News

តារា​​ល្បីៗ​ព្យាករ​ការ​ប្រកួត​រវាង​ Petrosyan ​និង Superbon ​ក្នុង​ការ​ប្រកួត​ខ្សែ​ក្រវាត់

រយៈ​ពេល ៣ ឆ្នាំ​កន្លះ​ក្នុង​ការ​ប្រកួត​ ONE Super Series ទម្ងន់ featherweight ​លើក​ដំបូង ហើយ​ពេល​នេះ​ដល់​ ការ​ប្រកួត​​ប្រជែង​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក​ World Champion ​នឹង​កើត​ឡើង​នា​ថ្ងៃ​សុក្រ​ទី ១៥ តុលា​នេះ។

តារា​​ឃីកបុកសីង​កម្រិត​កំពូល​ Giorgio “The Doctor” Petrosyan នឹង​ជួប​ជើង​ខ្លាំង​​លំដាប់​ទី​២ Superbon ​ដើម្បី​ដណ្ដើម​ខ្សែ​​ក្រវាត់​ ONE Featherweight Kickboxing World Title ​ ក្នុង​នាម​គូ​ឯក​នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE

Petrosyan ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​ឃីកបុកសីង ​ធ្វើ​បាន​ល្អ​ឥតខ្ចោះ​ក្នុង​អាជីព​របស់​ខ្លួន។ គេ​មាន​កំណត់​ត្រា​ឈ្នះ ១០៤ដង ​ចាញ់ ២ ដង ស្មើ ២ ដង និង (លទ្ធផល​មោឃៈ​ ២ដង)។ ​គេ​ឈ្នះ​ជើង​ឯក​ ONE Featherweight Kickboxing World Grand Prix Championship កាល​ឆ្នាំ ២០១៩។

កីឡាករ​កូន​កាត់​អាមេនី-អ៊ីតាលី​ តែង​តែ​រះ​ឡើង​​ក្នុង​គ្រប់​កាលៈ​ទេសៈ ប៉ុន្តែ តារា​ថៃ Superbon ជឿ​ថា Petrosyan ​ចាញ់​ប្រៀប​ខ្លួន។

Superbon ដែល​​ឈ្នះ ១១១ ដង និង​ចាញ់ ៣៤ ដង បាន​ផ្ដួល​ Sitthichai “Killer Kid” Sitsongpeenong ក្នុង​ជំនួប​លើក​ទី​៣​កាល​ឆ្នាំ​មុន។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​រូប​គេ​​អាច​ឡើង​ទៅ​ប្រកួត​ខ្សែ​ក្រវាត់​ជា​មួយ “The Doctor” នៅ​កីឡដ្ឋាន Singapore Indoor Stadium ​នា​ថ្ងៃ​សុក្រ​នេះ។

មុន​ជួប​គ្នា មាន​​តារា ONE Championship បាន​វិភាគ​អំពី​លទ្ធផល​ដូច​ខាង​ក្រោម៖

Alain “The Panther” Ngalani

MMA heavyweight stars “Reug Reug” Oumar Kane and Alain Ngalani fight at ONE: UNBREAKABLE II

“វា​ជា​ការ​ប្រកួត​លំដាប់​ខ្ពស់​ ប៉ុន្តែ ​ខ្ញុំ​នៅ​ខាង​ Superbon។ គេ​ល្អ​ដូច Petrosyan ដែរ ប៉ុន្តែ Superbon នឹង​ឈ្នះ​​ការ​ប្រកួត​នេះ”។

Rodtang “The Iron Man” Jitmuangnon

Rodtang Jitmuangnon fights Tagir Khalilov at ONE: FISTS OF FURY

“ការ​ប្រកួត​ល្អ​បំផុត​មួយ។ ​ខ្ញុំ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសា។ ខ្ញុំ​គិត​ថា Superbon ​ឈ្នះ ព្រោះ​គេ​ជា​កីឡាករ​ជើង​ចាស់។ គេ​​រហ័ស និង ក្បាច់​ប្រយុទ្ធ​ល្អ​ណាស់។ តែ Petrosyan ​ក៏​មាន​កណ្ដាប់​ដៃ​គ្រោះ​ថ្នាក់​ណាស់​ដែរ។ អ្នក​ទាំងពីរ​ជា​កីឡាករ​ដ៏​គ្រោះ​ថ្នាក់។

