News

Stamp សង​សឹក​ Rassohyna បាន​សម្រេច​ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

អតីត​រាជនីមួយថៃនិង​ឃីក​បុក​សីង​ពិភព​លោក Stamp Fairtex បាន​ឡើង​​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ហើយ បន្ទាប់​ពីទទួល​ជ័យជម្នះ​លើ​ដៃ​គូ​ចាស់ Alyona Rassohyna នៅ​វគ្គ​៨​នាក់​ដំបូង​នៃ​ពាន​រង្វាន់ និង​ខ្សែ​ក្រវាត់​គុន​ចម្រុះពិភព​លោក  ONE Women’s Atomweight World Grand Prix នៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ ONE: EMPOWER កាល​ពី​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា។

វា​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​សម្រាប់​ជំនួប​លើកទី​២​របស់​អ្នក​ទាំង​ពីរ។ នៅ​ទឹក​ទី​១ Rassohyna បាន​ព្យាយាម​លេង​ជំនាញ​ក្រោម​ដោយ​ចាប់​ផ្តួល និង​ឃ្លេ​កីឡាការិនី​ថៃ ប៉ុន្តែ​អតីត​ជើង​ឯក​ពិភព​លោក​ការពាត​បាន​ល្អ ហើយ​ក៏​លេង​ក្បាច់​ក្រោម​សឹង​វិញដ៏​គ្រោះ​ថ្នាក់​ដែរ។

និយាយ​មែន​ទែន​ទៅ  Rassohyna ប្រើ​ក្បាច់​ក្រោម​​បាន​​ល្អ​​នៅ​តឹក​ទី​១​​​លើ Stamp ដែល​មាន​កម្លាំង​ស៊ុហ្វ និង​ក្បាច់​ការពារ​ល្អ។ ប៉ុន្តែ​មាន​ពេល​មួយ​កីឡាការិនី​​អ៊ុយក្រែន​បាន​ប្រើ​ជំនាញ​ឃ្លេ​-កលើ​កីឡាការិនី​ថៃ​មើល​ទៅ​គ្រោះ​ថ្នាក់​មែន។ យ៉ាង​ណា សន្ទុះ​ចិត្ត​របស់​កីឡាការិនី​ថៃ​រូប​នេះ​រឹង​មាំ និង​មិន​ចុះ​ញម​ទេ។ នាង​នៅ​តែ​ប្រឹង​រើស​បម្រះ ហើយ​ទី​បំផុត​ដោះ​ខ្លួន​ចេញ​បាន​សម្រេច​ពី​ការ​ឃ្លេ​របស់ដៃគូ។

យ៉ាង​ណានៅ​ទឹក​ទី​២ Stamp ហាក់​បង្ហាញ​គោល​ជំហរ​រឹង​មាំ​ជាង​មុន​ដោយបាន​ប្រើ​កណ្តាប់​ដៃ និង​ទាត់​យ៉ាង​ល្អ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ  Rassohyna បង្ខំ​ចិត្ត​ប្រើ​ក្បាច់​ឈរ​ដែរ បន្ទាប់​ពី​ប្រើ​ជំនាញ​ក្រោម​មិន​សូវ​បាន​ល្អ ហើយ​ថែម​ទាំង​ត្រូវ​កីឡាការិនី​ថៃ​ប្រើ​ជំនាញ​ក្រោម​សឹង​វិញ​ដ៏​គ្រោះ​ថ្នាក់​ផង​ដែរ។ ដូច្នេះ​មាន​ន័យ​ថា អ្នក​ទាំង​ពីរ​បាន​ប្តូរ​គ្នា​ដោយ​ជំនាញ​ឈរ​វ៉ៃ។

កីឡាការិនី​មក​ពី​ក្លឹប Fairtex បានបង្ហាញ​សមត្ដភាព​ទាំង​ការ​ប្រយុទ្ធ​ឈរ និង​ជំនាញ​ក្រោម​ដែល​មើល​ទៅ​មាន​ប្រៀប​លើ Rassohyna ចាប់​ពី​ទឹក​ទី​២​ទៅ។ យ៉ាង​ណា ឱកាស​គ្រោះ​ថ្នាក់​បាន​កើត​ឡើង​ម្តង​ទៀត​សម្រាប់ Stamp នៅ​ពេល Rassohyna ឃ្លេ​ដៃ​ដែល​មើល​ទៅ​ស្ទើរ​​តែ​មិន​អាច​ទ្រាំ​​បាន ប៉ុន្តែ​សម្រាប់​ក្រមុំ​រូប​ស្រស់​របស់​ដៃ​ជា​បេះ​ដែក​រើស​បម្រះ​ដោះ​ដៃ​បាន​សម្រេច។

ចូល​ទឹក​ទី​៣​រឹត​តែ​ធ្វើ​ឲ្យ​ Stamp សន្សំ​ពិន្ទុ​បាន​ច្រើន​នៅ​ពេល​អាច​ចេញ​កណ្តាប់​ដៃ ទាត់ និង​​ឃ្លេ​ជំនាញ​ក្រោម។ ទី​បំផុត​ចៅ​ក្រម​បាន​កាត់​សេចក្តី​ឲ្យកីឡាការិនី​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ដើម្បី​សង​សឹក​បាន​សម្រេច ហើយ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​បន្ត​ក្តី​សង្ឃឹម​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក បន្ទាប់​ពី​ធ្លាប់​គ្រង់​ជើង​ឯក​មួយ​ថៃ និង​ឃីក​បុក​សីង​ពិភព​លោក​រួច​មក​ហើយ៕

អាន​បន្ថែម: ផ្សាយ​ផ្ទាល់​លទ្ធផល និង​វីដេអូ​សង្ខេប​ភ្លាម​ៗ​ពី​ព្រឹត្តិការណ័ ONE: EMPOWER

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។