News

Xiong នឹង​ជម្រះ​មន្ទិល​សង្ស័យ​​ពេល​ប៉ះ​​ Teo ជា​ថ្មី សម្រាប់​ខ្សែក្រវាត់ពិភពលោក

“The Panda” Xiong Jing Nan រីក​រាយ​យ៉ាង​ខ្លាំង​ដើម្បី​បញ្ជាក់​ឲ្យ​គ្រប់​គ្នា​ដឹង​ថា នាង​ស័ក្តិសម​ជា​​នារី​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក​ ONE Women’s Strawweight World Champion។

ថ្ងៃ​​សុក្រ​ ទី​៣០ ខែ​តុលា​នេះ តារា​គុនគុន​ចម្រុះ​ចិននឹង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​នាង​ជា​មួយ​នារី​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១​ដែល​​ស្គាល់បរាជ័យ​​​តែ​ម្តង​គត់​ដោយ​សារ​នាង​គឺ Tiffany “No Chill” Teo នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: INSIDE THE MATRIX ក្នុង​​ប្រទេស​សិង្ហបុរី។

Xiong ប្រាប់​ថា ៖«​ខ្ញុំ​​​តែង​តែ​ធ្វើ​បាន​ល្អ​បំផុត​នៅ​ពេល​ខ្ញុំ​ស្ថិត​នៅ​លើ​សង្វៀន។ សម្រាប់​ការ​ឡើង​សង្វៀន​លើក​នេះ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ។ ជ័យជម្នះ​លើក​នេះ​នឹង​បញ្ជាក់​ថា ខ្ញុំ​ស័ក្តិសម​បំផុត។ រឿង​អ្វី​ក៏​អាច​កើត​ឡើង​ដែរ ប៉ុន្តែ​​មាន​តែ​ម្នាក់​គត់»។ 

នៅ​ពេល​នារី​ខ្លាំង​ទាំង​ពីរ​បាន​ប្រកួត​គ្នា​លើក​ទី​១​ក្នុង​ទី​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ីកាល​ពី​ខែ​មករា ឆ្នាំ​២០១៨ សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Women’s Strawweight World Title។

ទោះ​ជា Teo បាន​ចាប់​ផ្តើម​​ការ​ប្រកួត​ដ៏​​ល្អ​ជា​មួយ​ក្បាច់​ក្រោម​របស់​នាង​ ប៉ុន្តែ​ Xiong ខ្លាំង​ជាង ហើយ​​ប្រើ​ក្បាច់​ឈរ​​យក​ឈ្នះ​​នាង ហើយ​យកដោយ​ផ្តួលដៃគូឲ្យសន្លប់ក្នុង​ទឹក​ទី​៤។ ក្នុង​ការ​ឈ្នះ​ខ្សែក្រវាត់​​នោះ នាង​បាន​ក្លាយ​ជា​អត្តពលិក​ចិន​ទី​១​ដែល​ឈ្នះ​ជើង​ឯក​គុន​ចម្រុះ​ពិភពលោក Mixed Martial Arts World Champion។

ចាប់​តាំង​ពី​ការ​ប្រកួត​នោះ​មក កីឡាការិនី​រហស្សនាម “No Chill” មាន​បេសកកម្ម​​មួយ​ដើម្បី​រក​ផ្លូវ​ទៅ​ប្រកួត​សង​សឹក ដោយ​បាន​អភិវឌ្ឍ​ជំនាញ​ក្រោម និង​បាន​យក​ឈ្នះ​គ្រប់​ការ​ប្រកួត​បន្ត​បន្ទាប់​របស់​នាង។

នាង​បាន​ឈ្នះ​កីឡាការិនី​ចំណាត់​ថ្នាក់​លេខ​២ Michelle Nicolini ដោយ​ពិន្ទុ និង​បន្ទាប់​មក​បញ្ឈប់​កីឡាការិនី​ចំណាត់​ថ្នាក់​លេខ​​៤ Ayaka “Zombie” Miura ដោយ​ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ដែល​ផ្តល់​ឲ្យ​នាង​លេច​ធ្លោ និង​ស័ក្តិសម​វិល​មក​កាន់​សង្វៀន​ដើម្បី​សង​សឹក។

