Mixed Martial Arts

ហេតុ​ផល​សំខាន់​នេះ​ ចាន់ រតនា ពេញ​ចិត្ត​បំផុត​​ដៃ​គូថ្ងៃសុក្រនេះ​

16/12/2020

ចាន់ រតនា ត្រូវ​ឡើង​សមរភូមិ​ប្រយុទ្ធ​ជា​មួយ​ជើង​ខ្លាំង​ចិន​ Xie Wei ​នៅ​ព្រឹត្តិការណ៍​ប្រកួត​ ONE: COLLISION COURSE ​នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​ធ្នូ​នេះ​។

តារា​ប្រដាល់​ទូត​សុឆន្ទៈ​​សែលកាត​ ចាន់​ រតនា​ បាន​ចាត់​ទុក​កីឡាករ​ Xie Wei ជា​ដៃ​គូ​ល្អ​បំផុត​ និង​ខ្លាំង​ជាង​ដៃ​គូ​មុន​ៗ​ដែល​រូប​គេ​បាន​ជួប​ប្រកួត​កន្លង​មក។

ចាន់ រតនា ពន្យល់​ថា​ ៖«ខ្ញុំ​យល់​ឃើញ​ថា ដៃ​គូ​ម្នាក់​នេះ​ពិត​ជា​ស័ក្តិសម​ឥត​ខ្ចោះ​ជា​មួយ​នឹង​ខ្ញុំ»។

«​Xie Wei នៅ​ក្មេង​ កម្លាំង​ស៊ុហ្វ​ខ្លាំង។ គាត់​មាន​ចលនា​ចេញ​ចេញ-ចូល​លឿន​ជា​មួយ​នឹង​កណ្តាប់​ដៃ​ និង​ទាត់។ ជា​ពិសេស​ក្បាច់​វ៉ៃ​របស់​គាត់​គឺ​ជំនាញ​ឃីកបុកសីង​ដែល​មិន​សូវ​ខុស​ប្លែក​ច្រើន​ពី​ជំនាញ​គុន​ខ្មែរ​របស់​ខ្ញុំ​ទេ។ គាត់​ពិត​ជា​ស័ក្តិសម​ជា​មួយ​ខ្ញុំ»។

ចាន់ រតនា ហ្វឹកហាត់

បើ​ប្រៀប​ធៀប​ជា​មួយ​ដៃ​គូ​មុន​ៗ​ កីឡាករ​ជា​ទូត​សុឆន្ទៈ​របស់​ Cellcard បាននិយាយ​ថា​ រូប​គេ​ពិត​ជា​រីក​រាយ​បំផុត​សម្រាប់​ការ​ជួប​កីឡាករ​ចិន​ម្នាក់​នេះ។

ចាន់ រតនា ប្រាប់​ថា​ ៖«​​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកួត​ជា​មួយ​ដៃ​គូ​ចិន​ម្នាក់​នេះ ពី​ព្រោះ​មែន​ទែន​ទៅ​ យើង​ទាំង​ពីរ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា។ ជា​ពិសេស​ក្បាច់​វ៉ៃ​ឈរ​ប្រយោល​ដូច​ខ្ញុំ។ ជឿ​ជាក់​ថា​ ជំនួន​រវាង​ខ្ញុំ​ និង Xie Wei នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង»។

បើ​និយាយ​ពី​កម្រិត​សមត្ថភាព​ ចាន់ រតនា ប្រាប់​ថា ៖«គេ​នឹង​មិន​ផ្គូផ្គូង​ឲ្យ​យើង​ជួប​នឹង​ដៃ​គូ​ដែល​មាន​កម្រិត​ ឬ​សមត្ថភាព​ទាប​ជាង​ដៃ​គូ​មុន​ៗ​ដែល​យើង​ទទួល​បាន​ជ័យជម្នះ​ទេ។ គេ​ត្រូវ​តែ​ឲ្យ​ជួប​នឹង​ដៃ​គូ​ដែល​ខ្លាំង​ជាង​មុន ពី​ព្រោះ​គេ​វាស់​ស្ទង់​សមត្ថភាព​របស់​យើង​ដែល​បាន​ប្រកួត​ឈ្នះ​មុន​ៗ​ ហើយ​រៀប​ឲ្យ​ជួប​អ្នក​ខ្លាំង​ទៀត»។

