News

បទ​សម្ភាស​ផ្តាច់​មុខ​ជា​មួយ Victoria Lee ជុំ​វិញ​ត្រៀម​ប៉ះ Victoria Souza

កីឡាការិនីវ័យក្មេង Victoria “The Prodigy” Lee បាន​ចូល​ប្រឡុក​ក្នុង​ប្រដាល់​គុ្ន​ចម្រុះ នៅ​ឆ្នាំ​២០២១​នេះ​ទេ ប៉ុន្តែ​យុវតី​វ័យ​២១​ឆ្នាំ​កំពុង​សម្លឹង​រក​រក្សាកំណត់​ត្រា​ជ័យជម្នះ​របស់​នាង​ទៀត​នៅ​ព្រឹត្តិការណ៍ ONE: REVOLUTION នា​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា​នេះ។ រាត្រីនេះនាង​ត្រូវ​ប្រឈម​នឹង​កីឡាការិនី Victoria “Vick” Souza នៅ​ប្រទេស​សិង្ហបុរី។

តាម​ពិត​នេះ មិន​មែន​តែ​យុវតី​រហស្សនាម “The Prodigy”ដែល​ជា​សមាជិក​គ្រួសារ​របស់​នាង​ឡើង​សង្វៀន ONE: REVOLUTION ប៉ុន្តែ​បង​ប្រុស​បង្កើត​ររបស់​នាង​គឺ Christian “The Warrior” Lee នឹងឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Lightweight ទល់​នឹង​អ្នក​ឡើង​ប្រជែង​មក​ពី​កូរ៉េ​ខាង​ត្បូង Ok Rae Yoon

ខាង​ក្រោម​ជា​បទ​សម្ភាស​ផ្តាច់​មុខ​ដែល​យុវតី Victoria រៀប​រាប់​ពី​ការ​ត្រៀម​ខ្លួន និង ដៃ​គូ​ប្រកូតរបស់​នាង​ពេល​ខាង​មុខ​នេះ។

ONE Championship: ប្អូន​ស្រី​ចំណាយ​ពេល​ច្រើន​នៅ​ជា​មួយ​បង​ស្រី Angela Lee និងបង​ប្រុស Christian ប៉ុន្តែ​ក្នុង​នាម​ជា​ម្តាយ​មីង​ថ្មី​ៗ​ម្នាក់ តើ​ប្អូន​ឧស្សាហ៍​បាន​ឃើញ​ក្មួយ​ទេ?

Victoria Lee: ខ្ញុំគិត​ថា អស្ចារ្យ​ណាស់​ដែល​ខ្ញុំ​បាន​ឃើញ​កូន​ក្មេង​នៅ​កន្លែង​ហ្វឹក​ហាត់​រាល់​ថ្ងៃ ហើយ​ជា​កម្លាំង​ចិត្ត​ពិសេស​មួយ។

ONE: អ្វី​ជា​ពិសេស​ចូល​ចិត្ត​របស់​ប្អូន​ស្រី​សម្រាប់​ការ​មើល​ក្មេង​ធំ​ធាត់? 

VL: និយាយត្រង់​ចុះ កូនក្មេង​ពិត​ជា​ឆ្លាត​ណាស់។ ពួក​គេកំពុង​ធ្វើ​អ្វី​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ដោយ​អាយុ​ទើប​៤​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ទាំង​ក្មេង Ava និង Alia ធ្លាប់ជុះ​អាចម៌​នៅ​បន្ទប់​ទឹកធម្មតា។ មើល​ទៅ​គួរ​ឲ្យ​ចង់​សើច​ណាស់។ គួរ​ឲ្យ​ស្រឡាញ់។

ONE: ឥឡូវ​នេះ ប្អូន​ចូល​រៀន​វិទ្យាល័យ​ហើយ។ តើយ៉ាង​ម៉េច​ដែល​ការ​សិក្សា ស្រប​ពេល​ដែល​ហ្វឹក​ហាត់​ប្រដាល់?