កីឡាការិនី Xiong យល់​ច្បាស់​ថា  Teo បាន​រីក​ចម្រើន​ច្រើន​​ចាប់​តាំង​ពី​ចាញ់​នាង​មក ហើយ​នាង​ដឹង​ថា បរិយាកាស​នៅកីឡដ្ឋាន Singapore Indoor Stadium​ នឹង​ជួយ​ឲ្យ​ដៃ​គូ​ម្នាក់​នេះកាន់​តែ​មាន​ទំនុក​ចិត្ត។

តារា​ឆ្នើម​ចិន​និយាយ​ថា ៖«​លើក​នេះ ដៃ​គូ​ម្នាក់​នេះ​នឹង​ប្រកួត​នៅ​ប្រទេស​កំណើត ហើយ​មាន​មនុស្ស​ច្រើន​ណាស់​គាំទ្រ​នាង ដូច្នេះ​ខ្ញុំ​គិត​ថា ថាមពល​របស់​ខ្ញុំ​ពី​អ្នក​គាំទ្រ​ប្រហែល​ជា​ចាញ់​ប្រៀប»។

«នាង​តែង​តែ​ធ្វើ​បាន​ល្អ​ ហើយ​​ខ្ញុំ​គិត​ថា នាង​នឹង​ឈាន​ដល់​កម្រិត​មួយ​ទៀត​ ដោយ​សារ​នាង​ប្រកួត​នៅ​ក្នុង​ប្រទេស​កំណើត​របស់់​នាង»។

"The Panda" Xiong Jing Nan defeats Tiffany Two via KO

សម្រាប់​ខ្លួន​នាង​ផ្ទាល់  Xiong ផ្តោត​សំខាន់​លើ​ជំនាញ​កណ្តាប់​ដៃ។ ជំនាញ​នោះ​ហើយ​ដែល​ស្ថិត​នៅ​ក្នុង​ខួរ​ក្បាល​របស់​នាង។

ចាប់​តាំង​ពី​ប្រកួត​ជា​មួយ Teo, កីឡាការិនី​ចិន​រហស្សនាម “The Panda” បាន​ឡើង​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ជោគជ័យ​៣​ដង។ លើក​ទី​១ នាង​បាន​ឈ្នះ​ Laura “La Gladiadora” Balin ដោយ​ពិន្ទុ លើក​ទី​២​បញ្ឈប់​ Samara “Marituba” Santos ពាក់​កណ្តាល​ទី និង​លើក​ទី​៣​ឈ្នះ​ជើង​ឯក​ពិភព​លោកONE Women’s Atomweight World Champion គឺ “Unstoppable” Angela Lee។

បន្ទាប់​ពី​ជោគជ័យ​​ដ៏​ធំ​ធេង​លើ Lee, អ្នក​លេង​គុន​ចម្រុះ​ចិន​បានប៉ុន​ប៉ង​បង្កើត​ប្រវត្តិ​សាស្ត្រ​ដោយ​បាន​ចុះ​មក​ប្រកួត​ទម្ងន់​ atomweight។ នៅ​ពេល Xiong កំពុង​ជោគជ័យ​លើ​អាជីព​​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ ប៉ុន្តែ​នាង​ក៏​បានបរាជ័យតែ​ម្តង​គត់​ក្នុង​ការ​ប្រកួត​នៅ​ ONE របស់​នាង។

ទោះ​ជា​កីឡាការិនី “The Panda”បាន​ខក​ចិត្ត​ពី​បរាជ័យ​នោះ ប៉ុន្តែ​ឥឡូវ​នេះ​នាង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ស្វែង​រក​ជ័យជម្នះ​ដ៏​ធំ​ធេងមក​វិញ​សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​សប្តាហ៍​នេះ។

