Muay Thai

Sangmanee ​ជឿជាក់​​​​​ថា​អាច​ផ្ដួល Kulabdam​ ​​​និង​​ ​កៀក​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​

“The Million Dollar Baby” Sangmanee Klong SuanPluResort  ​កំពុង​សម្លឹង​​​​​​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​បន្តបន្ទាប់​នៅ​សង្វៀន​​ពិភព​លោក​ និង ​​​ធ្វើ​ដំណើរ​កាន់​តែ​កៀក​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​​លោក​​អម​ដោយ​ប្រាក់​រង្វាន់​មហាសាល។
​នៅ​ថ្ងៃ​សុក្រ​ទី ២១​ ​​សីហា​ នេះ​ ​ជើង​ខ្លាំង​ថៃ​​ Sangmanee ​នឹង​​​​​ជួប​  “Left Meteorite” Kulabdam Sor. Jor. Piek Uthai ​​​ក្នុង​លំដាប់​គូ​ឯក​​​នៃ​កម្មវិធី​ ​ ONE: NO SURRENDER III ​នា​ក្រុង​បាងកក​ប្រទេស​ថៃ។

​នេះ​ជា​គូ​​ទី​២​​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​​នៅ​កម្មវិធី​ ONE Bantamweight Muay Thai Tournament។ ​បើ​ Sangmanee ​ទទួល​ជ័យជម្នះ​ ​គេ​​នឹង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ និង​ ​បោះ​​ពួយ​មួយ​ជំហាន​ទៀត​​​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​​មួយ​ថៃ​ពិភព​លោក​ ONE Bantamweight​ ពី​ Nong-O Gaiyanghadao ​នៅ​ថ្ងៃ​ខាង​មុខ។

«​ខ្សែ​ក្រវាត់​ពិត​ជា​ស្រស់​ស្អាត​ ហើយ​ខ្ញុំ​បាន​ឃើញ​​​​កីឡាករ​ផ្សេង​ទៀត​ពាក់​វា​។ ​​មើល​ទៅ​ពិត​ជា​​​រីករាយ​ និង ​គួរ​អបអរ​សាទរ [​ពី​មនុស្ស​​​​ម្នា​​យ៉ាង​ច្រើន]។ ​​ខ្ញុំ​ពេញ​ចិត្ត​​នឹង​​​​សកម្មភាព​ទាំង​នោះ​​ហើយ​ខ្ញុំ​ចង់​ឈាន​ដល់​កម្រិត​នេះ​ដែរ។ ​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​អភិវឌ្ឍ​ខ្លួន​​ឲ្យ​ដល់​កម្រិត​កំពូល។ ​ខ្ញុំ​​បន្ត​ភាព​រីក​ចម្រើន​ខ្លួន​ឲ្យ​ល្អ​បំផុត​ និង​ ​​ប្រជែង​យក​ជើង​ឯក»។ ​ Sangmanee​ បាន​​​​ថ្លែង​ឲ្យ​ដឹង​បែប​នេះ។ ​

Sangmanee ​ដែល​ឈ្នះ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ ​៧​សម័យ​​ ​​បាន​កាន់​​កំណត់​ត្រា​​ទទួល​ជ័យជម្នះ​ ១៨២​ដង​​ ចាញ់​២៧​ដង​ និង ​ស្មើ ៥ ដង​​ក្នុង​អាជីព​​របស់​ខ្លួន​ ក្រោយ​ប្រឡូក​​នៅ​សង្វៀន​ល្បីៗ​​របស់​​ប្រទេស​ថៃ។ ​

