News

Yosuke Saruta ចង់​ផ្ដួល​ Joshua Pacio ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​លើក​ទី​៣​

Yosuke “The Ninja” Saruta  កំពុង​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ជួប​ Joshua “The Passion” Pacio  និង​ដាក់​ផែន​ការ​យក​ខ្សែ​ក្រវាត់ ONE Strawweight World Title ត្រលប់​មក​វិញ។ 

តារា​គុន​ចម្រុះ​ដែល​ធ្លាប់​ឈ្នះ​ចាញ់​​គ្នា​ម្ដង​ម្នាក់​​នឹង​ជួប​​គ្នា​លើក​ទី​៣​​នៅ​កម្មវិធី​ ONE: REVOLUTION ​នា​ថ្ងៃ​សុក្រ​ទី ២៤ ខែ កញ្ញា ខាង​មុខ​នេះ ហើយ​ Saruta ​​​គិត​ថា​មាន​​ប្រៀប​នៅ​ក្នុង​ការ​ប្រកួត​លើក​ទី៣ នេះ។ 

«​​ខ្ញុំ​មានផែន​​ការ​​សម្រាប់ Pacio ​នា​ពេល​នេះ។ ​ខ្ញុំ​ធ្វើ​ឲ្យ​រូប​គេ​​​​ឃើញ​រឿង​ដ៏​អាក្រក់​បំផុត។ ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រូប​គេ​ធ្លាក់​ដល់​កម្រិតសូន្យ​។ ​ការ​ប្រកួត​យើង គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​​ជា​លើក​ទី៣។  ​ការ​ប្រកួត​លើក​ទី​៣ ​​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់»។ Saruta បាន​ថ្លែង​បែប​នេះ។

តារា​​ជើង​ចាស់​ជប៉ុន​​បាន​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់​ strawweight ពី Pacio ​ពេល ឈ្នះលើ Alex “Little Rock” Silva  ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​​របស់​ខ្លួន​នៅ​ ONE Championship ។ 

គ្រា​នោះ គេ​បានបានផ្ដួលសិស្សគុនមកពីក្លិប Team Lakay ដោយពិន្ទុឈ្នះមិនឯកច្ឆន្ទ ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ World Title ​នៅ​សង្វៀន​ ONE: ETERNAL GLORY កាល​ខែ មករា ឆ្នាំ ២០១៩ ។ ប៉ុន្តែ Pacio  បានផ្ដួលរូបគេវិញម្ដងនៅទឹកទី៤  ក្នុងការប្រកួត​សងសឹក​ភ្លាមៗ​នៅ​កម្មវិធី​ ONE: ROOTS OF HONOR កាល​ខែ​ កញ្ញា។ 

ពេល​នេះ បុរស​វ័យ ៣៤ ឆ្នាំដាក់​ផែន​ការកែ​តម្រូវ​នូវ​កំហុស​កាល​ពី​មុន​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​ប្រសើរ​ឡើង។ 

កីឡាករ​ជប៉ុន​​​បន្ត​ថា ៖«​ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​ [​នា​ពេល​ថ្មីៗ​នេះ] ​ជា​មួយ​ Pacio ​ប្រហែល​ជាង ១០០ ដង​ហើយ ព្រោះ ​ខ្ញុំ​ចង់​ស្វែង​រក​ចំណុច​​ដែល​ ​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​ និង​ ​​កែ​ប្រែ​ឲ្យ​ល្អ​ឡើង។ ​ពេល​ខ្ញុំ​ទស្សនា​វា ​ខ្ញុំ​មិន​​មាន​អារម្មណ៍​អាក្រក់​ទេ។ ​ ​វាគ្រាន់​តែ​ជា​ការ​ចង​ចាំ​ដ៏​អាក្រក់ ដែល​​ខ្ញុំ​មិន​ចង់​រំលឹក​ជា​ថ្មី។  ​សម្រាប់​ខ្ញុំ គឺ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ហើយ​ខ្ញុំ​ត្រូវ​តែ​មើល​វីដេអូ​ឡើង​វិញ។ ខ្ញុំ​ព្យាយាម​ចង​ចាំ​អារម្មណ៍​នេះ​អំឡុង​ពេល​ហ្វឹកហាត់ និង ការ​ប្រកួត»។

