Kun Khmer

សំអាង​លើ​មូល​ហេតុ​នេះ​ ចាន់ រតនា គិត​ថា វ៉ៃជាមួយ Xie Wei អត់ចប់៣ទឹក​

14/12/2020

ជើង​ខ្លាំង​គុន​ចម្រុះ​លេខ​១​កម្ពុជា​ ចាន់ រតនា យល់​ឃើញ​ការ​ប្រកួត​របស់​ខ្លួន​ជា​មួយ​កីឡាករ​ចិន​ Xie Wei នឹង​មិន​ដល់​៣​ទឹក​ទេ​នៅ​ពេល​អ្នក​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​ នៅ​ព្រឹត្តិការណ៍​ប្រកួត​ ONE: COLLISION COURSE ​ឯ​កីឡដ្ឋាន Singapore Indoor Stadium នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​ធ្នូ​នេះ​។

ចំណុច​មួយ​ចំនួន​គួរ​ពិចារណា​ដែល​ជំរុញ​ឲ្យ​តារា​ប្រដាល់​ជា​ទូត​សុច្ឆន្ទៈរបស់​សែលកាត​ ចាន់ រតនា ​យល់​ឃើញ​ថា​ ការ​ប្រកួត​របស់​ខ្លួន​នា​ពេល​ខាង​មុខ​នេះ​នឹង​មិន​បាន​៣​ទឹក​ពេញ​ទេ​ ហើយ​ក៏​ជា​គោល​បំណង​ដែល​ខ្លួន​ចង់​បាន​ដែរ។

«​រហូត​ដល់​ពេល​នេះ​ខ្ញុំ​ស្វែង​យល់​ពី​គាត់​ខ្លះ​ហើយ។ ខ្ញុំ​បាន​ឃើញ​ពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​មួយ​ចំនួន​តាម​រយៈ​ការ​មើល​វីដេអូ​ប្រកួត​របស់​គាត់​កន្លង​មក​»។ ចាន់ រតនា បាន​និយាយ​។

«ខ្ញុំ​ឃើញ​ចំណុច​ខ្លាំង​របស់​គាត់​ពីរ​​សំខាន់​ៗ​ដែល​នឹង​លំបាក​សម្រាប់​ខ្ញុំ​។ គាត់​ពូកែ​គ្រប់​គ្រង​លើ​ដៃ​គូ​ពេល​ប្រឈម​ដៃ​គូ​នៅ​លើ​សង្វៀន​។ គាត់​មាន​ចលនា​លឿន។ ក្បាច់​​ការពារ​របស់​គាត់ល្អ​​ដែល​មិន​ងាយ​ឲ្យ​ដៃ​គូដាក់​គំនាប ឬ​គៀប​សង្កត់​លើ​គាត់​បាន​ងាយ​ស្រួល​ទេ ជា​ពិសេស​ក្បាច់​ក្រោម»។

បន្ថែម​លើ​ពី​នេះ​ទៀត​ តារា​គុន​ចម្រុះ​ទូត​សុឆ្ឆន្ទៈ​សែលកាត​សង្កត់​ធ្ងន់​ថា​ គាត់​មាន​អាយុ​៣៤​ឆ្នាំ​ ខណៈ​កីឡាករ​ចិន​គឺ​​ទើប​អាយុ​២៤​ឆ្នាំ ដូច្នេះ​កម្លាំង​ស៊ុហ្វ​ល្អ។ ជា​ពិសេស​ទៀត​នោះ​ កីឡាករ​ចិន​ម្នាក់​នេះ​នឹង​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ពេល​ជួប​រូប​គេ។

ចាន់​ រតនា​ ប្រាប់​ថា​ ៖««ការ​ប្រកួត​នេះ​នឹង​មាន​ម្នាក់​សន្លប់។ បើ​មិន​គេ​ទេ គឺ​យើង។ ខ្ញុំ​ស្គាល់​ច្បាស់​ហើយ​ Xie Wei ជា​កីឡាករ​អន្ទះ​សាម្​នាក់។ គ្រាន់​តែសំឡេង​កណ្តឹង​រោទិ៍​ឡើង​ភ្លាម គាត់​ច្បាស់​ជា​រុល​សម្រុក​ចូល​វ៉ៃ​ហើយ»។

