News

Kadestam ​ឆ្លើយ​តប​​ចំពោះ​ Thani​ និង​សម្លឹង​​​រក​ខ្សែ​ក្រវាត់​ពី​​​ Abbasov

Zebaztian “The Bandit” Kadestam ​ដែល​ជា​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Welterweight World Champion ​​បាន​​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ចាប់​ផ្ដើម​ការ​ប្រកួត​របស់​ខ្លួន​ឡើង​វិញ​​នៅ​ឆ្នាំ ២០២០ ​នេះ​​ និង​​ដំណើរ​ឆ្ពោះ​ទៅ​​គ្រង​ខ្សែ​ក្រវាត់​ឡើង​វិញ។

 

 

កាល​ខែ​ តុលា​ ​ឆ្នាំ​២០១៩​ Kadestam ​​បាន​ឡើង​ការពារ​ខ្សែ​ក្រវាត់​​ទល់​​នឹង​​កីឡាករ​កំពូល​ Kiamrian “Brazen” Abbasov ​នៅ​ក្នុង​គូ​ឯក​ឯ​កម្មវិធី​ ONE: DAWN OF VALOR ​នា​ក្រុង​ហ្សាការតា​ ​ប្រទេស​ឥណ្ឌូណេស៊ី ជា​ទី​ដែល​​រូប​គេ​បាន​គ្រង​ខ្សែ​ក្រវាត់​កម្រិត​ពិភព​​លោក​រយៈ​ពេល​១១​ខែ​មុន​។

​​បែប​ណា​​​ក្ដី​ ​Kadestam ​មិន​អាច​​​រក្សា​កំណត់​ត្រា​ការពារ​ខ្សែ​ក្រវាត់​បាន​ទេ។​ ក្នុង​ការ​ប្រកួត​រយៈ​ពេល​​៥​ទឹក​ ​អ្នក​ចម្បាំង​មក​ពី​​ កៀហ្ស៊ីស៊ីស្ថាន​​​បាន​យក​ឈ្នះ​​កីឡាករ​មក​ពី​​ក្រុង​ ស្តុកខុល​ តាម​រយៈ​​ការ​ប្រយុទ្ធ​ដ៏​ចំ​គោល​ដៅ, ការ​ចាប់​អុក​ជង្គង់,​ ​និង​ ​ក្បាច់​ចាប់​រហូត​ដល់​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ​​ជា​ឯកច្ឆន្ទ​​នៅ​សង្វៀន​​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Welterweight World Championship។



គ្រា​នោះ​ Kadestam ​​បាន​​គិត​ថា​ខ្លួន​រៀប​ចំ​ចប់​សព្វគ្រប់​ ប៉ុន្តែ​ ​បែរ​ជា​​មិន​​មាន​អារម្មណ៍​ល្អ​ពេល​ចាប់​ផ្ដើម​ប្រកួត​​តាំង​ពី​ដំបូង​ទៅ​វិញ។ ​

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​​វ័យ​២៩ឆ្នាំ​​បាន​រៀបរាប់​ដូច្នេះ​៖«ខ្ញុំ​មិន​ដឹង​ថា​​មាន​​អ្វី​បាន​កើត​ឡើង​​នៅ​រាងកាយ​របស់​ខ្ញុំ​ទេ​ ពេល​វ៉ៃ​បាន​ ២​​នាទី ​និង​មាន​អារម្មណ៍​ថា​អស់កម្លាំង​ពេញ​រាងកាយ​ទាំង​មូល​តែ​ម្ដង និង​អារម្មណ៍​បែប​នេះ​​បន្ត​រហូត​ដល់​​ការ​ប្រកួត​​ពេញ​៥​ទឹក។ ខ្ញុំ​មិន​​មាន​ពាក្យ​​​ដោះ​សារ​ទេ។ ​យ៉ាង​ណា​​ក្ដី​ ក៏​គេ​ធ្វើ​បាន​ល្អ​នា​យប់​​នោះ​​ខណៈ​ដែល​ខ្ញុំ​​ក្លាយ​ជា​យប់​ដ៏​អាក្រក់​មួយ​។ គេ​ប្រកួត​បាន​ល្អ​ តែ​ខ្ញុំ​​ធ្វើ​អត់​​បាន​សោះ។​ ​​​ខ្ញុំ​នឹង​​ត្រលប់​មក​រក​​ភាព​ខ្លាំង​​​ឡើង​វិញ»។

ONE Welterweight World Champion Zebaztian Kadestam

​“The Bandit” ​បាន​ដឹង​ខ្លួន​ថា​ វា​មិន​អាច​​​​ឡើង​ប្រកួត​ដើម្បី​​គ្រង​ខ្សែ​ក្រវាត់​ World Title ​បាន​ភ្លាម​ៗ​នោះ​ទេ ​ដូច្នេះ​មាន​តែ​ការ​រៀប​ចំ​ខ្លួន​ដើម្បី​ជួប​​កីឡាករ​ផ្សេង​សិន​ មុន​ឈាន​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់​មក​វិញ​ពី​ Abbasov។
អ្នក​ដែល​ត្រូវ​ជួប​​ពេល​ត្រលប់​មក​​វិញ​គឺ​ ​គូ​សត្រូវ​ចាស់​ Agilan “Alligator” Thani ​ដែល​​ថ្មីៗ​​​នេះ​​បាន​ប្រើ​ពាក្យ​សម្ដី​ចង់​ជួប​ខ្លួន។