«ខ្ញុំ​ជា​អ្នក​ចម្បាំង​ម្នាក់​ដែល​មិន​ដែលចុះ​ចាញ់។ គ្រួសារ និង​អ្នក​គាំទ្រ​របស់​ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​រហូត»។



Xiong អាច​នឹង​មាន​កល់​ល្បិច​ថ្មី​មួយ​ចំនួន និង​បាន​សម្រួច​អាវុធ​របស់​នាង​រួច​រាល់​ហើយ​សម្រាប់​ថ្ងៃ​សុក្រ​នេះ។

តារា​ឆ្នើម​ចិន​​បាន​កំពុង​រស់​នៅ​ប្រទេស​សិង្ហបុរី ​និង​ហ្វឹកហាត់​នៅ​ក្លឹប Evolve ចាប់​តាំង​ពី​ខែ​ធ្នូ​មក ដែល​ធ្វើ​ឲ្យ​នាង​បាន​ផ្តោត​លើ​ការ​ហ្វឹកហាត់​​ពី​ជំនាញ​​ប្រដាល់​ឈរ​ ពង្រឹង​ជំនាញកណ្តាប់​ដៃ​ និង​​បច្ចេកទេស​ក្រោម​របស់​នាង។​

ទោះ​ជា​ការ​រឹត​បន្តឹង​ដោយ​សារ COVID-19 នៅ​ប្រទេស​សិង្ហបុរី​ជួប​ការលំបាក​​ក្នុង​ការ​ហ្វឹកហាត់​ជំនាញ​ក្រោម ក៏​ Xiong និង​ក្រុម​ការងារ​​ជា​គ្រូ​បង្វឹក​ដែល​ជា​ជើង​ឯក​ពិភព​លោក​នៅ​ក្លឹប​បាន​ជួយ​បង្វឹក​ខ្លាំង​ដែរ។

ម្ចាស់​ជើង​ឯក​បាន​និយាយ​ថា ៖«វា​​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​មក​រស់​នៅ​ប្រទេស​សិង្ហបុរី ហើយ​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ច្រើន​ណាស់។ ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ដែល​ខ្ញុំ​បាន​ចូល​ហាត់​នៅ​ក្លឹប Evolve។ ខ្ញុំ​បាន​ជួប​កីឡាករ​ជើង​ឯក​ជា​ច្រើន​នាក់​មក​ពី​ប្រទេស​ផ្សេង។ ខ្ញុំ​បាន​រៀន​​បច្ចេកទេស​ថ្មី​ៗ​ជា​ច្រើន​ពី​ពួក​គាត់»។

ONE Strawweight World Champion Xiong Jing Nan defends her belt at ONE: A NEW ERA

Xiong ច្បាស់​ជា​នឹង​មាន​អ្វី​ថ្មី​ដែល​នាងត្រៀម​ប្រើ​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ក្នុង​ការ​វិល​ត្រឡប់មក​កាន់​សង្វៀន​លើក​នេះ។ 

នៅ​ពេល​រាជ​នី​ទម្ងន់ strawweight ចង់​បញ្ជាក់​ពី​សមត្ថភាព​របស់​នាង​ក្នុង​ប្រភេទ​ទម្ងន់​នេះ នាង​ក៏​ចង់​បង្ហាញ​​ដែរ​ថា នាង​អាច​ទទួល​បាន​ជោគជ័យ​ទាំង​ក្នុង​ពេល​មិន​ប្រាកដ​ប្រជា​ និង​មិន​ធម្មតា​ក្នង​ពិភព​លោក។

Xiong បញ្ជាក់​ថា ៖«ខ្ញុំ​ចង់​ឲ្យ​​អ្នក​គាំទ្រ​របស់​ខ្ញុំ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​តែង​តែ​​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត។ គ្មាន​បញ្ហា​ទេ ទោះ​​ជា​មាន​រឿង​អ្វី​ក៏​ដោយ»៕

Read more: World Champion Xiong Jing Nan Driven By Desire To Help Those In Need