«ដូច​បំណង​ខ្ញុំ​ដែរ​ ខ្ញុំ​អត់​ចង់​ឲ្យ​ការ​ប្រកួត​នេះ​ចប់​​៣​ទឹក​ទេ។ ខ្ញុំ​ចង់​ឲ្យ​ការ​ប្រកួត​ជា​មួយ​ Xie Wei ចប់​បាន​បាន​លឿន​បំផុត។ ភាគ​រយ​ខ្ពស់​បំផុត​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ​គឺ​អត់​ចប់​៣​ទឹក​ទេ»។

«ខ្ញុំ​ស្គាល់​ច្បាស់​ហើយ​ កីឡាករ​ចិន Xie Wei ជា​កីឡាករ​អន្ទះ​សាម្នាក់។ គ្រាន់​តែសំឡេង​កណ្តឹង​រោទិ៍​ឡើង​ភ្លាម គាត់​ច្បាស់​ជា​រុល​សម្រុក​ចូល​វ៉ៃ​ហើយ»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ ចាន់ រតនា បានយល់​ឃើញ​ពី​ចំណុច​ខ្សោយ​ដែរ។ អាវុធ​ទាំង​អស់​របស់​កីឡាករ​ចិន​ម្នាក់​នេះ​មិន​សូវ​ច្បាស់​ និង​គ្រោះ​ថ្នាក់​ខ្លាំង​ទេ។​

Xie Wei ជា​កីឡាករ​ចិន​ទី​៣​ដែល​​កីឡាករ​ទូត​សុឆ្ឆន្ទៈ​សែល​កាត​រូប​នេះ​​បាន​ជួប​ប្រកួត​ និង​មិន​ទាន់​ស្គាល់​ជ័យជម្នះ​លើ​កីឡាករ​ចិន​ទេ​ បន្ទាប់​ពី​​ជួបពីរ​លើក​កន្លង​មក​ចាញ់​​ពិន្ទុ​ Ma Haobin នៅ​ព្រឹត្តិការណ៍​ ONE: Heroes of the World នៅ​ទី​កោះ​ម៉ាកាវ កាល​​ឆ្នាំ​២០១៦​ និង​ចាញ់​ Xie Bin ដោយ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​២​នៅ​ព្រឹត្តិការណ៍​ ONE: Kings of Destiny នៅ​ទី​ក្រុង​ម៉ានីល កាល​​ពី​ឆ្នាំ​២០១៧។

ម្ចាស់​ក្លឹប​ប្រដាល់«​សិល្បៈ​»​រំពឹង​ថា លើក​​នេះ​រូប​គេ​​នឹង​​ព្យាយាម​បញ្ចប់​កំណត់​ត្រា​អាក្រក់​ជា​មួយ​កីឡាករ​ចិន​ និង​បើក​ផ្លូវ​ទៅ​រក​ជួប​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​​លំដាប់​ពិភព​លោក។ ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​ឈ្មោះ​ឡើង​ទៅ​កាន់​តារាង​ចំណាត់​ថ្នាក់​ដែល​ងាយ​នឹង​មាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។

ចាន់ រតនា ចាត់​ទុក​កីឡាករ​ Xie Wei ជា​ដៃ​គូ​ស័ក្តិសម​បំផុត​សម្រាប់​ខ្លួន​ដែល​ពូកែ​ក្បាច់​វ៉ៃ​ឈរ​ប្រយោល​ និង​គុន​ចម្រុះ​ដូច​គ្នា​នៅ​ព្រឹត្តិការណ៍​​ ONE: COLLISION COURSE ​នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​ធ្នូ​ខាង​មុខ​នេះ​៕

 

 

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។