Kickboxing

Sitthichai៖ ការ​ជួប Ozcan នឹង​បញ្ជាក់​ថា ​រូប​គេ​នៅ​តែ​ជាកីឡាករ​ឆ្នើមក្នុងលោក

បន្ទាប់​ពី​ប្រកួត​លើក​ដំបូង​នៅ ONE Championship ទទួល​បាន​លទ្ធផល​មិន​គាប់​ប្រសើរ អ្នក​លេង​​ឃីក​បុក​សីង​ចំណាត់​ថ្នាក់​លេខ​​៥​ទម្ងន់ featherweight កីឡាករថៃ​ Sitthichai  Sitsongpeenong ត្រូវ​​ឡើង​សង្វៀន​ទៀត​ហើយ​​​ជួប​នឹង​ជើង​ខ្លាំង​ចំណាត់​​ថ្នាក់​លេខ​៤ Tayfun “Turbine” Ozcan ក្នុង​ព្រឹត្តិការណ៍ ONE: BATTLEGROUND នា​ថ្ងៃ​សុក្រ ទី​៣០​ ខែ​កក្កដា នៅ​ប្រទេស​សិង្ហបុរី។

កីឡាករ​អាយុ​២៩​ឆ្នាំ​នៅ​ទី​ក្រុង​បាំងកក​បាន​និយាយ​ថា ៖«ការ​ប្រកួត​​លើក​នេះ​ជា​ពេល​វេលា​ដ៏​សំខាន់​ដើម្បី​បង្ហាញ​ពី​សមត្ថភាណ​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ ហើយ​ឈ្នះ​ការ​ប្រកួត​នេះ។ ខ្ញុំ​ចង់​បង្ហាញ​ដល់​អ្នក​គាំទ្រ​ថា ខ្ញុំ​នៅ​តែ​ជា Sitthichai ដូច​ពី​មុនគឺ​ជា​ Sitthichai ដែល​ជា​កីឡាករ​ដ៏​ឆ្នើម​ក្នុង​ពិភព​លោក។ សម្រាប់​ការ​ប្រកួត​នេះ ខ្ញុំ​ចង់​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​កីឡាករ​ឆ្នើម​ក្នុង​លោក»។

Sitthichai kicks Superbon

កាល​ពី​ឆ្នាំ មុន​រូប​គេ​បាន​លេច​មុខ​ប្រកួត​​លើក​ដំបូង​នៅ ONE ជា​មួយ​នឹង​បទ​ពិសោធ​ជ័យជម្នះ​១២៣​ដង ប៉ុន្តែ​បាន​ចាញ់​មិត្ត​រួម​ជាតិ​ចំណាត់​ថ្នាក់​លេខ​២ Superbon ដែល​ជា​ដៃ​គូ​ចាស់​នៅ​ព្រឹត្តិការណ៍ ONE: NO SURRENDER។ ទោះ​ជា​យ៉ាង​ណា រូប​គេ​ចាញ់​ទាំង​ប្រផុត​ប្រផើយ​ប៉ុណ្ណោះ បន្ទាប់​ពី​តស៊ូ​គ្នា​៣​​ទឹក​ពេញ។

កីឡាករ​និយាយ​ថា ៖«នៅ​ពេល​ខ្ញុំ​ចាញ់ Superbon សម្រាប់​ការ​ប្រកួត​ដំបូង​កាល​ពី​ឆ្នាំ មុន ខ្ញុំ​គិត​ថា ចំណុច​ខ្សោយ​របស់​ខ្ញុំ​គឺ​យឹត ហើយ Superbon ធំ​ជាង​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​លើក​នេះ ខ្ញុំ​ត្រៀម​ខ្លួន​បាន​ល្អ​ណាស់ ដូច្នេះ​នឹង​ធ្វើ​បាន​ល្អ​ជាង​លើក​មុន»។

Sitthichai fights Tayfun Ozcan at ONE: BATTLEGROUND on 30 July

ប៉ុន្តែ​សម្រាប់​ដៃគូ​របស់ Sitthichai ក៏​មិន​ធម្មតា​ដែរ។ កីឡាករ​អាយុ​​២៩​ឆ្នាំ​មាន​ប្រវត្តិ​ប្រកួត​អាជីព​ឈ្នះ​៨៣​ដង ចាញ់​៨​ដង និង​ស្មើ​៣​ដង ហើយ​ធ្លាប់​ឈ្នះ​ជើង​ឯកឃីក​បុក​សីង​ Enfusion ពីរ​ដង។ ក្នុង​ចំណោម​ជ័យជម្នះ រូប​គេ​បាន​ប្រកួត​ឈ្នះ​១៣​ដង​​លើក​ចុង​ក្រោយជាប់​គ្នាដោយ​មិន​ទាន់​ចាញ់​ម្តង​ណាសោះ។ ច្បាស់​ណាស់​ថា កីឡាករ​ហុល្លង់​រូប​នេះ​នឹង​ក្លាយ​ជា​ផ្ទាំង​ថ្ម​សម្រាប់​តារា​ប្រដាល់​ថៃ។



