Mixed Martial Arts

តារា​ល្បីៗ​ទស្សន៍​ទាយ​លទ្ធផល​រវាង​ Xiong Jing Nan ​និង Ayaka Miura

កា​រ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ONE strawweight ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ។

នៅ​ថ្ងៃ​សុក្រ​ទី ១៤ ខែ ​មករា នេះ ​ម្ចាស់​ខ្សែ​ក្រវាត់ ONE Women’s Strawweight World Champion ​កីឡាការិនី “The Panda” Xiong Jing Nan ​នឹង​​ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ទល់​នឹង​​កីឡាការិនី​លំដាប់​ទី​៤ Ayaka “Zombie” Miura ក្នុងនាម​គូឯក​នៃ​​ព្រឹត្តិការណ៍ ONE: HEAVY HITTERS

តាំង​ពី​គ្រង​ខ្សែ​ក្រវាត់​នៅ​ខែ មករា ឆ្នាំ ២០១៨ ​មក Xiong ​ឡើង​ការពារ​បាន​សម្រេច ៥ ដង។ ​ក្នុង​នោះ កីឡាការិនី​ចិន​​​សាង​កំណត់​ត្រា​ផ្ដួល​​គូ​ប្រជែង​ឲ្យ​សន្លប់ ៤ ដង ​ក្នុង​ការ​ប្រកួត​​លើ​ប្រភេទ​ទម្ងន់​នេះ។

ចំណែក Miura ​ជា​កីឡាការិនី​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​យូដូ​ ដែល​​បញ្ចប់​​គូ​ប្រកួត​​ច្រើន​បំផុត (៣​លើក) ​ក្នុង​ទម្ងន់ strawweight។ ​បើ​មាន​ឱកាស​កីឡាការិនី​ជប៉ុន​រូប​នេះ អាច​ឃ្លេ​​កាត់​ទទឹង​ដង​ខ្លួន​​លើ​គូ​ប្រកួត​បាន​យ៉ាង​ងាយ ឬ អា​ច​ហៅ​ម្យ៉ាង​ទៀត​ថា “Ayaka Lock” ​ដើម្បី​នាំ​ខ្សែ​ក្រវាត់​​​របស់​ខ្លួន​ទៅ​កាន់​ក្រុង​តូក្យូ ប្រទេស​ជប៉ុន​វិញ។

មុន​គូ​ឯក​ចាប់​ផ្ដើម​នៅ​កីឡដ្ឋាន Singapore Indoor Stadium ​នៅ​ថ្ងៃ​សុក្រ តារា​ប្រចាំ​សង្វៀន ONE Championship ​​​បាន​ទស្សន៍​ទាយ​លទ្ធផល​ដូច​ខាង​ក្រោម៖

Joshua Pacio

Pictures from the fight between Joshua Pacio and Yosuke Saruta at ONE: REVOLUTION

«សម្រាប់ Xiong Jing Nan គឺ​បាន​តេស្ត​សមត្ថភាព​រួច​ហើយ។ ​នាង​បាន​​ជួប Angela [Lee], [Michelle] Nicolini, និង​មួយ​ចំនួន​ទៀត។ បទ​ពិសោធន៍​នឹង​​ស្ថិត​នៅ​លើ​រូប​គេ។ ចំណែក Miura នឹង​ព្យាយាម​បញ្ចប់​គូ​ប្រជែង​ឲ្យ​ខាង​តែ​បាន បើ​សិន​គេ​គ្រប់គ្រង​ការ​ប្រកួត​បាន ។ យ៉ាង​ណា ខ្ញុំ​ជឿ​ថា Xiong នឹង​​ធ្វើ​បាន​ល្អ​ជាង។ បើ​សិន​គេ​អាច​​ការពារ​ការ​ចូល​ចាប់​របស់ Miura នោះ​គេ​គ្រប់គ្រង​បាន​ល្អ និង​​បញ្ចប់​គូ​ប្រកួត​ត្រឹម​ទឹក​ទី ៣ ឬ ទី ៤»។

Lito Adiwang

Lito Adiwang was ready to go at ONE: NEXTGEN III.

