Kun Khmer

អែម សុវណ្ណារី ប្រាប់ថា ឆ្នាំ២០២០ធ្វើឲ្យនាង​ក្លាយអ្នកប្រយុទ្ធគុនចម្រុះពិតៗ

25/01/2021

ការប្រកួតលើកចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០១៩ កីឡាការីនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានបរាជ័យ ហើយបានធ្វើឲ្យនាងមានអារម្មណ៍មិនប្រាកដប្រជាចំពោះអាជីពប្រដាល់គុនចម្រុះរបស់ខ្លួន។

នៅ​ឆ្នាំ២០២០បានធ្លាក់ចូលក្នុងវិបត្តិជាប់​គាំង​ដោយសារជំងឺខូវិត-១៩ បានផ្ទុះរាល់ដាល់ទូទាំងពិភពលោក ដូច្នេះមិនកីឡាករ កីឡាការិនីណានោះទេគឺមិនសូវបានឱកាសឡើងប្រកួតឡើយ។ ជាមួយគ្នានេះ កីឡាការិនីខ្មែរ-អាមេរិក សុវណ្ណារី ក៏អត់បានឡើងប្រកួតដែរ ប៉ុន្តែនាងបានយកពេលវេលារយៈពេល១២ខែនោះដើម្បីអភិវឌ្ឍខ្លួន។

ចូលឆ្នាំដើមឆ្នាំ២០២១ភ្លាម អែម សុវណ្ណារី ដែលមានគ្រូបង្វឹកជាអ្នកខេត្តបាត់ដំបងបានឱកាសឡើងសង្វៀនដូចចិត្ត។ ការវិលត្រឡប់មកកាន់សង្វៀននាឆ្នាំឆ្នាំថ្មីនេះនាងត្រូវតទល់ជាមួយនឹងកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

នាងបានប្រាប់ថា ៖«រយៈពេលមួយឆ្នាំកាលពីឆ្នាំ២០២០ ខ្ញុំអត់បានប្រកួតទេ ដូច្នេះហើយខ្ញុំមានពេលវេលាច្រើនដើម្បីអភិវឌ្ឍសមត្ថភាព។ ជំនាញក្រោម និងក្បាច់វ៉ៃឈររបស់ខ្ញុំមានការរីកចម្រើនច្រើន ដោយសារការហ្វឹកហាត់បានល្អកាលពីឆ្នាំមុន»។
ប្រកួតចុងក្រោយ សុវណ្ណារី បានចាញ់ចាញ់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ក្នុងទឹកទី១នៅ ONE: Mark of Greatness ឆ្នាំ២០១៩។ ក្រោយពេលបរាជ័យនោះធ្វើឲ្យនាងហាក់មានអារម្មណ៍មិនច្បាស់លាស់ចំពោះអាជីពប្រដាល់គុនចម្រុះរបស់ខ្លួនឡើយ។

អ្នកលេងគុនចម្រុះខ្មែរ-អាមេរិក លើកឡើងថា ៖«ក្រោយពេលចាញ់ចុងក្រោយនៅ ONE ខ្ញុំមានអារម្មណ៍អត់សូវមានទំនុកចិត្តក្នុងនាមជាអ្នកប្រដាល់សោះ។ ប៉ុន្តែដោយមានការហ្វឹកហាត់ដិតដល់ក្នុងរយៈពេលខូវិត-១៩ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងល្អច្រើន។ ឥឡូវនេះ ខ្ញុំស្គាល់ខ្លួនឯងពិតជាស័ក្តិសមជាអ្នកប្រដាល់ម្នាក់។ ទាំងក្បាច់វ៉ៃឈរ និងក្បាច់ក្រោម ខ្ញុំល្អច្រើនដែលអាចវ៉ៃបានគ្រប់ទឹកទាំងអស់»។

នេះជាឱកាសលើកទី៣ហើយដែលកីឡាការិនីខ្មែរ-អាមេរិកឡើងសង្វៀន ONE Championship បន្ទាប់ពីលើទី១ទទួលបានជ័យជ្នះលើកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងទឹកទី១នៅ ONE: Destiny of Champions នៅឆ្នាំ២០១៨ និងលើកទី២ចាញ់កីឡាការិនីប្រេស៊ីល។

អែម សុវណ្ណារី មានប្រវត្តិប្រកួត៤ដងហើយដោយទទួលបានជ័យជម្នះ៣ដង និងចាញ់១ដង។ ការឡើងសង្វៀនថ្ងៃសុក្រ សប្តាហ៍នេះគឺជាលើកទី៥ដែលត្រូវធ្វើការធ្ងន់ទៀតជាមួយកីឡាការិនីគុនចម្រុះកូរ៉េខាងត្បូង។

កីឡាការិនីកូរ៉េ Choi Jeong Yun

Choi Jeong Yun បានប្រកួតឈ្នះ២លើកជាប់គ្នានៅសង្វៀនក្នុងប្រទេសកំណើត។ លើកទី១ នាងបានផ្តួលមិត្តរួមជាតិ Jiyeon Lee ដោយកណ្តាប់ដៃក្នុងទឹកទី១ និងលើកទី២បានប្រើក្បាច់ឃ្លេឲ្យមិត្តរួមជាតិ Young Joo Lee ឲ្យចុះចាញ់ក្នុងទឹកទី១។

សម្រាប់ការបង្ហាញខ្លួននៅសង្វៀន ONE កីឡាការិនី Choi Jeong Yun បានបរាជ័យក្រោមកណ្តាប់ដៃកីឡាការិនីប្រេស៊ីល Maira Mazar នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុងទឹកទី៣កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ការប្រកួតរវាងកីឡាការិនីខ្មែរ-អាមេរិក និងកីឡាការិនីកូរ៉េខាងត្បូងស្ថិតនៅគូទី២ ខណៈគូឯកប្រចាំព្រឹត្តិការណ៍ជាការប៉ះគ្នារវាងអតីតអ្នកប្រជែងខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក Mauro “The Hammer” Cerilli នឹងជួបជើងខ្លាំងរុស្ស៊ី Abdulbasir “Dagestan Machine” Vagabov

អានបន្ថែមនេះគូប្រកួតទាំងអស់នៅ ONE: UNBREAKABLE II

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។