News

Vandaryeva ជឿ​ជាក់​លើ​បទ​ពិសោធ​ក្រាស់​នឹងជួយឲ្យ​​ឈ្នះ​យុវតី​ថៃ Supergirl

Ekaterina “Barbie” Vandaryeva បាន​ត្រៀម​ខ្លួន​រួចហើយ​សម្រាប់​ការ​បង្ក​ព្យុះ​ភ្លៀង​​ក្នុង​ឆ្នាំ​២០២២​នេះ។ បន្ទាប់​ពីចាប់​ផ្តើម​មិន​សូវ​បាន​ល្អ​នៅ​ ONE កីឡាការិនី​បេឡារុស្ស​ដាក់​គោល​ដៅ​ស្វែង​រក​ជ័យជម្នះ​ឲ្យ​បាន​លើក​ដំបូង​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ​នៅ​ពេល​ត្រូវ​តទល់​នឹង​កីឡាការិនី​ថៃ​ Supergirl នៅ​ព្រឹត្តិការណ៍ ONE: HEAVY HITTERS ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា​នេះ។

ទោះ​បី​ជា​បាន​ប្រកួតកន្លង​មក​ក៏​ដោយ កីឡាការិនី​រហស្សនាម “Barbie” មាន​អារម្មណ៍​ថា នាង​មិន​ទាន់​ចេញ​សមត្ថភាព​អស់​ឡើយ​សម្រាប់​ ONE Super Series។ ប៉ុន្តែ​ឱកាស​ធំ​របស់​នាង​នឹងចូល​មក​ដល់​នា​សប្តាហ៍​នេះ ដូច្នេះ​នាង​​នឹង​បង្ហាញ​ឲ្យ​អស់​ដើម្បី​​ជ័យជម្នះ​លើក​ដំបូង។

Vandaryeva បាន​និយាយ​ថា ៖«ខ្ញុំ​កត់​សំគាល់​ឃើញ​ថា ដៃ​គូ​លើក​នេះល្អ។ តែ​គ្មាន​បញ្ហា​ទេ​សម្រាប់​ជួប​នរណា​ក៏៏​បាន​គឺ​មាន​តម្លៃ​ទាំង​អស់។ ពី​ព្រោះ​រាល់​ការ​ប្រកួត​សំខាន់​ណាស់​ដែល​ខ្ញុំ​ត្រូវ​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព។ វា​នឹង​ក្លាយ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​ចំពោះ​ខ្ញុំ​ឆ្នាំ​នេះ។ សូម​ចាំ​មើល​ទាំង​អស់​គ្នា»។

Pictures from the ONE Super Series Muay Thai fight between Jackie Buntan Ekaterina Vandaryeva at "ONE on TNT IV"

ជើងឯក​មួយ​ថៃ​ពិភព​លោក​​នេះ​បាន​បោះ​ជំហាន​ចូល​សង្វៀន ONE សម្រាប់​ការ​ប្រកួត​ពីរ​លើក​ដំបូង​មិនទាន់​ស្គាល់​ជ័យជម្នះ​ទេ​ពោល​គឺ​លើក​ទី​១​ចាញ់​ម្ចាស់​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក​ Janet “JT” Todd និង​បន្ទាប់​មក​ចាញ់​កីឡាការិនី​កំពុង​ល្បី Jackie Buntan

ងាក​មើល​បទ​ពិសោធ​ដ៏​លំបាក​ពីរ​ប្រកួត​ខាង​លើ​​បាន​ធ្វើ​ឲ្យ​កីឡាការិនី​វ័យ​៣០​ឆ្នាំ​ចាត់​ទុក​ជា​មេ​រៀន​សំខាន់​សម្រាប់​នាង​​ធ្វើ​ឲ្យ​បាន​ល្អ​នា​ពេល​ខាង​មយខ។ ជា​ពិសេស​ការ​ចាញ់​ដោយ​ពិន្ទុ​ក្រោម​ស្នាដៃ​​នាង​ Buntan នៅ​សមរភូមិ​ “ONE on TNT IV“។

Vandaryeva បាន​ប្រាប់​ថា ៖«ខ្ញុំមិន​ចង់​នៅ​ទំនេរ និង​រង់​ចាំ​ទៀត​ទេ។ ខ្ញុំ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀម​ខ្លួន​នា​ពេល​ខាង​មុខ។ ធ្វើ​ឲ្យ​ប្រាកដ​ច្បាស់​ថា ខ្ញុំល្អ​គ្រប់​គ្រាន់​»។​ 

ដូច​និយាយ​អីចឹង សិស្ស​ក្លឹប​ Kick Fighter Gym ដឹង​ថា វា​នឹង​មិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់​នាង​តទល់​ជា​មួយ​ដៃ​គូ​អាយុ​១៨​ឆ្នាំ​ទេ។

កីឡាការិនី​ថៃ Supergirl បាន​ស្គាល់​ជ័យជម្នះ​ហើយ​សម្រាប់​ការ​ប្រកួត​លើក​ដំបូង​របស់​នាងលើ​កីឡាការិនី Milagros Lopez នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: A NEW BREED II ហើល​នាង​រំពឹង​ទុក​ជា​មុន​ថា ដៃ​គូ​ខាង​មុខ​នឹង​បង្កព្យុះ​ភ្លៀង​ដោយ​កណ្តាប់​ដៃ។

