Kun Khmer

ជើង​ខ្លាំង​គុន​ចម្រុះ​ ចាន់ រតនា ​បញ្ចេញ​ទស្សនៈ​​​លើ​​ នៅ ស្រីពៅ ​មុន​ជួប Ritu ​

នៅ ​ស្រីពៅ ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាការិនី​​គុន​ចម្រុះ​កំពុង​រះ​ឡើង​នៅ​សង្វៀន​​លំដាប់​ពិភព​លោក​ ONE Championship ​ក្នុង​ប្រភេទ​ទម្ងន់​ atomweight​។​ កាល​ដើម​សប្ដាហ៍​នេះ​ ​ស្រីពៅ ​បាន​ចេញ​ទៅ​​សិង្ហបុរី​​ហើយ​​​ដើម្បី​ត្រៀម​លក្ខណៈ​ប្រកួត​​​នឹង​​ម្ចាស់​មេដាយ​មាស​​ផ្នែក​ចំបាប់​មក​ពី​ឥណ្ឌា​ ​Ritu Phogat ​នៅ​ថ្ងៃ​ទី ​៣០ ​តុលា​ខាង​មុខ ​​ក្នុង​ព្រឹត្តិការណ៍​​​ ​​ ONE: INSIDE THE MATRIX​។​ ​

ចាន់ រតនា

មុន​​ ស្រីពៅ ​ឡើង​សង្វៀន​​ធំ​ប្រចាំ​​ឆ្នាំ​របស់​ ONE ​ អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា ​​បាន​បញ្ចេញ​ទស្សនៈ​​​ចំពោះ​ជន​រួម​ជាតិ​​បែប​នេះ​​ ៖ ​« ​ខ្ញុំ​ជឿ​ជាក់​ថា​​ ស្រីពៅ ​អាច​ឈ្នះ​ការ​ប្រកួត​នេះ។ ​បើ​សិន​​ ស្រីពៅ​ ​រក្សា​កម្លាំង​​ស៊ុហ្វ​ឲ្យ​បាន​ល្អ​​នោះ​យើង​សង្ឃឹម​ច្រើន។ ​​ពៅ​ …​គេ​ពូកែ​កណ្ដាប់​ និង ​ជំហរ​គុន​ខ្មែរ​ ដូច្នេះ​​ត្រូវ​លៃ​លក​ទប់​គេ​ចាប់​ផ្ដើម​ ​និង​វ៉ៃ​ទប់​ការពារ​ឲ្យ​បាន​ល្អ​​នោះ​ ​ច្បាស់​ជា​ទទួល​លទ្ធផល​ល្អ​មិន​ខាន»។

កីឡាការិនី​ប្រដាល់​ជម្រើស​ជាតិ​​បាន​ហ្វឹកហាត់​ត្រៀម​​ក្បាច់​ប្រដាល់​ និង គុន​ខ្មែរ​​ក្រោម​ការ​បង្វឹក​របស់​លោក​ ជា រិទ្ធ​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​ ​និង​ ​​ហ្វឹកហាត់​គុន​ចម្រុះ​ដោយ​លោក​ ​Alan Mccune ​​និង​ គ្រូ​បង្វឹក​​ជំនាញ​ជឺជីតស៊ូ​ជា​ច្រើន​រូប​​ទៀត​នៅ​ក្លិប​ KIRI Jiu Jitsu។ ​ ​​កីឡាការិនី​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា អាច​ប្រើ​ស្នៀត​ការពារ​​ និង​ ទប់​ឃ្លេ​របស់ ​Ritu Phogat​ ​បាន​ជោគជ័យ​នា​ចុង​ខែ​នេះ​ ព្រោះ​​ការ​ហ្វឹកហាត់ និង ​លំហាត់​អនុវត្ត​មាន​ភាព​ខុស​ប្លែក​ពី​មុន​ច្រើន។ ​​ថ្មីៗ​នេះ ​​កូន​សិស្ស​​គុន​ខ្មែរ​មក​ពី​ក្លិប​តាឡី​ដំរី​មាន​​រិទ្ធ ​​​​ឡាំ​​សាក​ល្បង​ទល់​​​រៀម​ច្បង​​មាន​បទ​ពិសោធន៍​ ខុន ស៊ីចាន់ ​និង​​ គ្រូ​បង្វឹក​​ជំនាញ​​ឃ្លេ​ជា​ច្រើន​ទៀត។ ​

