News

St-Pierre, Askren, និង​ Gracie ​​ចូល​រួម​ជា​​ភ្ញៀវ​កិត្តិយស​​​នៅ​ព្រឹត្តិការណ៍​​ ‘The Apprentice’

វីរបុរស​គុន​ចម្រុះ​​​៣​​រូប​​​ត្រូវ​បាន​​កក់​ពេល​វេលា​​ដើម្បី​ក្លាយ​ជា​​ភ្ញៀវ​ពិសេស​​នៅ​​​​​កម្មវិធី​ទូរទស្សន៍​​របស់​ ONE Championship ​នា​ពេល​ខាង​មុខ​នេះ។

កាល​ថ្ងៃ​ពុធ​​​កន្លង​ទៅ​នេះ ​ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភព​លោក​​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ Ben “Funky” AskrenRenzo Gracie, ​និង​ Georges “Rush” St-Pierre ​​នឹង​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ធំ​​ «The Apprentice: ONE Championship Edition» ​ក្នុង​ពេល​ឆាប់​ៗ​​នេះ។ ​
តារា​​ទាំង​បី​រូប​​នឹង​​ចូល​មក​ដឹក​នាំ​កម្មវិធី​ក្នុង​នាម​​ក្រុម​ការងារ​វាយ​តម្លៃ​​ និង​ ​​តាម​រយៈ​​ការ​ប្រកួត​ប្រជែង​​ផ្នែក​កាយសម្បទា​ដែល​​គ្រោង​នឹង​តេស្ត​សមត្ថភាព​​​​​​អត្តពលិក​ និង​ ភាព​​អំណត់​ទៀត​ផង។

ប្រធាន និង ​ជា​នាយក​ប្រតិបត្តិ​ ONE Chairman ​លោក​  Chatri Sityodtong ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ៖«​​នេះ​​កិត្តិយស​ណាស់​​​ក្នុង​ការ​ប្រកាស​​​ វីរបុរស​​គុន​ចម្រុះ​ Georges St-
Pierre, ​គ្រូ​​ធំ​ Renzo Gracie, ​និង​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Welterweight ​លោក​ Ben Askren ​​ឲ្យ​មក​​ចូល​រួម​ជា​មួយ​​​ខ្ញុំ​ដើម្បី​​នាំ​ផ្លូវ​ដល់​​​សហគ្រិន​វ័យ​ក្មេង​​១៦​នាក់​​​ដែល​នឹង​ប្រកួត​ប្រជែង​ខ្លាំង​​ក្លា​ឲ្យ​ក្លាយ​ជា​ ‘​អ្នក​កាន់​ការងារ​ដ៏​ចំណាន’ ​និង​ ធ្វើ​ការងារ​ឲ្យ​​ ONE Championship»។

St-Pierre ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​ដ៏​​អស្ចារ្យ​ម្នាក់ និង​ ​​​​ជា​អ្នក​លេង​គុន​ចម្រុះ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ប្រវត្តិសាស្ត្រ។
បុរស​សញ្ជាតិ​កាណាដា​ គឺ​ជា​ម្ចាស់​​ជើង​ឯក​គុន​​ចម្រុះ​ពិភព​លោក​ ១៣ ​សម័យ​កាល​ ​ដែល​បាន​ប្រកួត​ប្រជែង​ទល់​នឹង​​​​កីឡាករ​កំពូល​​​ៗ​ទម្ងន់​ welterweight ​ក្នុង​រយៈ​ពេល ​១៥ ឆ្នាំ​មក​នេះ។ ​​​គេ​​ក៏​​​គ្រប់គ្រង​មូលនិធិ​  GSP Foundation ​ដែល​ជា​កម្មវិធី​គាំទ្រ​​​ និង​ ​ការពារ​​ការ​វាយ​​ធ្វើ​បាប​ និង ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ឲ្យ​ចូល​​រួម​ហ្វឹកហាត់​កីឡា។