“The Bandit ​ជួប ​Thani​ ​​ក្នុង​​គូ​ឯក​នៅ​​កម្មវិធី​ ONE: PURSUIT OF POWER ​កាល​ខែ​​កក្កដា ​ឆ្នាំ ២០១៨​។​ ពួក​គេ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត​ខ្លាំង​នៅ​សង្វៀន​ Axiata Arena ​នា​ក្រុង​គូឡាឡាំពួរ​​ប្រទេស​ម៉ាឡេស៊ី។ ​ទោះ​​​កីឡាករ​ម៉ាឡេស៊ី​​អាច​​ធ្វើ​ឲ្យ​​កីឡាករ​ស៊ុយអែត​​ដួល​ពីរ​បី​ដង​ ​​ ក៏​គេ​មិន​អាច​​ធ្វើ​អ្វី​ឲ្យ​គ្រោះ​ថ្នាក់​​​ដល់​គូ​ប្រកួត​បាន​ដែរ។

សំណាង​អាក្រក់​ Kadestam ​បាន​ប្រើ​ក្បាច់​ប្រយុទ្ធ​​មួយ​ថៃ​​យ៉ាង​ល្អ​លើ​ “Alligator” ​ហើយ​បន្ទាប់​មក​ក៏​ដើរ​សំដៅ​ Thani ​នៅ​ទឹក​ទី​៣​ដោយ​ប្រើ​កណ្ដាប់ដៃ​, ជើង, ជង្គង់​ និង​ ​កែង​ រហូត​ដល់​ដៃ​គូ​​មិន​អាច​ប្រកួត​តែ​ម្ដង

វា​ជា​លើក​ដំបូង​ដែល​ Thani ​ ចាញ់​ការ​ប្រកួត​ដំបូង​នៅ​​ទឹក​ដី​កំណើត ​និង​ ជា​​លើក​ដំបូង​​ដែល​ចាញ់​ដោយ​សន្លប់​ក្នុង​អាជីព​​គុន​ចម្រុះ​របស់​គេ

កីឡាករ​​មក​ពី​ក្លិប​ Pancrase Gym Sweden ​បាន​រៀបរាប់​ទៀត​ថា​ ៖«​ខ្ញុំ​មិន​ដែល​បដិសេធ​​ការ​ប្រកួត​នោះ​​ទេ។ ​​ខ្ញុំ​មិន​ខ្វល់​ឡើយ​​ថា​តើ​ការ​ប្រកួត​បាន​កម្រិត​ណា។ ​ខ្ញុំ​​​ត្រូវ​តែ​ឆ្លើយ​តប​បើ​សិន​នរណា​ចង់​ប្រកួត​​ជា​មួយ​ខ្ញុំ។ ​ដូច្នេះ​ខ្ញុំ​នឹង​​ប្រកួត​ជា​មួយ​ Thani ជា​មុន​សិន»។

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ដដែល​​បាន​រំលេច​ទៀត​ថា​ ​៖«​ការពិត​ខ្ញុំ​​ចង់​ប្រកួត​​ខ្លាំង​ណាស់​ ព្រោះ​វា​ធ្វើ​ឲ្យ​​មាន​ភាព​សប្បាយ​រីករាយ​នា​ពេល​កន្លង​​មក​នៅ​​សង្វៀន​ ONE​ មិន​ត្រឹម​តែ​ផ្ដល់​មេ​រៀន​ជូរចត់​ដល់​គូ​ប្រកួត ប៉ុន្តែ​ថែម​ទាំង​​​ ​ដើរ​សម្រុក​ចូល​​​គូ​ប្រកួត​ផង​ដែរ។ ​យើង​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ ​​ហើយ​​គេ​​ព្យាយាម​ផ្ដួល​ខ្ញុំ​ឲ្យ​ដួល។​ ​គេ​ព្យាយាម​​ធ្វើ​តាម​ផែន​ការ​ ប៉ុន្តែ​​​ធ្វើ​មិន​បាន​ល្អ។ ​ដូច្នេះ​ គេ​បាន​ព្យាយាម​ឈរ​​វ៉ៃ​ទៅ​វិញ។ ​ខ្ញុំ​សម្ដែង​ការ​គោរព​ចំពោះ​​ការ​ប្ដូរ​​ក្បាច់​ភ្លាម​នេះ»។ ​

