News

Sunisa Srisen ​ដាក់​ផែន​ការ​ធ្វើ​ឲ្យ​ Stamp Fairtex​ ​ខក​​ចិត្ត​

Sunisa Srisen ឬ​​ ឈ្មោះ​ក្រៅ​ “Thunderstorm”​ ​បាន​ដឹង​ថា​​​​ថ្ងៃ​ទី​​ ៣១​ ​កក្កដា ​​អាច​ជា​​​កំណត់​ត្រា​​​មួយ​ក្នុង​អាជីព​របស់​គេ​នៅ​ក្រុង​បាងកក​​ ប្រទេស​ថៃ។ ​​​យុវនារី​​​មិន​ដែល​​ចាញ់​រូប​​នេះ​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ព្រឹត្តិការណ៍​​ ONE: NO SURRENDER​ ដែល​មាន​​ឱកាស​​ប្រឈម​​នឹង​​ម្ចាស់​​ខ្សែ​ក្រវាត់​​មួយ​ថៃ​កម្រិត​ពិភព​លោក​ ONE Atomweight Muay Thai World Champion ​កីឡាការិនី​ Stamp Fairtex​ ក្នុង​ការ​ប្រកួត​គុន​ចម្រុះ។

កីឡាការិនី​វ័យ​ ​១៩​ ឆ្នាំ​រូប​នេះ​​បាន​ថ្លែង​ឲ្យ​ដឹង​ថា​​ ៖«​វា​ដូច​ជា​សុបិន​ក្លាយ​ជា​ការពិត​សម្រាប់​ខ្ញុំ​​ក្នុង​ការ​ទទួល​ឱកាស​​ប្រកួត​នៅ​សង្វៀន​ធំ​​កម្រិត​ពិភព​លោក​ ONE Championship។ ​ខ្ញុំ​តែង​តែ​​ស្រមៃ​​អំពី​ការ​ប្រកួត​នៅ​សង្វៀន​កម្រិត​ពិភព​លោក​បែប​នេះ។ ​ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​​ពី​សំណាក់​​កីឡាករ​កីឡាការិនី​ជា​ច្រើន​នៅ​​សង្វៀន​ ONE ​អស់​រយៈ​ពេល​​យូរ​​ឆ្នាំ​​មក​ហើយ​ ប៉ុន្តែ ​ឥឡូវ​នេះ​ដល់​វេន​ខ្ញុំ​ម្ដង។ ​​​​មុន​​ឡើង​​ប្រកួត​​នេះ​​ ​ខ្ញុំ​​បាន​ហ្វឹកហាត់​ខ្លាំងក្លា​រៀងរាល់​ថ្ងៃ»។

 

​វា​ពិត​ជា​គ្មាន​ការ​សង្ស័យ​នោះ​​ទេ​ដែល ​​Srisen ​​បាន​​​ទទួល​ឱកាស​​ដើម្បី​ប្រកួត​នៅ​​សង្វៀន​អន្តរជាតិ។ ​នៅ​ឆ្នាំ​ ២០១៦​ ​កីឡាការិនី​​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​​ Chonburi ​ប្រទេស​ថៃ​​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ពិភព​គុន​ចម្រុះ​​នៅ​កម្មវិធី​​ក្នុង​ស្រុក​ Full Metal Dojo ​ដោយ​ជួប​​​វីរនារី​​ប្រចាំ​សង្វៀន​​ ONE ​កីឡាការិនី​ Audreylaura “Ice Comet” Boniface។ ​ ខ្លាំង​មែន​ ! ​រូប​​គេ​អាច​ដណ្ដើម​​​ជ័យជម្នះ​ត្រឹម​ទឹក​ទី​២​ប៉ុណ្ណោះ។

កីឡាការិនី​​រូប​នេះ​​​​ក៏​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​​ដោយ​បញ្ចប់​ Wilasinee “Infinity” Komhom ​តាម​រយៈ​ក្បាច់​ឃ្លេ​ក​​នៅ​ខែ ​​កុម្ភៈ​ ​ឆ្នាំ​ ២០១៧​ និង​ ​ផ្ដួល​ Phunsasorn “Koy” Thanuthong ​ឲ្យ​សន្លប់​ឈឹង​​នៅ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ដដែល។