VL: ទៅ​រៀន​វិទ្យាល័យ យើង​ទៅ​រៀន​ដោយ​ពាក់​ម៉ាស់ ហើយ​អង្គុយ​ក្នុង​បន្ទប់​ម្នាក់​ៗ​នៅ​ឆ្ងាយ​ពី​គ្នា​៦​ហ្វីត។ មែន​ទែន​ទៅ​ពិបាក​ដែរ​ទៅ​រៀន​ទាំង​យើង​ចាប់​អាជីព​ប្រដាល់​ ប៉ុន្តែ​មិន​ប៉ះ​ពាល់​ដល់​ការ​ហ្វឹក​ហាត់​ខ្លាំង​ទេ។ វា​ប្រហែល​នឹង​ការ​ត្រៀម​ខ្លួន​ពេល​ខ្ញុំ​ប្រកួត​ដំបូង ព្រោះ​ពេលនោះ​រៀន​តាម​អនឡាញ។ យ៉ាង​ណា ខ្ញុំ​មាន​កាល​វភាគ​ច្បាស់​លាស់ស​ម្រាប់​រៀន និង​ហ្វឹក​ហាត់។

ONE: និយាយ​អីចឹង សិស្ស​រួម​ថ្នាក់ និង​លោក​គ្រូ​អ្នក​គ្រូមាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ពេល​ប្អូន​ចាប់​អារម្មណ៍​ប្រដាល់​គុន​ចម្រុះ​មែន​ទែន?

VL: ពិត​ណាស់ មិត្ត​របស់​ខ្ញុំ​គាំទ្រ​ខ្ញុំ​ខ្លាំង​ណាស់​រាល់​ពេល​ខ្ញុំ​ប្រកួត ក៏ដូច​ជា​ត្រៀម​ប្រកួត​ខាង​មុខ។ ពួក​គេ​ពិត​ជា​លើក​ទឹក​ចិត្តយ៉ាង​ខ្លាំង។ ពួក​គាត់​យល់ពី​​អាជីព​ប្រដាល់​របស់​ខ្ញុំ។

Pictures from the match between Victoria Lee and Wang Luping at ONE: BATTLEGROUND

ONE: ប្អូន​ស្រី​យល់​យ៉ាង​ណា​ដែរ​ពី​ព្រឹត្តិការណ៍​ប្រកួត​ ONE: EMPOWER ដែល​ជា​ប្រវត្តិ​សាស្ត្រ​មាន​នារី​សុទ្ធ​ប្រកួត​ក្នុង​មួយ​រាត្រី?

VL: ខ្ញុំ​គិត​គូ​ប្រកួត​ទាំង​អស់​ពិត​ជា​ងស្ចារ្យ​ណាស់។ គូ​ប្រកួត​នីមួយ​ៗ​សុទ្ធ​តែ​វ៉ៃ​អស់​ពី​សមត្ថភាព និង​ស្វិត​ស្វាញ​ខ្លាំង​មែន​ទែន។ និយាយ​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។ មិន​នឹក​ស្មាន​ថា រាត្រី​វ៉ៃ​នារី​សុទ្ធ​ល្អ​ដល់កម្រិត​នេះ។

ONE: និយាយ​ពី​អ្នក​ឈ្នះ​ក្នុង​វគ្គ​៨ដំបូង ហើយ​រក​ឃើញ​បួន​នាក់​ទៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ Grand Prix ហើយ​អ្នក​ឈ្នះ​ជើង​ឯក​​នឹង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយបង​ស្រី​របស់​ប្អូន។ មាន​ពីរ​នាក់​គឺ Meng Bo និង Denice Zamboanga និយាយ​ច្រើន​ណាស់ថា ពួក​គេអាច​នឹង​ផ្តួល​បង​ស្រី​របស់​ប្អូន​បាន។ ប្អូន​យល់​យ៉ាង​ណា?

VL: ខ្ញុំ​គិត​ថា អ្នក​ទាំង​បួន​នាក់ដែល​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ល្អ​ដូច​គ្នា។ ពួក​គេ​ឈ្នះ​ការ​ប្រកួត​ដោយ​ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នក​ខ្លាំងលេចធ្លោ។ ក្នុង​ចំណោម​នោះ ការ​ប្រកួតរវាង Stamp និង Rassohyna លើក​ទី​២ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។

ONE: តើមាន​អារម្មណ៍​យ៉ាង​ណាចំពោះ​ការ​ប្រកួត​របស់​ខ្លួន​​ឯង​កន្លង​មក?