កីឡាករ​សញ្ជាតិ​ស៊ុយអែត​ ​រំលឹក​រឿង​ចាស់​ថា​៖«​អ្នក​រាល់​គ្នា​តែង​តែ​ដើរ​ចូល​ដើម្បី​​​ប៉ង​ផ្ដួល​ខ្ញុំ​ ​ហើយ​ខ្ញុំ​ក៏​ស្រលាញ់​ការ​ប្រកួត​ក្នុង​ជំហរ​បែប​នេះ​ដែរ។ ​ខ្ញុំ​សម្ដែង​ការ​គោរព​ចំពោះ​ការ​ប្រកួត​​ល្អ​មើល​នេះ។​ ប៉ុន្តែ​បើ​ខ្ញុំ​ ផែន​ការ​របស់​ខ្ញុំ​មិន​​ល្អ​ ខ្ញុំ​ក៏​ព្រម​ទទួល។ ការ​តាំង​ចិត្ត​ ​ខ្ញុំ​​ត្រូវ​ផ្ដល់​មេរៀន​ដល់​ពួក​គេ»។

​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ​​Welterweight​​ ​​បង្ហាញ​ការ​តាំង​ចិត្ត​យ៉ាង​ដូច្នេះ​៖«​​ខ្ញុំ​​អត់​មាន​អ្វី​ក្រៅ​ពី​អភិវឌ្ឍ​​ខ្លួន​ទេ។ ​​ខ្ញុំ​​រៀប​ចំ​ខ្លួន​ដើម្បី​​​ឡើង​ប្រកួត​នៅ​ថ្ងៃ​ណា​មួយ។ ​ ខ្ញុំ​ស្រលាញ់​ការ​ប្រកួត​ជា​មួយ​​ជើង​ខ្លាំង​​ទាំង​ពីរ​រូប​នេះ។ ​​ប៉ុន្តែ​ខ្ញុំ​ត្រូវ​​និយាយ​ថា​បើ​ឈ្នះ​មួយ​ប្រកួត​ គឺ​ ខ្ញុំ​ត្រូវ​​ឡើង​ទៅ​ជួប​ Abbasov ​ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់»។

https://www.instagram.com/p/CBkbjR3Jk9X/

 

យ៉ាង​ណា​ក្ដី​ ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Welterweight World Title​ ​ ​មិន​​ត្រឹម​តែ​​ឈ្នះ​ខ្សែ​ ក្រវាត់​លើ​ ​ Kadestam ​ប៉ុន្តែ​​ក៏​​​គ្រោង​​ឡើង​ប្រកួត​នៅ​កម្មវិធី​ ONE Super Series ​ឬ ​ចង់​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ ឬ ​ឃីកបុកសីង​ទៀត​ផង។

Kadestam ​​មាន​បទ​ពិសោធន៍​ប្រកួត​មួយ​ថៃ​​តាំង​ពីរ​៥​ឆ្នាំ​មុន។ ​ឥឡូវ​នេះ​គេ​សុំា​​​ទៅ​នឹង​ការ​ប្រកួត​ដែល​ពាក់​ហ្កង់​ដៃ​​​គុន​ចម្រុះ​ទម្ងន់​​៤​អោន​ ​(ប្រមាណ​១១៣​ក្រាម)។ ​ ​​បែប​ណា​ក៏​ដោយ​ ​“The Bandit” ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា​គេ​អាច​តេស្ត​សមត្ថភាព​លើ​ប្រភេទ​ក្បាច់​គុន​ទាំង​អស់​ដែល​ ONE Championship ​ដាក់​ឲ្យ​ប្រកួត​ប្រជែង។ ​

«​ខ្ញុំ​មាន​​​​អារម្មណ៍​ថា​​ប្រកួត​​មួយ​​ថៃ​ឡើង​វិញ។ ​​ខ្ញុំ​ចង់​ឈ្នះ​ខ្សែ​ក្រវាត់។ ខ្ញុំ​មិន​​មែន​គិត​ត្រែ​ការ​ប្រកួត​នោះ​ទេ​នោះ​ទេ ប៉ុន្តែ​ ខ្ញុំ​តែង​តែ​ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់។ ​រង់​ចាំ​មើល​ថា​ខ្ញុំ​ធ្វើ​បាន​ទាំង​​មួយ​ថៃ​ ឬ ​គុន​ចម្រុះ​ឬ​យ៉ាង​ណា។ មួយ​ថៃ​ក៏​សក្ដិសម​សម្រាប់​ខ្ញុំ​ប្រកួត​ដែរ»។ ​ Kadestam ​​បង្ហើប​អំពី​ទស្សនៈ​ដូច្នេះ។ ​

Kadestam សង្កត់​ធ្ងន់​បែប​​ទៀត​ថា​ ៖«​ខ្ញុំ​អត់​មាន​បទ​ពិសោធន៍​ច្រើន​ខ្លាំង​ក្លា​លើ​មួយ​ថៃ​ទេ ប៉ុន្តែ​មាន​ពិសោធន៍​ខាង​គុន​ចម្រុះ​ច្រើន​លើស​លប់។ ខ្ញុំ​មាន​អារម្មណ៍​ថ្នឹក​ទៅ​នឹង​ការ​​ប្រកួត​ ហើយ​​កម្មវិធី​ ONE Super Series ​ក៏​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ដែរ​នា​ពេល​នេះ។ ​អីចឹង​បាន​ខ្ញុំ​ចង់​ប្រកួត​ណាស់»។

ចុចអាន : Agilan Thani’s Top 5 Moments In ONE Championship