«​ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​ [​នា​ពេល​ថ្មីៗ​នេះ] ​ជា​មួយ​ Pacio ​ប្រហែល​ជាង ១០០ ដង​ហើយ ព្រោះ ​ខ្ញុំ​ចង់​ស្វែង​រក​ចំណុច​​ដែល​ ​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​ និង​ ​​កែ​ប្រែ​ឲ្យ​ល្អ​ឡើង។ ​ពេល​ខ្ញុំ​ទស្សនា​វា ​ខ្ញុំ​មិន​​មាន​អារម្មណ៍​អាក្រក់​ទេ។ ​ ​វាគ្រាន់​តែ​ជា​ការ​ចង​ចាំ​ដ៏​អាក្រក់ ដែល​​ខ្ញុំ​មិន​ចង់​រំលឹក​ជា​ថ្មី។  ​សម្រាប់​ខ្ញុំ គឺ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ហើយ​ខ្ញុំ​ត្រូវ​តែ​មើល​វីដេអូ​ឡើង​វិញ។ ខ្ញុំ​ព្យាយាម​ចង​ចាំ​អារម្មណ៍​នេះ​អំឡុង​ពេល​ហ្វឹកហាត់ និង ការ​ប្រកួត»។

ទោះ​ជា​វា​ជា​មេរៀន​ដ៏​លំបាក  Saruta ​មាន​ទំនុក​ចិត្ត​ថា ​ការ​ខំប្រឹងប្រែង​របស់​ខ្លួន​នឹង​ត្រូវ​​ទទួល​ផល​ត្រលប់​មក​វិញ​មិន​ខាន។ 

កីឡាករ​ដដែល​​បន្ថែម​ថា ៖« ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​ចង់​បញ្ចប់​ការ​ប្រកួត​នេះ​​ឲ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន ហើយ​ខ្ញុំ​អាច​សម្រាក​មួយ​រយៈ។ ​ខ្ញុំ​នឹង​ប្រយុទ្ធ​ឲ្យ​មាន​ប្រសិទ្ធភាព ​នៅ​ពេល​ដៃ​គូ​របស់​ខ្ញុំ​បើក​ការ​ប្រយុទ្ធ​ផ្នែក​ខាង​ស្ដាំ។   ស្មារតី​របស់​ខ្ញុំ​នៅ​ខ្សោយ ​ដូច្នេះ ខ្ញុំ​ត្រូវ​តែ​​ជ្រើស​រើស​ផ្លូវ​ងាយៗ​ដើម្បី​ប្រកួត»។ 

​ពេល​នេះ ​កូន​សិស្ស​មក​ពី​ក្លិប​ Wajutsu Keishukai Hearts ​​ត្រូវ​ប្រយុទ្ធ​ទល់​នឹង​ Pacio ឲ្យ​ខ្លាំង ប៉ុន្តែ ​មិន​ត្រូវ​ធ្វេស​ប្រហែស​ទេ។ ​គេ​ចង់​ដាក់​សម្ពាធ​ខ្លាំង​លើ​ម្ចាស់​ខ្សែ​ក្រវាត់។ 

Saruta គូស​បញ្ជាក់ ៖«​ខ្ញុំ​កំពុង​ហ្វឹកហាត់​ខ្លាំង​ណាស់ ​ក្នុង​រយៈ​ពេល ១៥ ឆ្នាំ។ ​ខ្ញុំ​ត្រូវ​តែ​​ហាត់​ដើម្បី​ឈ្នះ។  ខ្ញុំ​ត្រូវ​ប្រើ​វិធី​ហាត់​ឲ្យ​ខ្លាំង​បំផុត ដើម្បី​គ្រង​ខ្សែ​ក្រវាត់។  ខ្ញុំ​មិន​អាច​ប្រយុទ្ធ​ជា​មួយ​គេ​ដូច​កាល​លើក​មុន​​ឡើយ​។  ​ខ្ញុំ​​ត្រូវ​​តតាំង​ដោយ​ប្រយ័ត្ន​ និង​តេស្ត​កម្រិត​អំណត់​ជា​មុន​សិន ហើយ ទី​បំផុត ​ខ្ញុំ​នឹង​ផ្ដាច់​ដើម្បី​យក​ឈ្នះ​តែ​ម្ដង» ។ 



