Opinion

អ្នកជំនាញ Joe Rogan ចាត់ទុក Johnson ជាជើងខ្លាំងលេខ១គ្រប់សម័យកាលលើលោក

01/09/2021

កំពូលអ្នកប្រដាល់គុនចម្រុះលើលោកមាន Khabib Nurmagomedov, Jon Jones, Anderson Silva, និង Demetrious Johnson សុទ្ធតែត្រូវបានគេចាត់ទុកជាជើងខ្លាំងគ្រប់សម័យកាលរបស់ UFC ប៉ុន្តែយោងតាមលោក Joe Rogan អ្នកអត្ថាធិប្បាយដ៏ល្បីរបស់ UFC បានសម្លឹកអ្នកប្រដាល់មួយរូបដែលខ្លាំងគ្រប់សម័យកាលលេចធ្លោជាងគេ។

អ្នកអត្ថាធិប្បាយ UFC និងជាពិធីករកំប្លែងដ៏ល្បីល្បាញបានបង្ហាញថា អ្នកប្រដាល់ Johnson គឺជាជើងខ្លាំងគ្រប់សម័យកាលឈានមុខគេលំដាប់លេខ១ ខណៈSilva ស្ថិតនៅលេខ២។ ជជែកជាមួយលោក Lex Fridman ក្នុងកម្មវិធី The Joe Rogan Experience វគ្គទី១៦៩៦ លោក Rogan បានធ្វើទឡ្ហីករណ៍សម្រាប់ជើងខ្លាំង Johnson និង Silva ជាជើងខ្លាំងគ្រប់សម័យកាល។

លោកបានលើកឡើងបែបនេះថា ៖« Johnson ស្ថិតនៅក្នុងភាពខ្លាំងរបស់គេរហូតដែលខ្ញុំមិនអធ្លាប់ឃើញពីមុន។ ចំណែក Anderson Silva ពិតជាអស្ចារ្យក្នុងសម័យកាលរបស់គាត់ ប៉ុន្តែគ្មានអ្វីគួរឲ្យឆ្ងល់ទេ Johnson មានបញ្ហាតែមួយគត់គឺប្រភេទទម្ងន់ដែលគាត់ទម្ងន់ស្រាល។ មិនមានកីឡាករច្រើនទេដែលមានទម្ងន់៥៦គីឡូក្រាម ដូច្នេះមិនមានទេពកោសល្យដូចគ្នាទេជាមួយ Anderson Silva»។

ពាក់ព័ន្ធការវិភាគរបស់លោកចំពោះ Anderson Silva លោក Rogan បានលើកឡើងថា ៖«Anderson Silva ជាកីឡាករគ្រោះថ្នាក់ជាងបើគិតលើជំនាញ វ៉ៃឈរដោយកណ្តាប់ដៃតែមួយថៃ។ ប៉ុន្តែទឡ្ហីករណ៍អាចត្រូវបានធ្វើចំពោះ Anderson Silva នៅពេលគាត់ស្ថិតនៅកំពូល គឺជាជើងខ្លាំងគ្រប់សម័យកាល។ ចំពោះ Demetrious Johnson គឺជាជើងខ្លាំងគ្រប់សម័យកាល»។

ទោះបីជាយ៉ាងណា អ្នកអត្ថាធិប្បាយ UFC បានសន្និដ្ឋានថា Johnson ជាកីឡាករល្អជាង ដោយនិយាយថា ៖« Johnson ចេះតែបំផ្លាញមនុស្ស និងបំផ្លាញមនុស្សតាមរបៀបដែលមើលទៅច្របូលច្របល់ និងច្រឡំ។ ដូចជាពួកគេមិនអាចប៉ះគាត់បាន។ ចលនារបស់គាត់ និងសមត្ថភាពរបស់គាត់ដើម្បីលាយបញ្ចូលគ្នារវាងជំនាញចំបាប់ និងជំនាញវ៉ៃឈរ ព្រមទាំងបូកបញ្ចូលជំនាញឃ្លេផងនោះ គឺឥតខ្ចោះមើលទៅមិនគួរឲ្យជឿ»។

ទីបំផុត លោក Rogan បានសន្និដ្ឋានថា ជំនាញវ៉ៃបានល្អគ្រប់ទឹកទាំងអស់របស់ Johnson និងជាអធិរាជលើប្រភេទទម្ងន់ UFC flyweight ដ៏យូរអង្វែងគឺគ្មានអ្វីចម្លែកទេដែលរូបគេជាកំពូលអ្នកប្រដាល់គុនចម្រុះជើងខ្លាំងគ្រប់សម័យកាល (GOAT)។

ទន្ទឹមជាមួយគ្នាលោក Joe Rogan បានបង្ហាញពីការជ្រើសរើស GOAT របស់លោកថា Khabib Nurmagomedov ក៏ជាបេក្ខភាពជើងខ្លាំងគ្រប់សម័យកាលម្នាក់ដែរ៕

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។