News

Stamp វាយ​ប្រហារ​ទៅ​កាន់​ Phogat ថា: «​​ស្នៀត​ប្រយុទ្ធ​របស់​​​​​គេ​ មិន​​ល្អ​នោះ​ទេ»

Stamp Fairtex ដឹង​ថា Ritu “The Indian Tigress” Phogat គឺ​ជា​កីឡាការិនី​គួរ​ឲ្យ​ខ្លាច​ម្នាក់ ប៉ុន្តែ ​​គេ​ក៏​ខ្លាច​រអារ​​​ក្នុង​ការ​ប្រកួត​​ដណ្ដើម​ជើង​ឯក ONE Women’s Atomweight World Grand Prix Championship ផង​ដែរ។

កីឡាការិនី​ថៃ​ជឿ​ថា ការអធិប្បាយ​របស់​ Phogat នា​ពេល​ថ្មីៗ​នេះ​ទាក់​ទងនឹង​ការ​ជួប​គ្នា​នៅ​កម្មវិធី​ ONE: WINTERS WARRIORS ​ក្នុង​ប្រទេស​សិង្ហបុរី ​នា​ថ្ងៃ​សុក្រ​ទី ៣ ខែ​ធ្នូ ខាង​មុខ។

Stamp បាន​ថ្លែង​ថា ៖«​ខ្ញុំ​មិន​មាន​អារម្មណ៍​ភ័យ​ខ្លាច​នោះ​ឡើយ។ Ritu គឺ​ជា​មនុស្ស​ធម្មតា​ម្នាក់ ដូច​​ខ្ញុំ​ដែរ។ គេ​បែប​គិត​ថា ខ្ញុំ​​ខ្លាច​រូប​គេ ។ ប៉ុន្តែ ធាតុ​ពិត គេ​ឯណោះ​ទេ​ដែល​ខ្លាច​រូប​ខ្ញុំ។ បើ​សិន​មិន​ខ្លាច​ទេ ​គេ​មិន​​មើល​ងាយ​រូប​ខ្ញុំ​ដូច្នេះ​ឡើយ»។

កីឡាការិនិ​ទាំង​​ពីរ​កំពុង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​​ឆ្ពោះ​ទៅ​​រក​កំណត់​ត្រា​ល្អ​បំផុត​របស់​ក្នុង​​ពិភព​ក្បាច់​គុន​ចម្រុះ ជា​ពិសេស​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​ប្រាក់​នេះ​តែ​ម្ដង។

Stamp ​ដែល​​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ និង​ឃីកបុកសីង ONE atomweight ​កាន់​តែ​មាន​កា​រ​លើក​ទឹក​ចិត្ត​ក្នុង​ជំហាន​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​មាស​ឡើង​វិញ។

«ពេល​ខ្ញុំ​បាន​លឺ​អំពី​កម្មវិធី​ប្រកួត ​ខ្ញុំ​ពិត​ជា​រីករាយ​​ក្នុង​កា​រ​ក្លាយ​ជា​ផ្នែក​នៃ​ក្ដី​សុបិន​របស់​ខ្ញុំ ​និង​ក្លាយ​ជា​ជើងឯក​ក្នុង​​គុន​ចម្រុះ។ ហើយ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក ៣​ប្រភេទ​កីឡា​ផ្សេង​គ្នា។ ​នេះ​ជា​ការ​ប្រកួត​សំខាន់។ បើ​សិន ខ្ញុំ​ឈ្នះ​ការ​ប្រកួត​នេះ ​វា​បង្ហាញ​ថា​កីឡាការិនី​មួយ​ថៃ​អាច​ឈ្នះ​ខ្សែ​ក្រវាត់ MMA និង​បង្ហាញ​​ទៅ​អ្នក​រាល់​គ្នា​ថា​កីឡាការិនី​ថៃ មាន​សក្តា​នុពល ដូច​រូប​ខ្ញុំ​ដែរ»។ សិស្ស​គុន​ក្លិប​ Fairtex ​បាន​បន្ត​បែប​នេះ។

«​នេះ​ជា​លទ្ធភាព​អាច​ឈ្នះ ​ពេល​អាជ្ញា​កណ្ដាល​លើក​ដៃ​របស់​ខ្ញុំដោយ​និយាយ​ថា Stamp Fairtex គឺ​ជា​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​នេះ។ ​ខ្ញុំ​គិត​ថា ខ្ញុំនឹង​យំ ហើយ​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​មិន​ខាន»។

Stamp defeated Julie Mezabarba by unanimous decision at ONE: NEXTGEN.

ការ​ប្រកួត​​ផ្ដាច់​ព្រ័ត្រនេះ​រវាង​អ្នក​ជំនាញ​ប្រយុទ្ធ​ Stamp និង អ្នក​ជំនាញ​ចំបាប់ Phogat ដែល​សុទ្ធ​តែ​​កីឡាការិនី​មាន​ក្បាច់​រហ័ស។

កីឡាការិនី​ទាំង​ពីរ មាន​កំណត់​ត្រា​ឈ្នះ ៧ដង និង ចាញ់ ១ ដង​ដូច​គ្នា។ ​ហើយ​គោល​ដៅ សុទ្ធ​តែ​ចង់​ឡើង​ទៅ​​​ដណ្ដើម​ខ្សែ​ក្រវាត់ ONE atomweight ពី “Unstoppable” Angela Lee ទៀត​ផង។

