Mixed Martial Arts

Xiong យក​ឈ្នះ Miura ​ដើម្បី​កើន​កំណត់​ត្រា​​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក ៦ សម័យ

“The Panda” Xiong Jing Nan ធ្វើ​ការ​ទៅ​តាម​ផែន​ការ​បាន​ល្អ និង ​​បន្ត​រក្សា​ខ្សែ​ក្រវាត់​​ពិភព​លោក ONE Women’s Strawweight World Title ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ព្រឹត្តិការណ៍ ONE: HEAVY HITTERS

ម្ចាស់​ខ្សែ​ក្រវាត់​យូរ​អង្វែង​បាន​យក​ឈ្នះ​កីឡាការិនី​លំដាប់​លេខ ៤ Ayaka “Zombie” Miura ដោយ​ពិន្ទុ​ជាឯកច្ឆន្ទ​នា​ថ្ងៃ​សុក្រ​​ទី ១៤ ខែ មករា យប់​មិញ ​ដែល​មាន​ន័យ​​ថា ឈ្នះ​គ្រប់​ការ​ប្រកួត​​​​លើ​កីឡាការិនី​កំពូល​ទាំង ៤ ក្នុង​ប្រភេទ​ទម្ងន់​នេះ​​អស់​ហើយ។

ក្រោយ​ជ័យជម្នះ​នេះ កីឡាការិនី​​ចិន​គ្រង​ខ្សែ​ក្រវាត់ World Champion យូរ​បំផុត​ក្នុង​ស្ថាប័ន ONE និង ​​កើន​កំណត់​ត្រា​ការពារ​ខ្សែ​ក្រវាត់​​ពិភព​លោក​រហូត​​ដល់ ​៦ ដង។

Xiong Jing Nan and Ayaka Miura

បន្ទាប់​ពី​ការ​ប្រកួត ៥ ទឹក​នៅ​កីឡដ្ឋាន Singapore Indoor Stadium ​កីឡាការិនី Xiong បាន​ការពារ​រាល់​ការ​ប៉ុនប៉ង​របស់​កីឡាការិនី​​​ខ្សែ​ក្រវាត់​ខ្មៅ​យូដូ​សញ្ជាតិ​ជប៉ុន។ ​សរុប​ទៅ Miura មិន​អាច​ស្វែង​រក​ទីតាំង​ដើម្បី​​ប្រើ​ឃ្លេ “Ayaka Lock” ​បញ្ចប់​គូ​ប្រកួត​បាន​ទេ។

នៅ​ពេល “Zombie” ​ចូល​ចាប់​ជើង​ម្ខាង Xiong ​ក៏​រើ​បម្រាស់​ឡើង​ឈរ​បាន និង​ឲ្យ​គូ​ប្រជែង​​ចាប់​នោះ​ឡើយ។​ បើ Miura ​ចូល​​ចាប់​ជើង​ទាំង​ពីរ Xiong ​ប្រើ​ជើង​ទាត់​ដៃ​កីឡាការិនី​ជប៉ុន។

​ពេល​​ចូល​ចាប់​ជើង​មិន​បាន​សម្រេច ​គូ​ប្រជែង​ចូល​ចាប់​ដៃ​ខ្លួន​វិញ​ម្ដង ​ប៉ុន្តែ Xiong តែង​តែ​គេច​បាន​រហូត និង បង្កើត​ចន្លោះ​​ដើម្បី​ប្រយុទ្ធ​បាន​ល្អ​​ទៀត​ផង។ Miura មិន​អាច​ចូល​ចាប់​សូម្បី​តែ​ត្រគាក​របស់​ម្ចាស់​ខ្សែ​ក្រវាត់។

Xiong Jing Nan kicks Ayaka Miura

វា​ជា​​ការ​​ការពារ​ដ៏​​មាន​ជំនាញ​របស់ “The Panda” ​និង ​​ការ​ផ្ដល់​យោបល់​របស់​ក្រុម​ការងារ​មក​ពី​ Evolve MMA។

អម​ជា​មួយ​​នឹង​​ការការពារ​ដ៏​ល្អ និង​បង្កើត​​ចន្លោះ​ប្រយុទ្ធ​ផង​​នោះ Xiong ក៏​អាច​វាយ​បក Miura​ ទៅ​វិញ​ជា​មួយ​​ការ​ទាត់​​ជើង​ក្រោម​ក្នុង​រយៈ​ពេល ២៥ នាទី ហើយ​ក៏​អាច​​អុក​ជង្គង់​លើ Miura ផង​ដែរ។

ក្នុងបទ​សម្ភាសន៍​មុន​ការ​ប្រកួត ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ World Champion ថ្លែង​ថា គេ​ចង់​ផ្ដួល​ Miura ឲ្យ​សន្លប់។ ប៉ុន្តែ Miura ​មិន​ងាយ​ចេញ​ស្នៀត​ជើង​ទេ ​និង ​ធ្វើ​ឲ្យ​ Xiong ខក​ចិត្ត​ទៀត​ផង។

​​នៅ​ទឹក​ទី​៥ “The Panda” ​ប្រើ​ការ​អត់​ធ្មត់​ដោយ​ចេញ​ស្នៀត​ដៃ​វិញ​ម្ដង។ នា​ឱកាស​នោះ “The Panda” ​ទទួល​បាន​ជ័យជម្នះ​តាម​រយៈ​ការ​ផ្ដល់​ពិន្ទុ​ពី​សំណាក់​ចៅ​ក្រម​ទាំង ៣។

ជ័យជម្នះ​នេះ​នាំ​ឲ្យ Xiong កើន​កំណត់​ត្រា​ឈ្នះ ១៧ លើក និង ​ចាញ់ ២​ដង ប៉ុន្តែ​ជើង​ឯក​ពិភព​លោក​មក​ចិន ​ប្រកាស​ថា​គេ​ចង់​បន្ត​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Women’s Atomweight World Title ​ដែល​កំពុង​កាន់​កាប់​ដោយ “Unstoppable” Angela Lee

Xiong Jing Nan celebrates World Title

Read more: ONE: HEAVY HITTERS – Full Results For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។