St-Pierre​ ​និយាយ​ថា​ ៖«​​ខ្ញុំ​លើស​ពី​ភាព​សប្បាយ​រីករាយ​ និង រំភើប​​ពេល​ធ្វើ​ដំណើរ​​ទៅ​​​​អាស៊ី​ដើម្បី​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ ‘The Apprentice: ONE Championship Edition។ ​Chatri ​គឺ​ជា​មេដឹក​​​នាំ​​និង​ជា​​សហគ្រិន​ដ៏​អស្ចារ្យ​ម្នាក់​។ ​ហើយ​​នេះ​ជា​​កិត្តិយស​សម្រាប់​ខ្ញុំ​​ដែល​​​ក្លាយ​ជា​ភ្ញៀវ​​​ជា​មួយ​រូប​នៅ​ក្នុង​កម្មវិធី។ ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​​​​អាច​រៀន​សូត្រ​​បាន។ ​ ខ្ញុំ​សង្ឃឹម​ថា​​​អាច​ចែក​រំលែក​​ក្នុង​មុខ​ជំនួញ​ក៏​ដូច​ជា​​​វិធី​ដែល​​​​អាច​ក្លាយ​ជា​​កីឡាករ​​ល្អ​​លំដាប់​​កំពូល​​ផង​ដែរ។​ ​ខ្ញុំ​នឹង​រួម​ចំណែក​ជួយ​​ដល់​​បេក្ខជន​​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ»។

Renzo Gracie celebrates following his big victory in ONE

Gracie ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​​​​ជឺជិតស៊ូ​​កាន់​តែ​មាន​ប្រជាប្រិយភាព​​​ពេល​​ប្រកួត​នៅ​សង្វៀន​ ONE ។ ​
​​អតីត​អ្នក​ជំនាញ​​បញ្ចប់​គូ​ប្រកួត​រូប​​នេះ​​បាន​ត្រួសត្រាយ​ផ្លូវ​ និង ​បើក​​ក្លិប​ Renzo Gracie Academy ​ដែល​កំពុង​ល្បី​ឈ្មោះ​នៅ​ញ៉ូវយ៉ក ​សហរដ្ឋ​អាមេរិក ។ លោក​ធ្លាប់​ចូល​រួម​ប្រកួត​​ពិសេស​មួយ​ឈ្មោះ​ថា​ “​វីរបុរស​ប៉ះ​ វីរបុរស​” ​ក្នុង​ទម្ងន់​ welterweight ​នៅ​ព្រឹត្តិការណ៍​ ONE: REIGN OF KINGS ​កាល​ខែ​ កក្កដា ​ឆ្នាំ ​២០១៨​ ។ គ្រា​នោះ​​​ ​Gracie​ ​​ទទួល​ជ័យជម្នះ​​ពេល​បញ្ចប់​​ជើង​ខ្លាំង​ជើង​ឯក​ King Of Pancrase ​កីឡាករ​ Yuki Kondo ​ដោយ​ក្បាច់​ឃ្លេ​​ក​ត្រឹម​ទឹក​ទី២។

បុរស​សញ្ជាតិ​ប្រេស៊ីល​រួប​នេះ​​សម្ដែង​ភាព​រីករាយ​​​​ដើម្បី​ចូល​រួម​ជា​មួយ​ ONE ​ក្នុង​​មុខងារ​ផ្សេង​ពី​មុន។ ​«Chatri ​​គឺ​ជា​មិត្តភ័ក្ដិ​ម្នាក់ ​ហើយ​ខ្ញុំ​​ឃើញ​រូប​គេ​​កសាង​ ONE Championship ​ឲ្យ​ក្លាយ​ជា​ជំនួញ​ដ៏​ជោគជ័យ​មួយ​​​​រហូត​ដល់​សព្វថ្ងៃ។ ​​ខ្ញុំ​​មាន​ការ​គោរព​យ៉ាង​ច្រើន​ចំពោះ​អ្វី​ដែល​ Chatri ​កំពុង​ធ្វើ​ និង​ដំណើរ​​​ក្រុម​ហ៊ុន​របស់​លោក។ ​​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​​ណាស់​ពេល​បាន​ធ្វើ​ការងារ​រួម​ជា​មួយ​លោក​​នៅ​កម្មវិធី ​‘The Apprentice’ ​ដែល​ជា​កម្មវិធី​ទូរទស្សន៍​ធំ​បំផុត​មួយ​ !​ ​ខ្ញុំ​​​​អន្ទះសា​​រង់​ចាំ​ជួប​​បេក្ខភាព​ និង ​ធ្វើ​ការ​ជា​មួយ​ពួក​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​ថ្មី»។ ​Gracie ​បាន​ថ្លែង​យ៉ាង​ដូច្នេះ។ ​