កីឡាការិនី​មក​ពី​ក្លិប​ Fairtex បាន​​ដឹង​អំពី​​ទេពកោសល្យ​ដៃ​គូ​រួច​ទៅ​ហើយ ប៉ុន្តែ Phogat ក៏​មាន​ភាព​ជឿជាក់​ផង​ដែរ។

«​ខ្ញុំ​បាន​សិក្សា​អំពី​ Ritu ​យ៉ាង​ល្អិត​ល្អន់។ ​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​យូរមក​ហើយ​​ក្នុង​ការ​តតាំង​រូប​គេ។ ចំណុច​ខ្លាំង​របស់គេ​តែ​មួយ​គត់ គឺ ចាប់​ផ្ដួល និង​គ្រប់គ្រង​ការ​ប្រកួត។ ​ក្បាច់​ប្រយុទ្ធ​របស់​គេ​មិន​ល្អ​ឡើយ។ ​​ក្បាច់​​សំខាន់​​របស់​គេ គឺ ​ប្រើ​ខាវ​ស្ដាំ​ពេល​ចេញ​ប្រយុទ្ធ»។ ​កីឡាការិនី​មក​ពី​ Pattaya បាន​​បញ្ចេញ​ទស្សនៈ​បែប​នេះ។



Phogat បាន​ផ្ដួល​កីឡាការិនី​ប្រយុទ្ធ​ពីរ​រូប​ដូច​ជា​ Meng Bo និង Jenelyn Olsim នៅ​វគ្គ ៨​នាក់ និង​វគ្គ ៤​នាក់​ចុង​ក្រោយ ប៉ុន្តែ Stamp ​នៅ​តែ​ជឿ​ថា “The Indian Tigress” ​មិន​អាច​ផ្ដួល​គេ​បាន​ទេ។

កីឡាការិនី​ដដែល​ពិពណ៌នាថា៖«​ខ្ញុំ​គិត​ថា ​ក្បាល​ពោះ និង​ចង្កា​របស់​នា​នៅ​ខ្សោយ។ ​ចំណុច​នោះ គឺ ខ្សោយ ។ ​ខ្ញុំ​អាច​​ធ្វើ​កិច្ច​ការ​រឿង​នោះ។ Ritu មាន​ចំណុច​ខ្លាំង គឺ ពេល​ដួល​​ហើយ អាច​​រើ​ឡើង​វិញ។ ខ្ញុំ​មិន​ប្រយុទ្ធ​គឃ្លើន​ពេក​ទេ ហើយ​ ការពារ​កុំ​ឲ្យ Ritu ចាប់​ខ្ញុំ​បាន។ ​​ខ្ញុំ​ដោះស្រាយ [​លើ​ក្បាច់​ផ្ដួល​របស់​គេ] គឺ​​ត្រូវ​ប្រើ​មួយ​ថៃ។ ​ព្រោះ​ពេល​គេ​ចូល​មក​ខ្ញុំ ​វា​ច្បាស់​ជា​លឿន​មិន​ខាន។ ខ្ញុំ​ត្រូវ​ប្រើ​ជង្គង់ ឬ កែង​ដើម្បី​បញ្ឈប់​រូប​គេ»។

Stamp and Ritu Phogat square-off inside the Circle at ONE: NEXTGEN.

Stamp ជឿ​ជាក់​ថា​គេ​នឹង​​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​មិន​ខាន។ ប៉ុន្តែ Phogat ​នឹង​ប្រើ​ការ​ប្រកួត​​ចម្ងាយ​ជិត ដែល​ជា​ចំណុច​ខ្លាំង​របស់​គេ។

Stamp បាន​គូស​បញ្ជាក់​ថា ៖«​អ្នក​អាច​មើល​ឃើញ​ការ​ទាត់​​តិចតួច​​ ឬ ​អត់​សោះ​តែ​ម្ដង។ បើ​ខ្ញុំ​ទាត់ ​​ខ្ញុំ​ធ្វើ​ឲ្យ​លឿន។ គេ​នឹង​ឈឺ​ចាប់ ពេល​គេ​ព្យាយាម​ចាប់​​ខ្ញុំ​ឲ្យ​ដួល។ ខ្ញុំ​គិត​ថា ​ជំនាញ​មួយ​ថៃ​របស់​ខ្ញុំ​នឹង​ផ្ដួល​គេ​ឲ្យ​សន្លប់​​ដោយ​ជង្គង់ ឬ កែង។ ​ដង​ខ្លួន​របស់​គេ​មិន​ខ្លាំង​នោះ​ទេ និង​មិន​អាច​​ទ្រាំ​ទ្រ​ជង្គង់​ខ្ញុំ​បាន​ឡើយ»។

Stamp ​មាន​ផែន​ការ​ច្បាស់​លាស់​ក្នុង​ការ​ជួប​ Phogat ដែល​​មាន​ជំនាញ​​ចំបាប់​ខ្លាំង​ក្លា។ ​កីឡាការិនី​ថៃ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ក្នុង​គុន​ចម្រុះ។

Stamp ​សង្កត់​ធ្ងន់​ថា ៖«​បើ​សិន​ខ្ញុំ​ឈ្នះ​​ការ​ប្រកួត​នេះ ​ខ្ញុំ​នឹង​អាច​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​ Angela Lee ដែល​ជា​កីឡាការិនី​ដ៏​ល្អ​ម្នាក់។ ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​​ត្រូវ​ឡើង​ជួប​កីឡាការិនី ដែល​ខ្ញុំ​​តែង​តែ​សរសើរ»។

Read more: Ritu Phogat’s Incredible Journey To The Atomweight Grand Prix Final

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។