Mixed Martial Arts

Xiong នៅ​​តែ​​បន្ត​​កាន់​​​​​ខ្សែ​ក្រវាត់​ដដែល​​បន្ទាប់​​ពី​​​ឈ្នះ​ Nicolini ​ដ៏​​ល្អ​មើល​​និង​​​ទទួល​កំណត់​​ត្រា​ថ្មី

“The Panda” Xiong Jing Nan ​បង្កតើ​ប្រវត្តិសាស្ត្រ​នៅ​ព្រឹត្តិការណ៍ ONE: EMPOWER ​​ដោយ​​បង្កើត​កំណត់​ត្រា​ថ្មី​​​​ឡើង​ការពារ​ខ្សែ​ក្រវាត់​ ONE Women’s Strawweight World Title បាន​សម្រេច​រហូត​ដល់ ​៤ ដង​ជាប់​គ្នា។ 

Xiong ​បាន​ផ្ដួល​ជើង​ឯក​ Brazilian Jiu-Jitsu World Champion ១៣ សម័យ​កាល​ Michelle Nicolini ក្នុង​ការ​ប្រកួត ៥ ទឹក​ពេញ​​​ដើម្បី​​រក្សា​ខ្សែ​ក្រវាត់​តាម​រយៈ​ការ​ឈ្នះ​​ដោយ​ពិន្ទុ​​ជា​ឯកច្ឆន្ទ​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ ​នៅកីឡដ្ឋាន​ Singapore Indoor Stadium  ​​នា​ថ្ងៃ​សុក្រ​ទី ៣ ​កញ្ញា យប់​មិញ។

នៅ​ទឹក​ទី១ “The Panda” ​បាន​ព្យាយាម​​ការពារ​ការ​ចូល​ចាប់​របស់  Nicolini  ​និង​​ឈាន​ទៅ​ការ​ប្រយុទ្ធ​លើ​ក្តា​រ​រេញ​មួយ​សន្ទុះ។  ពេល​ឡើង​ឈរ​វិញ  Xiong  បាន​ប្រើ​កណ្ដាប់​ដៃ​ការពារ និង​ ម៉ាត់​បាន​ល្អ​លើ​​អ្នក​ជំនាញ​ប៊ីជេជេ​រួម​ទាំង​ការ​ទាត់​ផង។ មិន​យូរ​ទេ​កណ្ដាប់​ដៃ​ស្ដាំ១ ដៃ​ធ្វើ​ឲ្យ​ Nicolini ​ដួល​ជ្រប់​ ​ហើយ​កីឡាការិនី​ចិន​​បាន​ហក់​​រក​ទៅ​បន្ថែម​ទៀត ​មុន​ពេល​ថយ​ក្រោយ​វិញ​ ព្រោះ​ខ្លា​ច​​ចូល​ឃ្លេ​របស់​កីឡាការិនី​ប្រេស៊ីល។

Pictures from the World Title fight between Xiong Jing Nan and Michelle Nicolini at ONE: EMPOWER

Xiong បន្ត​គ្រប់គ្រង​នៅ​ទឹក​ទី២ ហើយ​​នៅ​តែ​ការពារ​បាន​ល្អ​មិន​ឲ្យ​កីឡាការិនី​ប្រេស៊ីល​ចូល​ចាប់​ងាយៗ​ឡើយ។  ​កីឡាការិនី​មក​ពី​ក្លិប​ Evolve បាន​ទាត់​ជើង​ក្រោម និង​​​​ធ្វើ​ឲ្យ​ Nicolini ខ្ទាត​ទៅ​ក្បែរ​រេញ។ 

យ៉ាង​ណា​ក្ដី Xion ប្រយ័ត្ន​ខ្លាំង​ណាស់​ មិន​ហ៊ាន​ឲ្យ​ អ្នក​ខ្លាំង​មក​ពី​ប្រេស៊ីល​ចូល​ចាប់​នោះ​ទេ។