“បើ​សិន Superbon អាច​គេច​ពី​កណ្ដាប់​ដៃ​​សម្លាប់​របស់​ Petrosyan គេ​នឹង​ឈ្នះ​ខ្សែ​ក្រវាត់”។

Marat Grigorian

Marat Grigorian makes his entrance in the Singapore Indoor Stadium

“​ខ្ញុំ​គិ​ត​ថា Petrosyan ​នឹង​ឈ្នះ។ Petrosyan មាន​បច្ចេកទេស​ល្អ ។ គេ​ជា​មិត្ត និង ​រួម​ជាតិ​អាមេនី ដូច្នេះ ខ្ញុំ​គាំទ្រ​គេ។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ការ​ប្រកួត​នេះ”។

Petchmorakot Petchyindee Academy

ONE Featherweight Muay Thai World Champion Petchmorakot Petchyindee Academy

“Petrosyan ​គ្រោះ​ថ្នាក់ និង​ប្រយុទ្ធ​ដោយ​ប្រសិទ្ធភាព។ ​ខ្ញុំ​មាន​បទ​ពិសោធន៍។ Superbon ​មាន​រាង​កាយ​មាំ​មួយន ​ក៏​ដូច​ជា​ក្បាច់​សម្លាប់​ល្អ។ ខ្ញុំ​​គិត​ថា ​វា​ពិបាក​នឹង​ទាយ ។ ដូច្នេះ​សូម​រង់​ចាំ​ទាំង​អស់​គ្នា”។

Sam-A Gaiyanghadao

Pictures from the ONE Muay Thai Strawweight World Title fight between Sam-A and Prajanchai

“សម្រាប់ Superbon, គេ​ល្អ​ក្នុង​ក្បាច់​មួយ​ថៃ។ ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​​ជា​ជនជាតិ​ថៃ ​ដូច្នេះ ​ខ្ញុំ​​គាំទ្រ Superbon។ គេនឹង​ឈ្នះ​ដោយ​សារ​មាន​ចលនា​ល្អ និង អាវុធ​វែងៗ។ ខ្ញុំ​ផ្ដល់​ទំនុក​ចិត្ត​​ដល់ Superbon”។

Rade Opacic

Serbian kickboxer Rade Opacic Enters The Arena

“​ខ្ញុំ​គិត​ថា Petrosyan ​ឈ្នះ​ដោយ​ពិន្ទុ។ គេ​នឹង​ប្រើ​បច្ចេកទេស និង​ស្ទិល​របស់​ខ្លួន​ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ”។

Tawanchai PK.Saenchai Muaythaigym

Pictures from the Muay Thai dream match between Sitthichai and Tawanchai at ONE: BATTLEGROUND III

“ច្បាស់​ណាស់ Petrosyan គឺ​ជា​វីរបុរស ប៉ុន្តែ ​វា​មិន​លំបាក​សម្រាប់​ Superbon ​ដើម្បី​​ដោះ​ស្រាយ​ទេ។ ខ្ញុំ​ទាយ​ថា Superbon នឹង​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់។ នេះ​ជា​ការ​ប្រកួត​ដ៏​រំភើប​ដែល ខ្ញុំ​អន្ទះសា”។

Samy “AK47” Sana

Exclusive photos from Russian fighter Jamal Yusupov and French star Samy Sana’s Muay Thai fight at ONE: COLLISION COURSE II on 25 December

“ វា​ជា​ការ​ប្រកួត​កៀក​កិត​គ្នា​ដែល​មាន​ស្ទិល​ប្រកួត​ផ្សេង​គ្នា ប៉ុន្តែ ​​ខ្ញុំ​ផ្ដល់​ភាគរយ​ច្រើន​ដល់​ Giorgio”។