Mixed martial artists Ritu Phogat and Nou Srey Pov

Ritu Phogat ​និង នៅ ស្រីពៅ

ទន្ទឹម​គ្នា​នេះ​ ​​​បុរស​វ័យ​ ៣៤ ឆ្នាំ​មក​ពី​ក្លិប​​ «សិល្បៈ»​ បាន​​​លើក​​​​ឡើង​​អំពី​ Ritu​ ដូច​ច្នេះ​៖«​ខ្ញុំ​​មើល​ឃើញ​ថា​ Ritu គេ​​ពូកែ​ចំបាប់ ​តែ​បើ​វ៉ៃ​ឈរ​ គឺ​ ស្រី​ពៅ​មាន​ប្រៀប​ ដោយ​សារ​កណ្ដាប់​​រហ័ស​ ​ការ​វ៉ៃ​ចេញ​ល្អ​​ និង​ ​បម្លាស់ទី​ល្អ។ ​បើ​សិន​គ្រប់គ្រង​​​​ការ​ប្រកួត​បាន​​ល្អ​ នោះ​ ស្រីពៅ ​មាន​ឱកាស​​​ទទួល​​​ជ័យជម្នះ​សម្រាប់​អ្នក​គាំទ្រ​​មិន​ខាន​។ ​បើ​និយាយ​អំពី​កម្ពស់​​ក៏​មិន​លើស​គ្នា​ប៉ុន្មាន​ដែរ។​ ខ្ញុំ​រំពឹង​ថា​ ​ស្រីពៅ ​ដោះ​ឃ្លេ​​គេ​បាន​ ​ ​ហើយ​វ៉ៃ​ទប់​ទោះ​យើង​នៅ​ជំហរ​ដេក​​​ក៏​ដោយ​។​ ​បន្ទាប់​មក​ត្រូវ​ ​ប្រើ​គុន​ខ្មែរ​ដើម្បី​​យក​ឈ្នះ​​លើ​គូ​ប្រជែង»។ ​

​នៅ​ ស្រីពៅ ​ដែល​បច្ចុប្បន្ន​ មាន​វ័យ​ ​២៥ ​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ឈ្មោះ​ល្បីល្បាញ​ក្នុង​ស្រុក​និង​អន្តរជាតិ​​តាម​រយៈ​ការ​ចេញ​ទៅ​ប្រកួត​នៅ​មីយ៉ាន់ម៉ា​ ​​និង ​ឈ្នះ​ ពីរ​លើក​ជាប់​គ្នា​។​ ​​​នេះ​ជា​​ការ​ឡើង​សង្វៀន​​ធំ​បំផុត​នៅ​​អាស៊ី​​ជា​លើក​ទី៣​​​របស់​​ ស្រីពៅ​​ បន្ទាប់​ពី​ឈ្នះ​​កីឡាការិនី​​បទ​ពិសោធន៍​ច្រើន​ Rika Ishige ​​​​​នៅ​កម្មវិធី​ ONE: CLASH OF LEGENDS ​នា​ពាក់​កណ្ដាល​​​ឆ្នាំ​២០១៩ ​​មុន​​ ចាញ់​ពិន្ទុ​​វីរ​កីឡាការិនី​ជំនាញ​វូស៊ូ​​របស់​​ឥណ្ឌូណេស៊ី​ ​​Priscilla Hertati Lumban Gaol ​នៅ​កម្មវិធី ONE: FOR HONOR ​កាល​​​​ខែ​​​ វិច្ឆិកា​ ​ឆ្នាំ​​ ដដែល៕ ​​

ចុចអាន មក​ស្គាល់​ឲ្យ​ច្បាស់​កីឡាការិនី​លេខ​១​ឥណ្ឌា​ Ritu ​ដៃ​គូ​របស់​ នៅ ស្រីពៅ​ ចុងខែនេះ​

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។