ONE Welterweight World Champion Ben Askren

កម្មវិធី​​ទូរទស្សន៍​នេះ​​ជា​ការ​វិល​ត្រលប់​របស់​​ Askren ​ដែល​ជា​​អតីត​​កីឡាករ​ចំបាប់​អូឡាំពិក​សញ្ជាតិ​អាមេរិក​ និង​ ធ្លាប់​ឈ្នះ​​ខ្សែ​ក្រវាត់​ ONE Welterweight ​កាល​ខែ​ សីហា​ ឆ្នាំ ២០១៤។

លើស​ពី​នេះ​ទៅ​​ទៀត​ ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​​ទម្ងន់ ​Welterweight ​ ​ក៏​ជា​​សហ​ម្ចាស់​​ក្លិប​  Askren Wrestling Academy​ ដែល​​ឥឡូវ​នេះ​បាន​ពង្រីក​​សាខា​ចំនួន​ ៥​កន្លែង​​រួច​​មក​ហើយ​នៅ​រដ្ឋ​ Wisconsin​ ​សហរដ្ឋ​អាមេរិក។

Askren បាន​បញ្ជាក់​ថា ​៖«វា​ពិត​ជា​អស្ចារ្យ​ណាស់​​ដែល​អាច​​ត្រលប់​មក​ធ្វើ​ការ​ជា​មួយ​ ONE Championship ​ជា​ថ្មី​ម្ដង​ទៀត ​ទោះ​បី​ពេល​នេះ​​នៅ​ក្រៅ​សង្វៀន​ប្រកួត​ក៏​ដោយ។ ​ខ្ញុំ​​ទន្ទឹង​រង់​​ចាំ​​ធ្វើ​ការងារ​​ជា​មួយ​ថ្នាក់​ដឹក​នាំ​ផ្សេងៗ​ ​​វា​ជា​ឱកាស​ដែល​អាច​​ចែក​រំលែក​បទពិសោធន៍​ក្នុង​ជំនួញ​ជា​មួយ​​អត្តពលិក ​និង​ ​អ្នក​​​ចូល​រួម​ដទៃ​ទៀត។ ​ ​ខ្ញុំ​ពិត​ជា​ច្បាស់​ណាស់​ថា​ យើង​នឹង​មាន​រឿង​សប្បាយ​ៗ​ជា​ច្រើន​​ក្នុង​កម្មវិធី​​នេះ»។

ក្រៅ​ពី​វីរបុរស​ទាំង​៣​​ ខាង​លើ​​​នេះ​កម្មវិធី​​ក៏​មាន​​វត្តមាន​​តារា​​ឆ្នើម​ៗ​​ដែល​ចូល​រួម​​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ដូច​គ្នា​មាន​ជា​អាទិ​ ​​ Brandon “The Truth” Vera ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Heavyweight , “Unstoppable” Angela Lee​ ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight, ​ Demetrious “Mighty Mouse” Johnson​ ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Grand Prix Champion, ​ “The Panda” Xiong Jing Nan ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Women’s Strawweight , Ritu “The Indian Tigress” Phogat ​ម្ចាស់​ជើង​ឯក​ចំបាប់​​មក​ពី​​ឥណ្ឌា ​និង​​  “Super” Sage Northcutt ​​ជើង​ឯក​​ការ៉ាតេ​ពិភព​លោក​ច្រើន​សម័យ​៕ ​​

ចុចអាន : The Secret Of Life