VL: ខ្ញុំ​ដឹង​ថា នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ដែល​ត្រូវ​អភិវឌ្ឍ។ ប្រកួត​លើក​ទី​១ ខ្ញុំ​ឈ្នះ​ទឹក​ទី២ ដូច្នេះ​ខ្ញុំ​បាន​ខំ​កែ​លំអ​ច្រើន​ណាស់។ សម្រាប់​ការ​ប្រកួត​លើក​ទី​៣ ខ្ញុំ​នឹង​បន្ត​អភិវឌ្ឍ​កាន់​តែ​ខ្លាំង​ឡើង។

ONE: អ្វី​ជា​លក្ខណៈ​ពិសេស​ឯក​នៃ​ការ​ប្រកួត​របស់​ប្អុន​នា​ពេល​ខាង​មុខ? ជា​ពិសេស​ការ​ប្រកួត​ក្នុង​រាត្រី​ដែល​មាន​បង​ប្រុស​ប្រកួត​ដែរ តើ​អារម្មណ៍​បែប​ណា?

VL: ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ណាស់​ដែល​បាន​ប្រកួត​ក្នុង​រាត្រី​ជា​មួយ​បង​ប្រុស​របស់​ខ្ញុំ។ វា​ជា​បទ​ពិសោធ​ដ៏​អស្ចារ្យ​ដែល​បាន​ប្រកួត​ក្នុង​កម្មវិធី​ជា​មួយ​បង​ប្រុស។ មែន​ទែន​ទៅ ការ​ប្រកួត​របស់​ខ្ញុំ​ពិត​ជា​សម្ពាធ​ណាស់ ព្រោះ​ខ្ញុំ​នៅ​ក្មេង​ហើយ​ឆ្លង​កាត់​រឿង​ធំ​បែប​នេះ ពិត​ជា​ភ័យ​ខ្លាំង។ ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវ​ដោះ​ស្រាយ​នឹង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង។

Victoria Lee fights Sunisa Srisen at ONE: FISTS OF FURY on 26 February

ONE: តើ​ប៉ះ​ពាល់​ដល់​ការ​ហ្វឹក​ហាត់​បែប​ណា? នៅ​ពេល​ប្អូន​ត្រូវ​ចូល​ជំរំ​ហ្វឹក​ហាត់ ហើយ​រៀន​សូត្រ​ផង?

VL: អត់​ទេ វា​ជា​ប្រភេទ​ដែល​យើង​មាន​ជុំ​ហ្វឹក​ហាត់​ដាច់​គ្នា។ បង​ប្រុស​ខ្ញុំ​ហ្វឹក​ហាត់​ពេល​ព្រឹក​គឺ​ជា​ពេល​ដែល​ខ្ញុំ​ទៅ​រៀន៊ ខ្ញុំ​ហាត់​នៅ​ថ្ងៃ​រសៀល ហើយពេល​ល្ងាច​ទើប​យើង​ហាត់​ជា​មួយ​គ្នា។ និយាយ​ល្អ និង​រីក​រាយ​ក្នុង​ការ​ហ្វឹក​ហាត់ជា​មួយ​គ្នា​ហើយ​ប្រកួត​ក្នុង​រាត្រី​ជា​មួយ​គ្នា។

ONE: សម្រាប់​ដៃ​គូ​គឺ Victoria Souza។ ដៃ​គូ​ម្នាក់​​មិន​ទាន់​ចាញ់​ឡើង ហើយ​អាច​ជា​ដៃ​គូ​ខ្លាំង​សម្រាប់​ប្អូន​លើក​នេះ។ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា?

VL: ខ្ញុំ​បាន​មើល​ការ​ប្រកួត​ចាស់​មុន​ៗ​ហើយ។ ខ្ញុំ​គិត​ថា គាត់​ជា​កីឡាការិនី​មាន​ទេព​កោសល្យ​ម្នាក់ ហើយ​ឡើង​សង្វៀន​ដើម្បី​វ៉ៃ។ គាត់​ឈ្នះ​៥​លើក​ជាប់​គ្នា។ ប៉ុន្តែ​ខ្ញុំធ្លាប់​ជួប​តែ​ដៃ​គូ​ដែល​ល្អជាង​ខ្ញុំ​មុន ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវ​នឹង​អ្វី​ដែល​ខ្ញុំ​ចង់​វ៉ៃ​ឲ្យ​បាន​ល្អ។

ONE:  តើ​ប្អូន​យល់​​ឃើញ​ពី​ចំណុច​ខ្លាំង​ ឬ​ខ្សោយ​របស់​ខ្លួន​ដើម្បីឈ្នះ?