ច្បាស់​ណាស់​ថា  Saruta ​កំពុង​មាន​ទំនុក​ចិត្ត ប៉ុន្តែ  តារា​ហ្វីលីពីន​ក៏​មាន​វិធី​ការពារ​ខ្សែ​ក្រវាត់​ផង​ដែរ។ 

​​ម្ចាស់​ខ្សែ​ក្រវាត់​រូប​នេះ​បាន​ផ្ដួល​ជើង​ខ្លាំង​ពីរ​​​រូប​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​រួច​ហើយ មុន​ជួប​ Saruta ជា​លើក​ទី​៣។ 

Saruta បញ្ចេញ​ទស្សនៈ​ថា ៖«​ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ក្នុង​ការ​ជួប​រូប​គេ​ម្ដង​ទៀត។  ការ​ប្រកួត​​ពិត​ជា​រំភើប​ណាស់។   ​ខ្ញុំគិត​ថា ខ្ញុំនឹង​ព្យាយាម​វ៉ៃ​ឈរ ប៉ុន្តែ ​នឹង​ខំ​ប្រឹង​យុទ្ធ​លើ​ក្តា​រ​រេញ​។ វា​ជា​ការ​ប្រកួត​ដ៏​តាន​តឹង។ ​ខ្ញុំ​នឹង​ប្រយុទ្ធ​ទាំ​ង​ក្បាច់​ប្រយុទ្ធ និង​ ​លើ​ក្តា​រ​រេញ»។

«​ខ្ញុំ​ប្រកួត​​ជា​មួយ​គេ ​២ ដង​រួច​ហើយ ដូច្នេះ ​ខ្ញុំ​បាន​ដឹង​អំពី​​ស្ទិល​វ៉ៃ​របស់​គេ, ​បច្ចេកទេស​របស់​គេ, និង ​សមត្ថភាព​កាយ​សម្បទា​របស់​គេ។  ​ខ្ញុំ​នឹង​គិ​ត​អំពី​យុទ្ធសាស្ត្រ, និង​កម្លាំង​ដែល​ខ្ញុំ​ប្រើ។  នោះ​ជា​អ្វី​ដែល​ត្រូវ​សម្រេច​ថា ឈ្នះ និង​ចាញ់»។ 

​នេះ​គឺ​ជា​ការ​ប្រឹងប្រែង​ដើម្បី​ផ្ដួល Pacio ​ដែល​ Saruta ​រៀប​ចំ​ទាំង​កម្លាំង​ស្មារតី និង​​កាយ​សម្បទា​ក្នុង​ការ​ប្រយុទ្ធ​ឲ្យ​កាន់​តែ​ល្អ​មើល។ 

​យ៉ាង​ណា​ក្ដី  ​​​ការ​ប្រកួត​​នេះ​នឹង​កាន់​ខ្លាំង​ក្លា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ជ័យជម្នះ  ហើយ  ​គេ​មាន​​​​​ផែន​ការ​ដើម្បី​បំបាក់​ “The Passion” ​ឆ្ពោះ​ទៅ​គ្រង​ខ្សែ​ក្រវាត់​មាស។ 

Saruta សង្កត់ធ្ងន់​បែប​នេះ ៖ «​​គោល​ដៅ​របស់​ខ្ញុំ គឺ ផ្ដួល​ Pacio ឲ្យ​បាន ប៉ុន្តែ  ​រឿង​ល្អ​បំផុត​នោះ​គឺ ​ខ្ញុំ​ចង់​បាន​ខ្សែ​ក្រវាត់​ជាង​អ្វីៗ​ទាំង​អស់ និង​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក។  វា​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​មួយ​តែ ខ្ញុំ​គិត​ថា​មិន​អាច​បញ្ចប់​គេ​​​​ត្រឹម​ពាក់​កណ្ដាល​ទឹក​បាន​ទេ។  ខ្ញុំ​ហ្វឹកហាត់​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​នេះ។ ​ខ្ញុំ​គិត​ថា​ ខ្ញុំ​អាច​បញ្ចប់​រូប​គេ​ត្រឹម​ទឹក​ទី ៤ ឬ ទី​៥​ដោយ​ក្បាច់​ឃ្លេ​»។

ចុចអាន e: 5 Stunning Knockouts From The Stars Of ONE: REVOLUTION

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។