«សម្រាប់​ខ្ញុំ ខ្ញុំ​​​ទុក​ចិត្ត​លើ​ Xiong Jing Nan ​ព្រោះ​គេ​ជា​កីឡាការិនី​ប្រកួត​បាន​ល្អ​គ្រប់ទឹក។ ​គេ​មាន​បទ​ពិសោធន៍​ប្រកួត​ជើង​ឯក​ពិភព​លោក។ ​គេ​ដឹង​អំពី​វិធី​ប្រកួត ៥ ទឹក។ ​គេ​នឹង​ប្រើ​គុណ​សម្បត្តិ​នេះ​ដើម្បី​ឈ្នះ​ការ​ប្រកួត។

“[ខ្ញុំ​​មិន​សង្ស័យ​] ទេ​ថា Ayaka ​មក​ប្រកួត​​ក្នុង​ការ​ស្រេក​ឃ្លាន​ជ័យជម្នះ។ ប៉ុន្តែ Xiong Jing Nan ​​មាន​ភាព​វ័យ​ឆ្លាត​ជាង, ​ប្រយុទ្ធ​ល្អ​ជាង Ayaka, និង​អាច​ការពារ​ចូល​ចាប់​របស់ Ayaka បាន»។

Brandon Vera

Scenes from the ONE Heavyweight World Title fight between Arjan Bhullar and Brandon Vera at ONE: DANGAL on 15 May

«ខ្ញុំ​តែង​តែ​​គាំទ្រ Xiong Jing Nan។ តែង​តែ ‘Panda!’ ‘Panda!’ ‘Panda!’ [គេ​នឹង​ប្រើ​ដៃ​] ​របស់​ខ្លួន, ដៃកាច​សាហាវ។ គេ​នឹង​ប្រើ​កណ្ដាប់​​ដៃ​ឲ្យ​គូ​ប្រកួត​ដេក​សន្លប់។ ​នេះ​ជា​ការ​ប្រកួត​ដ៏​រំភើប ។ ‘Panda’ ​នឹង​រក​វិធី​ការពារ​ខ្សែ​ក្រវាត់​បាន​ល្អ»។

Meng Bo

Chinese MMA fighter Meng Bo walks to the cage for her fight

“ខ្ញុំ​គិត​ថា Xiong Jing Nan នឹង​ឈ្នះ​ការ​ប្រកួត​នេះ។ Miura អត់​មាន​អ្វី​ក្រៅ​ពី​ក្បាច់​ចំបាប់​ឡើយ។ ការ​វ៉ៃ​ឈរ​របស់​គេ​នៅ​ខ្សោយ ខណៈ​ស្នៀត​ចូល​ចាប់​របស់​គេ​នៅ​មាន​កម្រិត។ គេ​ឆាប់​អស់​កម្លាំង​ក្រោយ​ចប់​ទឹក​ទី១»។

Priscilla Hertati Lumban Gaol

Indonesian mixed martial artist Priscilla Hertati Lumban Gaol heads to the ring for action

“​ខ្ញុំ​នៅ​តែ​ទុក​ចិត្ត​ Jing Nan ដែល​នឹង​ការពារ​ខ្សែ​ក្រវាត់​បាន ប៉ុន្តែ ការ​ប្រកួត​នឹង​ចាប់​អារម្មណ៍​ខ្លាំង ។​ ​ខ្ញុំ​អាចមើល​ឃើញ Ayaka ព្យាយាម​ចូល​បញ្ឈប់ Jing Nan, ហើយ ​​នឹង​ឃើញ​ការ​ប្រកួត​ដ៏​ល្អ​មើល។