បុរស​​វ័យ ២៣ ឆ្នាំ​មក​ពី​បាងកក​​បន្ត​​បង្ហាញ​ខ្លួន​បាន​ល្អ​តាំង​ពី​ចូល​រួម​នៅ​សង្វៀន​អន្តរជាតិ​ ​ONE Championship​ តាម​រយៈ​ការ​ប្រើ​​​ជើង​ឆ្វេង​ដ៏​មាន​ថាមពល​ និង​ ​កណ្ដាប់​ដៃ​​ផ្ដួល​​កីឡាករ​កូន​កាត់​​ម៉ារ៉ុក​-​បារាំង ​ Azize Hlali​​ ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​កាល​ខែ​វិច្ឆិកា​ ​និង​ ​ឈ្នះ​កីឡាករ​ជប៉ុន​ Kenta Yamada ​កាល​ខែ​ ​មករា​ ដើម​ឆ្នាំ​នេះ។

ជ័យជម្នះ​​​ទាំង​នេះ​បាន​​ជួយ​​ឲ្យ​​ Sangmanee ​ក្លាយ​ជា​គូ​ប្រជែង​​​ចំណាត់​ថ្នាក់​លេខ​១​​​ក្នុង​ប្រភេទ​ទម្ងន់ ​ bantamweight ​​នៃ​​ចំណាត់​ថ្នាក់​​ ONE’s Athlete Rankings។​ ​​យ៉ាង​ណា​ក្ដី​ “The Million Dollar Baby” ​បាន​ដឹង​​ហើយ​ថា​​ការ​ប្រកួត​ប្រជែង​ដ៏​អស្ចារ្យ​​នៅ​តែ​មាន​ជា​បន្តបន្ទាប់។ ​



គូ​ប្រជែង​របស់​ Sangmanee ​គឺ​ជា​​មិត្តរួមជាតិ​ Kulabdam ​​ដែល​ជើង​ឯក​​​​​មួយ​ថៃ​ពិភព​លោក​របស់​សង្វៀន​​ Lumpinee Stadium ​ពីរ​សម័យ​កាល​ និង​ ​មាន​កំណត់​ត្រា​ឈ្នះ​ ៦១ ​ដង​ ចាញ់ ​១០​ដង​ និង​ ស្មើ ៥ ដង។ ​ ​ទោះ​បី​ “Left Meteorite” ​មាន​បទ​ពិសោធន៍​តិច​ជាង​ ​ប៉ុន្តែ​ស្នៀត​របស់​គេ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។

កីឡាករ​មក​ពី​​ក្លិប​ ​ Sor. Jor. Piek Uthai ​​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ខែ​ ​​កញ្ញា​ ​និង​​​ ​ធ្វើ​ឲ្យ​​កីឡាករ Bobo “The Panther”​ ​ដែល​​មាន​​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ទម្ងន់​ ​bantamweight ​រង​​បរាជ័យ​តាម​រយៈ​ការ​ទាត់​ជើង​​ក្រោម​ និង​ ​​កណ្ដាប់​ដៃ​ឆ្វេង​មុន​ពេល​​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ

Sangmanee Sathian MuayThai defeats Azize Hlali at ONE MASTERS OF FATE

Sangmanee ​​យល់​ដឹង​អំពី​​កម្លាំង​របស់​ Kulabdam​ ​​ហើយ​គេ​ត្រូវ​ប្រុងប្រយ័ត្ន​​​ជា​មួយ​កីឡាករ​​ចំណាត់​ថ្នាក់​លេខ​៣​​ទម្ងន់​ bantamweight​ រួប​នេះ។​
កូន​សិស្ស​របស់​ក្លិប​ Sathian MuayThai​ ​បាន​គូស​បញ្ជាក់​​ថា​ ៖«​ ​គេ​មាន​ជំនាញ​កណ្ដាប់​ដៃ និង​ ​​​កណ្ដាប់​ដៃ​ដ៏​គ្រោះ​ថ្នាក់​ផង។​ ​វា​ច្បាស់​ជា​ប្រកួត​ប្រជែង​ខ្លាំង​​ ព្រោះ​​ប្រើ​ហ្កង់​តូច​ និង​មាន​​​ប្រៀប​កណ្ដាប់​ដៃ​ល្អ។​ ​ដូច្នេះ​​ខ្ញុំ​​ត្រូវ​រៀប​ចំ​ខ្លួន, ​ព្យាយាម​ឲ្យ​ល្អ​បំផុត និង​ ​ផ្ដោត​អារម្មណ៍​ខ្លាំង​ក្លា»។