ទឹក​ទី៣ ​មិន​ខុ​ស​គ្នា​ប៉ុន្មាន​សម្រាប់​ Xiong  ​ដែល​ស្ថិត​នៅ​ឆ្ងាយ​បន្តិច​ដោយ​ប្រើ​កណ្ដាប់​ដៃ​ និង ការ​ទាត់​ជើង​ក្រោម។ ការ​វ៉ៃ​ខុស​​ម្ដង​ផ្ដល់​ឱកាស​ឲ្យ​ Nicolini ​ឃ្លេ​ “The Panda”  ពី​ក្រោយ​ខ្នង​ម្ដង​នៅ​ទឹក​នេះ។  ប៉ុន្តែ Xiong រើ​រួច ​និង អាច​ធ្វើ​ឲ្យ​កីឡាការិនី​ប្រេស៊ីល​ដក​ឃុំ​ចេញ​បាន​​វិញ។

បន្ទាប់​ពី​លើក​ពរ​គូ​ប្រកួត​របស់​ខ្លួន​មួយ​សន្ទុះ  Xiong បាន​ដាក់​ទៅ​ដី​វិញ, ​ប្រើ​កណ្ដាប់​ដៃ​ខ្លាំងៗ,  និង ​ដក​ខ្លួន​ចេញ​ពី Nicolini ​រហូ​ត​ដល់​ចប់​ទឹក​នេះ។ 

Pictures from the World Title fight between Xiong Jing Nan and Michelle Nicolini at ONE: EMPOWER

ទឹក​ទឹក​៤ ក៏​មិន​ខុស​គ្នា ពោល Nicolini ដើរ​ចូល​ដើម្បី​​ចាប់​ជើង​ឃ្លេ​ ប៉ុន្តែ ដូច​​ចូល​ឲ្យ​​​ត្រូវ​កណ្ដាប់​ដៃ​របស់ “The Panda” អីចឹង​ឯង។  ម្ចាស់​ខ្សែ​ក្រវាត់​នៅ​តែ​ធ្វើ​បាន​ល្អ ​នៅ​ទឹក​ទី៥ ជា​ពិសេស​ការ​ប្រើ​ឱកាស​ដើម្បី​ឆ្មក់​គូ​ប្រកួត។ ការ​ទាត់​ក្រោម​ឲ្យ​គូបដិបក្ខ​វៀច​ជើង​ម្ដង ថែម​ទាំង​កណ្ដាប់​ដៃ​ល្អ​ទៀត​ផង។  Nicolini  នៅ​​​រឹង​ទទឹង​​ក្នុង​កា​រ​ដើរ​ចូល ប៉ុន្តែ  ចលនា​របស់ “The Panda” ​គឺ​មាន​ភាព​វ័យ​ឆ្លាត។ 

Xiong មិន​ចូល​​កៀក ប៉ុន្តែ​កណ្ដាប់​ដៃ​វិញ​​​ម៉ាត់​ចូល​ច្បាស់ៗ ពោល​វ៉ៃ​ចូល​ហើយ​ដក​ខ្លួន​ថយ​បន្តិច​មក​វិញ​កុំ​ភ្លាត់​ស្នៀត។   “The Panda” បន្ត​យក​បាន​ពិន្ទុ​ពី​ការ​វ៉ៃ​កណ្ដាប់​ដៃ ទោះ​​កីឡាការិនី​ប្រេស៊ីល​ចូល​ចាប់​បាន​ម្ដង​នៅ​ចុង​ទឹក ក៏​មិន​អាច​ធ្វើ​អី​ម្ចាស់​ខ្សែ​ក្រវាត់​បាន​ដែរ។ ទីបំផុត  Xiong ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​យ៉ាង​រីករាយ។ 

Pictures from the World Title fight between Xiong Jing Nan and Michelle Nicolini at ONE: EMPOWER

​ជ័យជម្នះនេះ​នាំ​ឲ្យ Xiong កាន់​កំណត់​ត្រា​ឈ្នះ ១៦ ដង និង​ចាញ់ ២ ដង និង​ក្លាយ​ជា​កីឡាការិនី​គ្រប់គ្រង​ខ្សែ​ក្រវាត់​​បាន​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE  លើស​កំណត់​ត្រា​​របស់​​ម្ចាស់​ខ្សែ​ក្រវាត់ atomweight ​កីឡាការិនី  “Unstoppable” Angela Lee ដែល​ឡើង​ការពារ​បាន ៤​លើក​ជោគជ័យ។ 

ចុចនអាន : ONE: EMPOWER – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។