម្លាំង​ស្មារតី​ដ៏​ពិសេស​ផង​ដែរ។​ ​គេ​ពិត​ជា​វៃ​ឆ្លាត ​និង​មាន​​ផែនការ​លើ​សង្វៀន​ច្បាស់​លាស់​ទាំង​ការ​ហ្វឹកហាត់​ និង ការ​ប្រកួត​​ជាក់​ស្ដែង​ទៀត​ផង។ ​គាត់​ [George] អាច​ដោះ​ស្រាយ​បញ្ហា​បាន​​លឿន​ និង​ ​កំ​ចាត់​ភាព​ភ័យ​ខ្លាច​​ហើយ​ជម្នះ​រាល់​ឧបសគ្គ​បាន​ល្អ​បំផុត​ពេល​ឡើង​ប្រកួត»។ ​​អែម សុវណ្ណារី ​បាន​រៀប​រាប់​​យ៉ាង​ដូច្នេះ។

កីឡាការិនី​វ័យ​២៩​ឆ្នាំ​បាន​សរសើរ​​វីរបុរស​គុន​ចម្រុះ​វ័យ​ ៣៩ ឆ្នាំ​សញ្ជាតិ​​កាណាដា​​រូប​នេះ​មិន​ដាច់​ពី ​មាត់​ទោះ​ជា​​​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ពីរ​ស្ថាប័ន​​ដដែល​នេះ​​ចូល​និវត្តន៍​តាំង​​ពី​ឆ្នាំ​២០១៣។​ George ​មាន​ចំណុច​ពិសេស​ជា​ច្រើន​ដែល​បាន​​​​ សុវណ្ណារី ​ចង​ចាំ​ក្នុង​​ចិត្ត​ជា​​យូរ​មក​ហើយ។ ​

ចុចអាន ទី​បំផុត​ Stamp វិល​ចូល​សង្វៀន​វ៉ៃ​គុន​ចម្រុះ​​​នៅ​ ONE: NO​ SURRENDER

ចុចអាន ជើង​ខ្លាំង​គុន​ខ្មែរ​ សុខ ធី​ កំពុង​ប្រឹង​ហាត់​ត្រៀម​វ៉ៃ​​ចុង​ខែ​នេះ

កីឡាការិនី​សម្បុរ​ស្រអែម​ ​​​សង្កត់​ធ្ងន់​​​ទៀត​ថា​​ ៖« George​ ​ជា​មនុស្ស​គួរ​ឲ្យ​គោរព​​ពេល​តតាំង​ជា​មួយ​គូ​​បដិបក្ខ​ម្ដង​ៗ​​​នៅ​លើ​សង្វៀន»។

ក្រៅ​ពី​ ​​អែម ​សុវណ្ណារី​​​ បាន​ចុច​ឈ្មោះ​និមិត្តរូប​ទី១​​ ​គេ​ក៏​បាន​​ហៅ​ឈ្មោះ​​​​ Mike Tyson ​ជា​និមិត្តរូប​ទី​​២​របស់​ខ្លួន​ដែរ។ ​ការ​បង្ហើប​ឈ្មោះ​​និមិត្តរូប​ទី២​នេះ​​ (idol) ​​ព្រោះ​ ​​​សុវណ្ណារី ​ចាប់​ផ្ដើម​ហ្វឹកហាត់​ដំបូង​ គឺ​ប្រដាល់​សកល។ ​សុវណ្ណារី​ ​បន្ថែម​ ៖«​​Mike Tyson គឺ​ជា​វីរបុរស​​ប្រដាល់​ម្នាក់​ដែល​ខ្ញុំ​ចូល​ចិត្ត​ ពេល​ខ្ញុំ​ចាប់​ផ្ដើម​ហ្វឹកហាត់​ប្រដាល់​សកល​ដែល​ជា​ចំណុច​ផ្ដើម​អាជីព​​លើ​វិស័យ​ក្បាច់​គុន​របស់​ខ្ញុំ​នៅ​ក្លិប​ Western Boxing។ ​ការ​វ៉ៃ​ដ៏​ជក់ចិត្ត​និង​អង់អាច​ខ្លាំង​ក្លា​​ ​Tyson ​ជា​អ្នក​​​លើក​ទឹក​​ដោយ​ប្រយោល​ដល់​​រូប​ខ្ញុំ។ ​ខ្ញុំ​តែង​តែ​យក​វិធី​​វ៉ៃ​សម្រុក​ខ្លាំង​ដូច​គាត់​អីចឹង»។

​​នា​​ពេល​ថ្មីៗ​​នេះ​ សុវណ្ណារី ​​ក៏​បាន​ទស្សនា​វីដេអូ​ហាឡាយ​ពី​មុន​​ៗ​ដែល​ស្ដេច​ប្រដាល់​ Mike Tyson បាន​ប្រកួត​ដែរ​ផង​ដែរ។ ​យ៉ាង​​ណា​ក្ដី​ រូប​គេ​ក៏​បាន​​សិក្សា​អំពី​វីដេអូ​​នៃ​ការ​ធ្វើ​ចលនា​​រហ័ស​របស់​​កីឡាករ​កូន​កាត់​វៀតណាម​អាមេរិក ​Cung Le។ ​ក្នុង​នោះ​​គេ​ក៏​បាន​​តាមដាន​ការ​ប្រកួត​ខ្លះ​របស់​កីឡាការិនី​​​ដូច​ជា​ Rose Namajunes ​និង​ Valentina Schevchenko ​ក្នុង​គោល​បំណង​​​​​ឈ្វេង​យល់​លើ​ស្ទិល​ប្រយុទ្ធ​​បន្ថែម​ទៀត៕

ចុចអាន លោក​ Chatri Sityodtong ​ប្រកាស​​​កម្មវិធី​ប្រកួត​បិទ​ទ្វារ​​៩​លើក​​សម្រាប់​ឆ្នាំ​២០២០​​នេះ