Vandaryeva បាន​និយាយ​ថា ៖«នាងជា​កីឡាការិនី​មិន​ធម្មតា​ម្នាក់ ពី​ព្រោះ​អ្នក​ប្រដាល់​ថៃ​ល្អ​ៗ​ណាស់។ ពួក​គេពួក​គេ​ទាត់​​ណាស់។ ប្រសិន​បើ​ចូល​កៀក​រឹត​តែ​គ្រោះ​ថ្នាក់​ដោយ​កែង និង​ជង្គង់។ នាង​ពូកែ​ជង្គង់​ណាស់ តែ​រាល់​សកម្មភាព​របស់​នាង​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ទប់​ទល់​បាន ហើយ​ដូច​ជា​គ្មាន​អ្វី​ថ្មី​សម្រាប់​ខ្ញុំ​ទេ»។”



ទោះ​ជា​គិត​ទុក​មុន​ថា នឹង​រង​សម្ពាធ​ខ្លាំង​សម្រាប់​ការ​ប្រកួត​លើក​នេះ ក៏​កីឡាការិនី​រហស្សនាម “Barbie” ជឿ​ជាក់​ថា មហិច្ឆតារបស់ Supergirl ដើម្បី​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​អាច​នឹង​ខក​ចិត្ត​ដោយ​សារ​នាង។

ក្នុង​ចិត្ត កីឡាការិនីបេឡារុស្ស​នេះ​គ្រោង​ប្រើ​ប្រាស់​បទ​ពិសោធ​ច្រើន​ឆ្នាំ​ដើម្បី​ស្វែង​រក​ជ័យជម្នះ។ នាង​បាន​និយាយ​ថា ៖«អាយុ​ក្មេង​ដូច​នាង យើង​មិន​វិភាគ​ខ្លាំង​ទេ​ពី​សន្ទុះ​វ៉ៃ​នោះ​។ យើង​មិន​ត្រូវ​គិត​ថា​តើ​យើង​អស់​ស៊ុហ្វ​ឬ​យ៉ាង​ណា។ យើង​ត្រូវ​តែ​តស៊ូ​រហូត​ដល់​ទី​បញ្ចប់។ នាង​មាន​ប្រៀប​ដោយ​សារ​នាង​ក្មេង​ជាង​ខ្ញុំ»។

«ប៉ុន្តែ​​​នាង​ក៏​មាន​ចំណុច​ខ្សោយ​ដែរ​ពោល​គឺ​ក្បាច់​ការពារ ជា​ពិសេស​នៅ​ពេល​នាង​គិត​ទៅ​ឆ្ពោះ​ទៅ​មុខ ដូច្នេះ​នាង​នឹង​ធ្វេស​ប្រហែស​មិន​ខាន​ឡើយ។ ពេល​នោះ​ហើយ​ជាឱកាស​ដែល​ខ្ញុំ​ប្រើ​ភាព​ឆ្លាត​វៃ និង​បច្ចេកទេស​ដើម្បី​យក​ពិន្ទុ»។

សម្រាប់​ខ្លួនឯង កីឡាការិនី Vandaryeva មាន​អាវុធ​បង្ក​គ្រោះ​ថ្នាក់​ច្រើន ហើយ​នាង​គិត​ថា Supergirl នឹង​ភ្ញាក់​ផ្អើល។ កីឡាការិនី​រស់​នៅ​ Minsk នឹង​ប្រើ​របៀប​ការពារ និង​វ៉ៃបក​ដែល​ផ្តល់​ឲ្យ​នាង​ទទួល​បាន​ល្អសម្រាប់​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក។

នាង​បាន​និយាយ​ថា ៖«ខ្ញុំ​ចូល​ចិត្ត​វ៉ៃ​មួយ​ៗ​ដែល​មាន​ប្រសិទ្ធភាព ហើយ​វ៉ៃ​ចេញ​ឲ្យ​ច្បាស់​លើ​គោល​ដៅ។ ខ្ញុំ​មិនឈប់​ទេ ដរាប​ណា​ខ្ញុំ​មិន​ទាន់​បញ្ឈប់​នាង»។

«ខ្ញុំ​ចូល​ចិត្ត​ប្រើ​បច្ចេកទេស​ខុស​ៗ​គ្នា។ ខ្ញុំ​គិត​ថា ជំនាញ​ផ្សេង​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ធុញ​នឹង​ប្រើ​ជំនាញ​ដដែល។ មែន​ទែន​ទៅ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​​ប្រកួត​ដើម្បី​អ្នក​គាំទ្រ»។

Pictures from the ONE Super Series Muay Thai fight between Jackie Buntan Ekaterina Vandaryeva at "ONE on TNT IV"

ការ​ប្រកួតដើម្បី​ឲ្យ​អ្នក​ទស្សនាពេញ​ចិត្ត​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទឹក​ចិត្ត​របស់​ “Barbie” ប៉ុន្តែ​អ្វី​ៗ​ទាំង​អស់​គឺ​នាង​ដើរ​ចេញ​ពី​កីឡដ្ឋាន​ Singapore Indoor Stadium ជា​មួយ​ជ័យជម្នះ​ដ៏​អស្ចារ្យ។

នាង​បាន​និយាយ​ថា ៖«ពិត​ណាស់ ខ្ញុំ​ចង់​​បញ្ឈប់​​នាង​ដោយ​ផ្តួល​ឲ្យ​សន្លប់ តែជ័យជម្នះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ខ្ញុំ​ដឹង​ច្បាស់​ថា ជ័យជម្នះ​លើក​នេះ​មាន​តម្លៃ​ជាង​នរណា​ៗ​ទាំង​អស់។ ខ្ញុំ​ដឹង​ថា ខ្ញុំ​រង់​ចាំ​យូរ​មក​ហើយ ដូច្នេះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​បាន​ល្អ​បំផុត។ និយាយ​ទៅ ខ្ញុំ​រីក​រាយ​ខ្លាំង​ចំពោះ​ការ​ប្រកួត​នេះ»៕

Read more: Supergirl: The Teenage Star Who Balances High School And Muay Thai

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។