Kun Khmer

ផ្លូវ​ការ! នារី​លេខ​១​កម្ពុជា​ នៅ​ ស្រីពៅ ប៉ះ​នារី​លេខ​​១​ឥណ្ឌា​ Ritu នៅ ONE

13/10/2020

ស្ថាប័ន​ ONE Championship បាន​ប្រកាស​ជា​​ផ្លូវ​ការ​ហើយ​នូវ​សមាសភាព​គូ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX ក្នុង​នោះ​​នារី​ជើង​ខ្លាំង​គុន​ចម្រុះ​លេខ​១​កម្ពុជា​​​ នៅ ស្រីពៅ​ ត្រូវ​ប៉ះ​នារី​ជើង​ខ្លាំង​គុន​ចម្រុះ​លេខ​១​ឥណ្ឌា​​ Ritu Phogat

Mixed martial artists Ritu Phogat and Nou Srey Pov

ONE Championship បាន​ប្រកាស​​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX ដែល​នឹង​ផ្សាយ​ផ្ទាល់​ចេញ​ពី​កីឡដ្ឋាន​ Singapore Indoor Stadium នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​ ខាង​មុខ​នេះនៅ​ប្រទេស​សិង្ហបុរី។

ព្រឹត្តិការណ៍​ប្រកួត​នេះ​នឹង​​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​២០២០​​ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សិង្ហបុរី​ ខណៈ​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​​សុទ្ធ​តែ​ជើង​ឯក​ពិភព​លោក​ដែល​ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន។

ដំណឹង​នេះ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រកួត ONE: REIGN OF DYNASTIES កាល​ពី​ថ្ងៃស​ទី​៩ ខែ​តុលា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ទទួល​បាន​ជោគជ័យ។ ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់​នោះ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​លើក​ទី​១​នៅ​ប្រទេស​សិង្ហបុរី​​ចាប់​តាំង​ពី​ជំងឺ​ COVID-19 បាន​ផ្ទុះ​ឡើង​កាល​ពី​ដើម​ឆ្នាំ។

អ្វី​ដែល​រឹត​តែ​អស្ចារ្យ​បំផុត​នោះ​គឺ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​រហូត​ដល់​៤​គូ​​ដែល​ធ្លាប់​ត្រូវ​បាន​បញ្ជាក់​កន្លង​មក​សម្រាប់​ ONE: INSIDE THE MATRIX ហើយ​ឥឡូវ​នេះ​គូ​ប្រកួត​ទាំង​អស់​ត្រូវ​បាន​ប្រកាស​ទាំង​អស់​ជា​ផ្លូវ​ការ​ហើយ។

Mixed martial artists Eduard Folayang and Antonio Caruso will fight at ONE: INSIDE THE MATRIX

វីរបុរស​ និង​ជា​អតីត​ជើង​ឯក​គុន​ចម្រុះ​​​ពិភព​លោក​ ONE Lightweight World Champion របស់​ប្រទេស​ហ្វីលីពីន​គឺ​ Eduard “Landslide” Folayang ត្រូវ​តទល់​នឹង​ជើង​ខ្លាំង​​កីឡាករ​អូស្ត្រាលី Antonio “The Spartan” Caruso

ជា​ពិសេស​ទៀត​នោះ​កីឡា​ការិនី​គុន​ចម្រុះ​លេខ​១​ឥណ្ឌា​ Ritu “The Indian Tigress” Phogat ដែល​មាន​ជំនាញ​ចំបាប់​បាន​​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ​​ដោយ​ត្រូវ​ជួប​ជើង​ឯក​គុន​ខ្មែរ​អន្តរជាតិ​ និង​អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា​ នៅ ស្រីពៅ

គូ​ប្រកួត​ទាំង​អស់​ ONE: INSIDE THE MATRIX

  • (ជើង​ឯក​ពិភព​លោក​) Aung La N Sang vs. Reinier De Ridder (ខ្សែ​ក្រវាត់ ONE Middleweight)
  • (ជើង​ឯក​ពិភព​លោក​) Christian Lee vs. Iuri Lapicus (ខ្សែ​ក្រវាត់ ONE Lightweight)
  • (ជើង​ឯក​ពិភព​លោក​) Martin Nguyen vs. Thanh Le (ខ្សែ​ក្រវាត់ ONE Featherweight)
  • (ជើង​ឯក​ពិភព​លោក​) Xiong Jing Nan vs. Tiffany Teo (ខ្សែ​ក្រវាត់ ONE Women’s Strawweight)
  • ជើង​ខ្លាំង​ Eduard Folayang vs. Antonio Caruso (គុន​ចម្រុះ​ទម្ងន់​ – lightweight)
  • កីឡាការិនី Ritu Phogat vs. នៅ​ ស្រីពៅ​ (គុន​ចម្រុះ​ទម្ងន់​ – atomweight)