​​​វិធី​​ការ​​​ពារ​ខ្លួន​ឲ្យ​ល្អ​បំផុត​ គឺ​ជា​​ផ្នែក​មួយ​នៃ​ផែន​ការ​លើ​​សង្វៀន​​របស់​ Sangmanee។ ​គេ​ត្រូវ​​ប្រើ​បម្លាស់​ទី​ឲ្យ​ល្អ,​ ​ស្វែង​រក​ចន្លោះ​ប្រហោង, ​​​និង​ ​ប្រយុទ្ធ​ឲ្យ​ល្អ​បំផុត។

Sangmanee ​បាន​​ពិពណ៌នា​ថា ​​៖«​ខ្ញុំ​នឹង​ប្រើ​បម្លាស់ទី​ ​មើល​ចន្លោះ​ប្រហោង​​ដើម្បី​វាយ​,​ និង​ព្យាយាម​​បិទ​កុំ​ឲ្យ​ដៃ​គូ​វាយ​ចូល។ ​ ​ខ្ញុំ​ជឿ​ថា​​ ​ការ​ទាត់​របស់​ខ្ញុំ​នឹង​លឿន​ជាង​Kulabdam​ ​ហើយ​ខ្ញុំ​នឹង​ប្រើ​វា»។

 

Muay Thai fighter Sangmanee Klong SuanPluResort blasts Japanese star with a head kick

តាម​រយៈ​បម្លាស់ទី​ល្អ​ ,​ រក្សា​កុំឲ្យ​គូ​ប្រកួត​វ៉ៃ​ចូល​ និង​ ​​​រក​​​ចំណុច​ប្រើ​ស្នៀត​​យក​ឈ្នះ​​នៅ​ថ្ងៃ​សុក្រ​​នេះ​ ​ជើង​ខ្លាំង​ “The Million Dollar Baby” ​ជឿជាក់​ថា​គេ​អាច​​​នឹង​យក​​​ជ័យជម្នះ​​​​យ៉ាង​ល្អ​មើល។ ​

Sangmanee​ ​សង្កត់​ធ្ងន់​យ៉ាង​ដូច្នេះ​​ ៖«​ខ្ញុំ​ត្រូវ​ការ​ឲ្យ​​អ្នក​គាំទ្រ​រំភើប​ចិត្ត។ ​ទោះ​វ៉ៃ​នៅ​ប្រទេស​​ថៃ ​និង​នៅ​ក្រៅ​ប្រទេស ​ក៏​អ្នក​គាំទ្រ​ចង់​ឃើញ​​​ដៃ​គូ​សន្លប់​ដែរ។​ ​ខ្ញុំ​ចង់​ផ្ដួល​គូ​បដិបក្ខ​​សន្លប់​ ប៉ុន្តែ​ខ្ញុំ​​ក៏​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ដៃ​គូ​វ៉ៃ​ដែរ។​ ​ខ្ញុំ​អាច​ផ្ដួល​គេ​ឲ្យ​សន្លប់​បើ​អាច​ទៅ​រួច»។

​​​នេះ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​បំផុត​មួយ​ព្រោះ​ម្នាក់ៗ​​​ប៉ង​ដណ្ដើម​​កៅ​អី​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ​បើ​សិន​ឈ្នះ​ការ​ប្រកួត​នា​ថ្ងៃ​សុក្រ​នេះ​​​ Sangmanee​ ​នឹង​ឡើង​ទៅ​ជួប​​​ Saemapetch Fairtex ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង ​អាច​ឆក់​​ឱកាស​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​ពី​​ ​Nong-O​ ជា​មិនខាន។ ​

ចុចអានe: Kulabdam ​ដាក់​ផែន​ការ​ផ្ដួល​​ Sangmanee​ ឲ្យ​សន្លប់​តាម​រយៈ​កណ្ដាប់​ដៃ​

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។