“​ខ្ញុំ​គិត​ថា Jing Nan ឈ្នះ ប៉ុន្តែ មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ បើ​ការ​ប្រកួត​ដេក ​វា​មិន​ស្រួល​ទេ​សម្រាប់ Ayaka ។ តែ Jing Nan មាន​ភាព​ឆ្លាត​វៃ​​នៅ​លើ​ក្ដា​រ​រេញ​ផងដែរ។ “ខ្ញុំ​គិ​ត​ថា Jing Nan will ​នឹង​ឈ្នះ​ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់ ប៉ុន្តែ ​មិតិ​ផ្ទាល់​ខ្លួន ​​ខ្ញុំ​មិន​យល់​ទាស់​ទេ បើ​សិន​​បាន​ឃើញ​ការ​ប្រកួត ៥ ទឹក​ពេញ”

Eko Roni Saputra

Pictures from the matchup between Eko Roni Saputra and Liu Peng Shuai at ONE: BATTLEGROUND II

“ ខ្ញុំ​គិ​ត​ថា Xiong Jing Nan ​នឹង​គ្រប់គ្រង​ការ​ប្រកួត​​នេះ ​ព្រោះ​គេ​ក៏​​គ្រោះ​ថ្នាក់​ក្នុង​ការ​ប្រកួត​​ជំហរ​ដេក​ដែរ។ គេ​នឹង​ឈ្នះ​ដោយ​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ ឬ ​ឈ្នះ​ដោយ​សន្លប់​ត្រឹម ៣ ទឹក​ដំបូង»។

“ចំណែក Ayaka ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ស្វែង​រក​ចំណុច​ឃ្លេ​កាត់​ទទឹង។ យ៉ាង​ណា Jing Nan ​នៅ​តែ​ការពារ​ខ្សែ​ក្រវាត់​បាន”។

Tiffany Teo

Singaporean mixed martial arts fighter Tiffany Teo is waiting to fight!

“បើ​សិន​ការ​ប្រកួត​ក្នុង​ជំហរ​ដេក ខ្ញុំ​គិត​ថា Panda ​ អាច​ដោះ​ស្រាយ​ការ​ប៉ុនប៉ង​បញ្ចប់​​របស់​ Ayaka បាន។ ‘Panda’ ជួប​អ្នក​ជំនាញ​ចំបាប់​ពីរ​បី​ដង​ហើយ ពេល​​ដៃ​គូ​ប្រុង​ផ្ដួល គេ​អាច​ងើប​ឈរ​ឡើង​វិញ​ភ្លាមៗ។ ​នេះ​វា​មាន​សារសំខាន់​ណាស់​សម្រាប់ MMA ហើយ​ការ​ជួប Ayaka ក៏​​ដូច​គ្នា​ដែរ។

“ ដូច្នេះ ការ​ទស្សន៍​ទាយ​របស់​ខ្ញុំ​យក Panda ដែល​អាច​ឈ្នះ​​សន្លប់​ដោយ​បច្ចេកទេស ឬ សន្លប់”

Gurdarshan Mangat

Indian MMA fighter Gurdarshan Mangat is ready to explode out of the corner

“ខ្ញុំ​គិត​ថា Xiong Jing Nan គឺ​ជា​កីឡាការិនី​ដ៏​លំបាក​ម្នាក់។ [គេ] ​នឹង​​ធ្វើ​តាម​វិធី​របស់​​ខ្លួន។ ខ្ញុំ​រំភើប​ដែល​បាន​ឃើញ​ការ​​វិវត្ត​ខ្លួន​​នៃ​ការ​ប្រកួត​របស់​គេ​គ្រប់​ពេល។ ហើយ​​នេះ​ជា​​ការ​ប្រកួត​ដែល ខ្ញុំ​​ទន្ទឹង​រង់​ចាំ”។

Read more: ONE: HEAVY HITTERS Gets New Co-Main Event, Card Moves To 8 Fights

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។