ការ​ផ្គូផ្គង​ឲ្យ​ជួប​ដៃ​គូ​ដែល​មាន​កម្រិត​ខ្លាំង​ពី​មួយ​ទៅមួយ​គឺ​ដើម្បី​ដឹង​ពី​កម្រិត​សមត្ថភាព​របស់​ ចាន់ រតនា កើត​ឡើង​កម្រិត​ណា។ វា​ក៏​អាច​ប្រៀប​ធៀប​នឹង​ជើង​ខ្លាំង​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​ដែល​ឈាន​ទៅ​ប្រកួត​ជា​មួយ​នឹង​កីឡាករ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ មុន​ពេល​ជួប​ម្ចាស់​ជើង​ឯក​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។

ការ​ប្រកួត​ចុង​ក្រោយ​របស់​ Xie Wei គឺ​បាន​ចាញ់​ជើង​ខ្លាំង​ Danny Kingad ដោយ​ពិន្ទុ​ប៉ុណ្ណោះ។ ដឹង​ស្រាប់​ហើយ​កីឡាករ​ហ្វីលីពីន​ Danny Kingad មាន​ជំនាញ​គុន​ចម្រុះ​ខ្ពស់​ដែល​ធ្លាប់​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ពិភព​លោក ONE Championship Flyweight Grand Prix ជា​មួយ​កីឡាករ Demetriouss Johnson ដែល​ជា​ជើង​ខ្លាំង​អាមេរិក​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ច្រើន​គ្រឿង។

ចាន់​ រតនា ប្រៀប​ធៀប​ថា ៖«ពេល​នោះ​ Danny Kingad ចាញ់​កីឡាករ​ Demetriouss Johnson ដោយ​ពិន្ទុ​ប៉ុណ្ណោះ​ ហើយ​ Danny Kingad បាន​យក​ឈ្នះ​ Xie Wei ដោយ​ពិន្ទុ​ដែរ​ ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ដៃ​គូ​លើក​នេះ​ខ្លាំង​ជាង​មុន​»។

«​លទ្ធផល​ប្រកួត​ជា​មួយ​ Xie Wei ចេញ​បែប​ណា​ ខ្ញុំ​អាច​វាស់​ស្ទង់​សមត្ថភាព​ខ្លួន​ឯង​បាន​ជា​មួយ​នឹង​ជើង​ខ្លាំង​ផ្សេង​ៗ​ដូច​ជា​ Danny Kingad​ និង​ Demetrious​ Johnson ជា​ដើម»។ ចាន់​ រតនា​ បាន​សង្កត់​ធ្ងន់។

គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​ONE: COLLISION COURSE ​គឺ​ខ្លា​ចាស់​ថៃ​ Nong-O Gaiyanghadao ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​របស់​ខ្លួន​ ONE Bantamweight Muay Thai World Championship ទល់​នឹង​មិត្ត​រួម​ជាតិ​ជា​ជយលាភី​លេខ​១​ពី​កម្មវិធី​ប្រកួត​ស្វែង​រក​ជើង​ខ្លាំង​ ONE Bantamweight Muay Thai Tournament គឺ​កីឡាករ Rodlek PK.Saenchai Muaythaigym ខណៈ​ជើង​ខ្លាំង Lowen Tynanes វិល​មក​កាន់​សង្វៀន​វិញ​ជា​មួយ​នឹង​អតីត​ជើង​ឯក​ពិភព​លោក​ Marat Gafurov៕

អាន​បន្ថែមចាន់​ ​រតនា​ ស្ថិត​​ក្នុង​​ហេតុ​ផល​ចំនួន​៥​ដែល​​​​​អ្នក​​​ត្រូវ​ទស្សនា​​ព្រឹត្តិការណ៍​ ONE: COLLISION COURSE

 

 

 

 

 

 

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.