ដើម្បី​រក្សា​កំណត់​ត្រា​ល្អ​ ​​កីឡាការិនី​​រហស្សនាម​ “Thunderstorm” ​បាន​មក​ហ្វឹកហាត់​​នា​រាជធានី​បាងកក​​​ឯ​​ក្លិប​​ Mister Kok Gym។​ ​​គេ​បាន​រៀប​ចំ​​​ស្នៀត​ដើម្បី​ផ្ដួល​វីរនារី​​​ជន​រួម​ជាតិ​​ឲ្យ​ចុះ​ចាញ់​នា​ចុង​ខែ​នេះ​​ឲ្យ​ខាង​តែ​បាន។

«​​ខ្ញុំ​បាន​​មក​បាងកក​​និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នេះ។ ​​ខ្ញុំ​អាច​និយាយ​ថា​​​កាយសម្បទា​ ​និង​ ស្មារតី​របស់​ខ្ញុំ​រឹងមាំ​​ ១០០%។​ ​ខ្ញុំ​ពិត​ជា​រំភើប​ណាស់​​ពេល​ជួប​​ Stamp Fairtex។​ ​​គាត់​ជា​និមិត្តរូប​ម្នាក់​​ក្នុង​​ពិភព​កីឡា​​គុន​ចម្រុះ។ ​​​​​គេ​ល្អ​​ទាំង​​​​​រូប​រាង​ និង​ ​ជំនាញ​ប្រកួត។ ​​ការ​ប៉ះ​គ្នា​នេះ​​ពិត​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ និង​ជា​បទ​ពិសោធន៍​ល្អ​សម្រាប់​ខ្ញុំ​ដែរ»។

View this post on Instagram

❤️

A post shared by Oiw Sunisa (@oiwsunisa) on

Stamp ​ ​​កំពុង​បន្ត​បេសកកម្ម​​​ក្នុង​គោល​ដៅ​​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​​លើ​វិថី​​ក្បាច់​គុន​ចម្រុះ​​ពោល​​​ជា​ប្រភេទ​កីឡា​ទី៣​ ដែល​រូប​គេ​ប្រឡូក​រហូត​​សព្វ​ថ្ងៃ​នេះ។ ​​​​បន្ទាប់​ពី​ប្រើ​ពេល​​ ១៩​ វិនាទី​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​​នៅ​កម្មវិធី​ ONE Warrior Series 2 ​កាល​ខែ​ ​​​កក្កដា​ ឆ្នាំ ​២០១៨​កីឡាការិនី​មក​ពី​ក្លិប​​ Fairtex ​​បាន​គ្រង​ខ្សែ​ក្រវាត់​​ឃីក​បុក​សីង​ពិភព​​លោក​​ ONE Atomweight ​ និង​ ​​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ ONE Atomweight។​ ​​​ឥឡូវ​​នេះ​​ Stamp បាន​​បន្ត​អាជីព​​គុន​ចម្រុះ និង​​ ​មិន​ធ្លាប់​ចាញ់​សោះ​​ក្នុង​ការ​​ប្រកួត​កន្លង​មក។

​កីឡាការិនី​វ័យ​២២​ឆ្នាំ​​​បាន​​​បញ្ចប់​​​កីឡាការិនី​ឥណ្ឌា​ ​ឲ្យ​ចុះ​ចាញ់​កាល​ខែ​​ សីហា​ ​​ឆ្នាំ​ ២០១៩, ​ឈ្នះ​ ​កីឡាការិនី​កូន​កាត់​វៀតណាម​អាមេរិក​ Bi “Killer Bee” ដោយ​ពិន្ទុ​​ជា​ឯកច្ឆន្ទ​ក្នុង​រយៈ​​បី​ខែ​បន្ទាប់, ​និង​​​ ផ្ដួល​​ជើង​​ឯក​វូស៊ូ​​ច្រើន​សម័យ​ Puja “The Cyclone” Tomar ​មក​ពី​ឥណ្ឌា​​ឲ្យ​សន្លប់​​​កាល​ខែ ​មករា​ កន្លង​ទៅ