Davit Kiria

Giorgio Petrosyan fights Davit Kiria at ONE: FISTS OF FURY

“​ខ្ញុំ​រំភើប​សម្រាប់​ការ​ប្រកួត​នេះ​ដោយ​មាន​ហេតុ​ផល​ច្រើន។ វា​ពិបាក​និយាយ​បន្តិច ប៉ុន្តែ Petrosyan ​នឹង​ឈ្នះ។ គេ​ជា​កីឡាករ​មាន​បច្ចេកទេស​ខ្ពស់។ ​គេ​វ័យ​ឆ្លាត”។ ​

Adrian “Papua Badboy” Mattheis

Indonesian mixed martial artist Adrian Mattheis heads to the Circle

“ខ្ញុំ​គិត​ថា Superbon [មាន​ស្នៀត​គ្រោះ​ថ្នាក់​បំផុត] គឺ ទាត់​ជើង។ វា​អាច​ល្អ​លើស Petrosyan ប៉ុន្តែ ខ្ញុំ​ជឿ​ថា Petrosyan ​នឹង​អាច​ទប់​ទល់​បាន។ Petrosyan ​មាន​ស្នៀត​ជើង​ខ្លាំង និង ​កណ្ដាប់​ដៃ​ត្រង់​ដែល​ជា​អាវុធ​ផ្ដាច់​សង្ខារ»។

“Superbon គឺជា​គូប្រកួត​ល្អ​សម្រាប់ Petrosyan។ ខ្ញុំ​គិត​ថា​ការ​ប្រកួត​នេះ​មិន​សូវ​ចូល​ជិត​ទេ ។ ​ហើយ Petrosyan នឹង​ឈ្នះ​ដោយ​ពិន្ទុ”។

Petchtanong Petchfergus

Pictures from the kickboxing clash between Petchtanong and Zhang Chenglong from ONE: REVOLUTION

“Superbon ​ប៉ះ Petrosyan គឺ​ជា​ការ​ប្រកួត​ដ៏​រំភើប។ សម្រាប់ Petrosyan យើង​ដឹង​ថា គាត់​ជា​វីរបុរស​ឃីកបុកសីង។ ​កណ្ដាប់​ដៃ ឬ ជើង គឺ​​​មាន​ប្រសិទ្ធភាព​ណាស់។ ​ជំហាន​របស់​គេ​លឿន​ណាស់​ ហើយ តែង​តែ​មាន​ប្រសិទ្ធភាព​។ សម្រាប់ Superbon, មនុស្ស​ខ្លះ​គិត​ថា​គេ​ខ្វះ​បទ​ពិសោធន៍​​ឃីកបុកសីង​ជាង Petrosyan ។ តែ Superbon ​មាន​បទ​ពិសោធន៍​លើ​សង្វៀន​អន្តរជាតិ​ ៦ ឆ្នាំមកហើយ។ ក្នុង​ការ​ប្រកួត ៥ ទឹក​ ខ្ញុំ​គិត​ថា Superbon ​មាន​ថាម​ពល​យូរ​ជាង និង​អាច​ឈរ​បាន​យូរ​ជាង។ ​វា​នឹង​មាន​រឿង​ល្អ​បំផុត​មួយ​មុន​​​ចប់​ទឹក​ទី៥។

«​ខ្ញុំ​ចង់​ឲ្យ​អ្នក​គាំទ្រ​​ថៃ​​​​សាទរ និង​គាំទ្រ​ដល់ Superbon ដើម្បី​ឲ្យ​ឈ្នះ​ការ​ប្រកួត​នេះ និង ឈ្នះ​ខ្សែ​ក្រវាត់​សម្រាប់​ប្រទេស​ថៃ»។

ចុចអាន : What’s At Stake For Every Fighter At ONE: FIRST STRIKE

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។