Sitthichai បាន​និយាយ​ថា ៖«Tayfun និង​ខ្ញុំ​មិន​ធ្លាប់​ជួប​គ្នា​ទេ​ពី​មុន ប៉ុន្តែ​តាម​ការ​កត់​សំគាល់​ក្នុង​វីដេអូ​ដែល​គាត់​ប្រកួត​កន្លង​មក ខ្ញុំ​យល់​ឃើញ​ងា គាត់​ខ្លាំង រឹង​មាំ​ដែល​អាច​ជា​ដៃ​គូ​ខ្លាំង​ជាង​ដៃ​គូ​មុន​ៗ​របស់​ខ្ញុំ។ អាវុធ​គ្រោះ​ថ្នាក់​របស់​គាត់​គឺ​ទាត់។ តែ​ខ្ញុំ​ក៏​រក​ឃើញ​ចំណុច​ខ្សោយ​របស់​គាត់​ដែរ។ គាត់​វ៉ៃ​បក​លឿន ប៉ុន្តែ​ខ្សោយ​គឺ​មិន​សូវ​មាន​ទម្ងន់​ទេ»។

កីឡាករ​ថៃ​រូប​នេះ​បន្ត​ថា ៖«លើស​ពី​នេះ​ទៀត ខ្ញុំ​មាន​ជំហរ​វ៉ៃ​ឆ្វេង។ ប្រការ​នេះ​ ខ្ញុំ​មាន​ប្រៀប​លើ​គាត់ ពី​ព្រោះ​​គាត់​មិន​ដែល​ជា​មួយ​ដៃ​គូ​ដែល​មាន​ជំហរ​វ៉ៃឆ្វេង​ទេ​ពី​មុន។ គាត់​ប្រហែល​ជា​ពិបាក​ទប់​ទល់​នឹង​ជំហរ​ឆ្វេង​របស់​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ជួប​គាត់​គឺ​ត្រូវរៀប​ចំ​យុទ្ធសាស្ត្រ​ទប់​ទល់​នឹង​ជំនាញ​វ៉ៃ​សកល​របស់​គាត់។ ខ្ញុំ​នឹង​មិន​ចូល​វ៉ៃ​គាត់​ត្រង់​ៗនោះ​ទេ ពោល​គឺ​ខ្ញុំ​ត្រូវ​រង់​ចាំ​គាត់​ជា​មុន ទើប​ខ្ញុំ​រក​ឱកាស​វ៉ៃ​គាត់កន្លែង​ណា​ដែល​ជា​ចំណុច​ចន្លោះ​ប្រហោង»។

សព្វ​ថ្ងៃ ​​នេះ​រូប​គេ​កំពុង​បង្កើន​កម្លាំង​ស៊ុហ្វ​ និយ​កាយ​សម្បទា​ឲ្យ​រលូន​នៅ​ក្លឹប​ Sitsongpeenong Muay Thai ក្នុង​ទី​ក្រុងបាំងកក។ ជា​ពិសេស​ទៀត​នោះ​ រូប​គេ​កំពុង​បង្កើន​ល្បឿន​​ទាំង​ការ​ចេញ​អាវុធ ការពារ និង​វ៉ៃ​បក​ឲ្យ​លឿន​ជាង​អ្វី​ដែល​គេ​ប្រកួត​ចុង​ក្រោយ។

កីឡាករ​និយាយ​ថា ៖«សព្វ​ថ្ងៃ​នេះ​កាយ​សម្បទា​របស់​ខ្ញុំ​ត្រៀម​រួច​រាល់​១០០​%​ហើយ។ ក្នុង​ការ​ហ្វឹក​ហាត់ ខ្ញុំ​ផ្តោត​លើ​ការ​បង្កើន​ជំនាញ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន និង​ជា​ពិសេស​បង្កើន​​សន្ទុះ​កណ្តាប់​ដៃ​ទាំង​ចេញ​ឲ្យ​លឿន​ៗ និង​មាន​ទម្ងន់។ ជា​មួយ​គ្នា​នេះ ខ្ញុំ​ក៏​បង្កើន​ការ​​ហ្វឹក​ហាត់​ផ្នែក​ចលនា​ផ្លាស់​ទី​ដែរ ពី​ព្រោះ​វ៉ៃឃីក​បុក​សីង ត្រូវ​ការ​នបំលាស់​ទី​ឲ្យ​លឿន។ និយាយ​ទៅ ឥឡូវ​នេះ ខ្ញុំ​មាន​អារម្មណ៍​ពេញ​ចិត្ត​នឹង​សមត្ថភាព​ខ្លួន​ឯង ហើយ​អាច​ប្រកួត​បាន​ហើយ»។

ទោះ​បី​ជា​ Sitthichai មាន​ទំនុក​ចិត្ត​លើ​អាវុធ​ដែល​អាច​យក​ឈ្នះ​ Ozcan នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា​នេះ ប៉ុន្តែ​រូប​គេ​ក៏មាន​អារម្មណ៍​ដូច​រង​សម្ពាធ។ កីឡាករ​និយាយ​ថា ៖«​សម្រាប់​​គោល​ដៅ​បន្ទាប់​របស់​ខ្ញុំ​នៅ ONE Championship ខ្ញុំ​នឹង​រក្សា​សមត្ថភាព​ឲ្យ​ល្អ​ប្រសើរ​ជា​លំដាប់ និង​ប្រកួត​ឲ្យ​បាន​ល្អ​គ្រប់​ការ​ប្រកួត​ដោយ​មិន​ខ្វល់​ពី​ឈ្នះ ឬ​ចាញ់​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព»៕

អាន​បន្ថែម: តារា​ប្រដាល់​ឃីក​បុក​សីង Tayfun Ozcan មាន​កម្លាំង​ចិត្ត​ខ្លាំង​ពី​ការ​លះ​បង់​របស់​ម្តាយ

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។