VL: ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ភាព​ខ្លាំង​របស់​ខ្ញុំ​គឺ​ជា​សមត្ថភាព​​មាន​ចលនាប្រែ​ប្រួលបាន​គ្រប់​លក្ខខណ្ឌ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ល្អ​ជាង​គាត់។ នេះ​ហើយ​ជា​ចំណុច​ដែល​ខ្ញុំ​នឹង​ឈ្នះ។

Pictures from the match between Victoria Lee and Wang Luping at ONE: BATTLEGROUND

ONE: តើ​ប្អូន​អាច​ប្រៀប​ធៀប​សមត្ថភាព​របស់​​​ខ្លួន​ឯងជា​មួយ​ដៃ​គូ​ទេ?

VL: ខ្ញុំគិថា គាត់​ជា​កីឡាការិនី​ពូ​បញ្ចប់​ដៃ​គូ ហើយ​គាត់​តែង​តែ​សម្លឹង​រក​ការ​បញ្ចប់​ដៃ​គូ​រាល់​ពេល​នៅ​លើ​សង្វៀន។ ដូច្នេះ​ខ្ញុំ​គិថា ជំនាញ​វ៉ៃ​របស់គាត់​ស្រដៀង​នឹងខ្ញុំ។ វា​ច្បាស់​ណាស់​ថា ការ​ប្រកួត​នេះ​នឹង​ល្អ​មើល តែ​នឹង​មិន​បញ្ចប់​ដោយ​ពិន្ទុ​ឡើយ។

ONE: និយាយ​រួម ប្អូន​ចង់​បញ្ចប់​ការ​ប្រកួត​នេះ​ដោយ​របៀប​ណា?

VL: គំនិត​របស់​ខ្ញុំ​តាំង​ពី​ដើម​រហូត​ដល់​ពេល​នេះ​បញ្ឈប់​ដៃ​គូ​ក្នុង​ទឹក​ទី​១។

ONE: បើ​ប្អូន​ឈ្នះ ប្អូន​នឹង​មាន​ស្ថិតិ ៣០ ក្នុង​ឆ្នាំ​២០២១។ តើ​ប្អូន​គិត​ពី​ខ្លួន​ឯង​យ៉ាង​ដូច​ម្តេច​ដែរ?

VL: ច្បាស់​ណាស់ ខ្ញុំ​នឹង​បញ្ចប់​ឆ្នាំ​នេះ​ជា​មួយ​ស្ថិតិ ៣០។ ខ្ញុំ​មាន​អារម្មណ៍​សកម្មភាព កំណត់​ត្រា​ និង​របៀប​ដែល​ខ្ញុំ​ប្រកួត​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​និយាយពី​កីឡា និង​អាយុ​ខ្ញុំ។

Pictures from the match between Victoria Lee and Wang Luping at ONE: BATTLEGROUND

ONE: ក្នុង​ទម្ងន់ atomweight ស្វិត​ស្វាញ​ខ្លាំង។ អ្វី​ជា​គោល​ដៅ​នៃ​វិថី​ប្រដាល់​របស់​ប្អូន?

VL: គោល​ដៅ​របស់​ខ្ញុំ​គឺ​បង្កើន​កម្រិត​ប្រកួត​ខ្ពស់​ជា​និច្ច។ ​ការ​ប្រកួត​បន្ទាប់​នឹង​តឹង​តែងខ្លាំង ព្រោះ​ដៃ​គូ​លើក​នេះ​ល្អ វ៉ៃ​បាន​គ្រប់​ទឹក ដូច្នេះ​ខ្ញុំ​ផ្តោត​សំខាន់​ខ្លាំង​ណាស់លើក​នេះ។

Read more: Christian Lee Predicts Another First-Round Finish Against Ok Rae Yoon

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។