Mixed Martial Arts

ក្មេង​ជាង​គេ Victoria Lee ប្រកួត​ដំបូងបញ្ឈប់ Sunisa Srisen ដ៏អស្ចារ្យ

Victoria “The Prodigy” Lee ពិត​ជា​ធ្វើ​​បាន​ល្អ​ដូច​គេ​និយាយ​មែន​សម្រាប់​ការ​ប្រកួតគុន​ចម្រុះ លក្ខណៈ​អាជីព​លើក​ដំបូង​របស់​នាង​នៅ ONE Championship

កីឡាការិនី​អាយុ​ទើប​១៦​ឆ្នាំ​​បាន​ប្រើ​ជំនាញ​ក្រោមរឹត-កកីឡាការិនី​ថៃ Sunisa “Thunderstorm” Srisen ឲ្យគោះ​ដៃ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​២​នៃ​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ ONE: FISTS OF FURY ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ​នេះ។

បន្ទាប់​ពី​ស្នូរ​កណ្តឹង​រោរិ៍​ឡើង​បើក​ការ​ប្រកួត​ទឹក​ទី​១​នៅ​កីឡដ្ឋាន Singapore Indoor Stadium កីឡាការិនី Lee ​បាន​​ដើ​ឆ្ពោះ​ទៅ​មុខ និង​វ៉ៃ​សន្ធាប់​លើ Srisen ដោយ​កណ្តាប់​ដៃ​ឆ្វេង-ស្តាំ ដែល​នាំ​ឲ្យ​កីឡាការិនី​ថៃ​បាន​ថយ​ក្រោយ​ទៅ​កៀក​នឹង​រនាំង​ដែក​សង្វៀន។

ទោះ​បី​ជា​យ៉ាង​ណា Srisen បាន​បង្ហាញ​ជំនាញ​មួយ​ថៃ​​ និង​មាន​កម្លាំង​ស៊ុហ្វ​ខ្លាំង​ដើម្បី​វ៉ៃ​លុកក៏ដូច​ជា​រារាំង​ភាព​គឃ្លើន​របស់ Lee។

មើល​ទៅ​ឃើញ​ថា Srisen ចេញ​កណ្តាប់​ដៃ​ពី​ចម្ងាយ​បាន​ល្អ​ និង​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ប្រើ​ជំនាញ​ក្រោម​ដោយ​បាន​ចាប់​បោក​ផ្តួល​ Lee ប៉ុន្តែ​កីឡាការិនី​អាមេរិក-សិង្ហបុរី​បាន​រើ​ដោះ​ខ្លួន​ និង​ប្រើ​ជំនាញ​ក្រោម​ឡើង​ជិះ​ពី​លើ​ ខណៈ​កីឡាការិនី​ថៃ​បាន​ផ្កាប់​មុខ។

ពេល​នោះ​ហើយ​ផ្តល់​ឱកាស Lee ប្រើ​កណ្តាប់​ដៃ​វ៉ៃសន្ធាប់​ឆ្វេង-ស្តាំង និង​ជា​រឿង​នាង​រក​ឱកាស​រឹត-ក​ ប៉ុន្តែ​​កីឡាការិនី​ថៃ​​ការពារ​បាន​យ៉ាង​ល្អ។ យ៉ាង​ណា នៅ​ទឹក​ទី​១​​ឃើញ​ថា កីឡាការិនី​អាយុ​១៦​ឆ្នាំ​មាន​ប្រៀប​ដាច់​តែ​ម្តង។

ឈាន​ចូល​ទឹក​ទី​២​គឺ​មិន​ខុស​ពី​ទឹក​ទី​១​ឡើយ​ដោយ Lee នៅ​តែ​ដើរ​ចូល​ទៅ​វ៉ៃ​ទាំង​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​សោះ បើ​ទោះ​ជា​កីឡាការិនី​ថៃ​បាន​ព្យាយាម​វ៉ៃ​កណ្តាប់​ដៃ​ផ្ទួន​ៗ​ក៏​ដោយ។ ពេល​ចូល​កៀក​ និង​អោប​រឹត​គ្នា អ្នក​ទាំង​ពីរ​មាន​ឱកាស​ប្រើ​ជង្គង់​បុក​លើ​ពោះ​ទឹក​ដូច​គ្នា។

ទោះ​ជា​យ៉ាង​ណា Lee បាន​ប្រើ​ជំនាញ​ទន់​​បង្ក្រាប​​រឹង​នៅ​ពេល​កីឡាការិនី​ថៃ​ព្យាយាម​បោក​ផ្តួល​ នាង​បានបណ្តោយខ្យល់​តាម​ និង​បាន​រុញ​បោក​ផ្តួល​។ បន្ទាប់​មក​នាង​បាន​ជិះ​នៅ​ពី​លើ​ដោយ​ជើង​ទាំង​ពីរ​ខ្ជាស់​ជើងរបស់ Srisen ជាប់ ហើយ​ដៃរបស់​នាង​បាន​ស្រវា​អោប​-កពី​ក្រោយ​រឹតពេញ​ទំហឹង​ដែល​ធ្វើ Srisen ទប់​លែង​បាន ហើយ​គោះ​ដៃ​សុំ​ចុះ​ចាញ់​នៅ​នាទី១:០៣​ក្នុង​ទឹក​ទី​២។​

Lee បាន​ប្រាប់​លោក Mitch Chilson​ ពេល​សម្ភាស​ក្រោយ​ចប់​ការ​ប្រកួត​ថា ៖«តាម​ពិត​ទៅ​ខ្ញុំ​បាន​ព្យាយាម​បញ្ឈប់​នាង​នៅ​ទឹក​ទី​១។ ពេល​ឈប់​សម្រាក​ឲ្យ​ទឹក ប៉ា​របស់​ខ្ញុំ​ប្រាប់​ថា ផ្តាច់​ក្នុង​ទឹក​ទី​២។ ពេល​នោះ​ហើយ​ខ្ញុំ​បាន​ព្យាយាម​ក្នុង​ទឹក​ទី​២​ដូច​ការ​គ្រោង​ទុក​មែន»។

«ជម្រើស​ទី​១​របស់​ខ្ញុំ​គឺ​ប្រើ​ជំនាញ​ក្រោម និង​ប្រើ​កណ្តាប់​ដៃ​ដើម្បី​វ៉ៃ​ផ្តាច់ ប៉ុន្តែ​មិន​អាច​សម្រេច​បាន ខ្ញុំ​ក៏​មាន​ឱកាស​ប្រើ​ជំនាញ​រឹត​-ក​តែ​ម្តង។ នៅ​ពេល​ខ្ញុំប្រឈម​​ក្បាច់​​ក្រោម​ជា​មួយ​នាង ខ្ញុំ​បាន​ផ្តោត​លើ​ជំនាញ​​ជា​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​។ ខ្ញុំ​ឃើញ​ឱកាស ហើយ​ស្រវា​រឹត-កតែ​ម្តង»។

សម្រាប់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​លើក​ដំបូង​នេះ  Lee បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា នាង​មាន​អ្វី​គ្រប់​គ្រាន់​ដែល​អាច​ដើរ​តាម​គន្លង​បង​ស្រី​ដែល​ជា​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក “Unstoppable” Angela Lee និង​បង​ប្រុស​ដែល​ជា​ជើងឯក​គុន​ចម្រុះ​ពិភព​លោក Christian “The Warrior” Lee

Read more: Full Results For ONE: FISTS OF FURY – Ennahachi Vs. Superlek

 

 

 

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.