While

កម្រិត​បទ​ពិសោធន៍​របស់​​ Srisen ​មិនដល់​​ Stamp ​នោះ​ទេ​ ប៉ុន្តែ​ គេ​នឹង​តស៊ូ​ឲ្យ​អស់​ពី​ដួងចិត្ត​នៅ​បាងកក​​ចុង​សប្ដាហ៍​ក្រោយ។ ​​កីឡាការិនី​មក​ពី​ក្លិប​​ Mister Kok Gym​ ​​សង្កត់​ធ្ងន់​​ទៀត​ថា​​​ ៖«​​អ្នក​រាល់​គ្នា​ច្បាស់​ជា​និយាយ​ថា​ ​ខ្ញុំ​មិន​អាច​​យក​ឈ្នះ​ Stamp ​បាន​ទេ​ ហើយ​ខ្ញុំ​យល់​អំពី​អារម្មណ៍​នេះ។ ​​តើ​ខ្ញុំ​ខ្លាច​គេ​​ឬ? ​​នរណា​ក៏​ដោយ​​ឲ្យ​តែ​នៅ​លើ​សង្វៀន​ គឺ​ ​​ត្រូវ​តែ​វ៉ៃ។​ ខ្ញុំ​នឹង​វ៉ៃ​ឲ្យ​អស់​សមត្ថភាព។ ​គ្រប់​​បទ​ពិសោធន៍​​នឹង​ជួយ​ឲ្យ​ខ្ញុំ​រីកចម្រើន។​ ​ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​អស់​សមត្ថភាព​ ទោះ​ចាញ់ ឬ ឈ្នះ។​ ​ខ្ញុំ​មិន​ខ្វល់​​អំពី​លទ្ធផល​ទេ»។

«​វា​មិន​ងាយ​ស្រួល​ទេ​សម្រាប់​ការ​ប្រកួត​នេះ។ ​វា​ពិត​ជា​លំបាក​មែន។​ ​ខ្ញុំ​សិក្សា​អំពី​ Stamp ​​យ៉ាង​ដិតដល់​ទាំង​​ស្នៀត​ប្រយុទ្ធ​ និង​ ​ការប្រកួត​ក្នុង​ជំហរ​ដេក។ ​​Stamp ​​​ពិត​ជា​ខ្លាំង​មែន និង​ ​​ជា​ពិសេស​ជំនាញ​​​​ ការ​​ចេញ​ស្នៀត​លឿនៗ។ ​​​គេ​ក៏​ខ្ពស់​ជាង​ខ្ញុំ​ដែរ​ តែ​ខ្ញុំ​មិន​​ព្យាយាម​​​ប្រកួត​​លើ​ចំណុច​ខ្លាំង​របស់​គេ​ទេ។ ​​​​​ខ្ញុំ​មាន​ចំណុច​ខ្លាំង​​ផ្ទាល់​ខ្លួន​ ​ហើយ​ខ្ញុំ​ចង់​តេស្ត​ជំនាញ​ចំបាប់​​​ដល់​​ Stamp»។

បើ​ ​“Thunderstorm” ​អាច​​ធ្វើ​បាន​ល្អ​និង​ចាប់​យក​ឱកាស​ដ៏​អស្ចារ្យ​​នេះ​​ ​គេ​​​​នឹង​ក្លាយ​ជា​កីឡាការិនី​​ម្នាក់​ដែល​បញ្ចប់​​កំណត់​ត្រា​ឈ្នះ​របស់​ Stamp ​លើក​ដំបូង​ក្នុង​ក្បាច់​គុន​ចម្រុះ ​​និង ​កសាង​សុបិន​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត៕

 

ចុចអាន The Best Knockouts From The Stars Of ONE: NO SURRENDER