Kickboxing

Roman Kryklia គិត​ថា​គេ​អាច​គ្រប់​គ្រង​ការ​​ប្រកួត​បាន​​ល្អ​​​ទល់​នឹង Murat Aygun

ការ​ប្រជែង​ខ្សែ​ក្រវាត់​រ​វាង ONE Light Heavyweight Kickboxing World Title ​រវាង​ម្ចាស់​ខ្សែ​ក្រវាត់​ Roman Kryklia និង Murat “The Butcher” Aygun ត្រូវ​គេ​ផ្គូផ្គង​​កាល​​​ខែ តុលា កន្លង​ទៅ ប៉ុន្តែ Kryklia ជឿ​ថា ការ​ពន្យារ​ពេល​គឺ​ជា​រឿង​មិន​ល្អ​សម្រាប់​គូ​ប្រជែង​របស់​ខ្លួន។

កីឡាករ​ទាំង​ពីរ​​នឹង​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ ONE: HEAVY HITTERS នា​ថ្ងៃ​សុក្រ​ទី ១៤ ខែ មករា ​​ដែល​រៀប​ចំ​ឡើង​នៅ​កីឡដ្ឋាន​ Singapore Indoor Stadium, ហើយ តារា​អ៊ុយក្រែន​បាន​ប្រើ​ប្រាស់​ពីរ​បី​​ខែ​​ចុង​ក្រោយ​នេះ​ដើម្បី​ស្វែង​យល់​អំពី​គូ​ប្រជែង​កាន់​តែ​ច្រើន។

Kryklia បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖«​​វា​ជា​លើក​ដំបូង​ដែល​យើង​​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ប្រកួត​នេះ។ មាន​រឿង​លំបាក​មួយ​ចំនួន ប៉ុន្តែ ​ខ្ញុំ​​មាន​អារម្មណ៍ ១០០ ភាគរយ និង ​ធ្វើ​បាន​​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ។ ​ជា​មួយ​នឹង​គ្រូ​បង្វឹក​របស់​ខ្ញុំ យើង​បាន​សិក្សា​អំពី​គូ​ប្រជែង និង រៀប​ចំ​ខ្លួន​​​សម្រាប់​ការ​ប្រកួត​នេះ ​និង​រៀប​ចំ​​រយៈ​ពេល​យូរ​មក​ហើយ។ ​ហើយ​ពេល​នេះ ​ខ្ញុំ​មាន​ឱកាស​ដើម្បី​បង្ហាញ​អំពី​លទ្ធផល​នៃ​កិច្ច​ការងារ​របស់​ខ្ញុំ»។

ដោយ​​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នៅ​សង្វៀន​ ONE Super Series និង​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​នៅ​នឹង​ចង្កេះ Kryklia បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លើ​ឆាក​អន្តរជាតិ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

ក្នុង​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក World Title កីឡាករ​វ័យ ៣០ ឆ្នាំ​មិន​មាន​អ្វី​ព្រួយ​បារម្ភ​​ឡើយ​ពេល​ជួប​ Aygun ក្នុង​នាម​គូ​ឯក​រង។

Kickboxing superstar Roman Kryklia fights Andrei Stoica at ONE: COLLISION COURSE

កីឡាករ​​ដដែល​បន្ត​ថា ៖«វា​ជា​ទំនួល​ខុស​ត្រូវ​ដ៏​អស្ចារ្យ​មួយ​​​ក្នុង​​នាម​ម្ចាស់​ខ្សែ​ក្រវាត់។ គ្រប់​ការ​ប្រកួត​ត្រូវ​បាន​ទស្សនា​ពី​គ្រប់​មជ្ឈដ្ឋាន, និង​ការ​ដាក់​ក្ដី​រំពឹង​ខ្ពស់។ ​វា​ជា​ការ​ប្រកួត​ប្រជែង​ក្នុង​ជីវិត​របស់​​ខ្ញុំ​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​រៀងរាល់​ពេល។ ខ្ញុំ​ចូល​ចិត្ត​ប្រកួត​ប្រជែង​នេះ។ ខ្ញុំរៀប​ចំ​គ្រប់​ការ​ប្រកួត​ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់, យុទ្ធសាស្ត្រ និង​ ផ្នែក​កាយសម្បទា។ បន្ទាប់​មក ពេល​ខ្ញុំ​​ហក់​ចូល​សង្វៀន​ ខ្ញុំ​មាន​តែ​គោល​ដៅ​មួយ​គត់ គឺ ឈ្នះ​ការ​ប្រកួត និង បង្ហាញ​ខ្លួន​ខ្ញុំ​ទៅ​កាន់​ពិភព​លោក។  ​ក្នុង​អំឡុង​ពេល​ប្រកួត​នេះ ​ខ្ញុំ​មិន​គិត​អំពី​ការ​​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទេ»។

Kryklia ចង់​ឡើង​ទៅ​ប្រកួត​ទម្ងន់ heavyweight ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទី​២​​​នៅ​សង្វៀន ONE Super Series World Title ទល់​នឹង Iraj Azizpour

បែប​ណា​ក្ដី តារា​អ៊ុយក្រែន​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ផ្គូផ្គង​នេះ ហើយ គេ​​ត្រលប់​មក​ប្រកួត​ទម្ងន់ light heavyweight ​វិញ​ដែល​ជា​កន្លែង​រូប​គេ​មាន​អារម្មណ៍​ថា​គ្រោះ​ថ្នាក់ ជា​ពិសេស​មាន​កម្ពស់​ខ្ពស់​ជាង​គូ​ប្រជែង ៧ សង់ទីម៉ែត្រ និង មាន​​អាវុធ​ឆ្ងាយ​ជាង ២៤ ​សង់ទីម៉ែត្រ​លើស​គូ​ប្រជែង។  

Kryklia បញ្ជាក់​ថា៖«ខ្ញុំ​មាន​អារម្មណ៍​​ល្អ​ណាស់ [ក្នុង​ទម្ងន់ light heavyweight]។ ខ្ញុំ​គិត​ថា​មាន​ប្រៀប​លើ​ល្បឿន , [រាងកាយ] និង​អាច​​វ៉ៃ​ចេញ​ពី​ចម្ងាយ​បាន​ល្អ។ ​សម្រាប់​ទម្ងន់ light heavyweight ​ខ្ញុំ​មាន​កម្ពស់​ខ្ពស់​ជា​គុណ​សម្បត្តិ​មួយ។ ​នេះ​ជា​​គុណ​សម្បត្តិ​របស់​ខ្ញុំ​ក្នុង​ទម្ងន់​​បច្ចុប្បន្ន»។




 

ជាមួយគ្នានោះ Kryklia ក៏​បាន​ថ្លែង​អំពី​គូ​ប្រជែង​ដូច្នេះ ៖«Murat Aygun គឺ​ជា​កីឡាករ​ដ៏​គឃ្លើន​ម្នាក់​ដែល​មាន​ក្បាច់​ដៃ និង ជើង​ល្អ ។ គេ​ជា​ជើង​ចាស់​ឃីកបុកសីង​ហូឡង់​ដ៏​ចំណាន។ ​ខ្ញុំ​បាន​សិក្សា​អំពី​គាត់ ប៉ុន្តែ ​ខ្ញុំ​គិត​ថា​មិន​មាន​បញ្ហា​​អ្វី​ចោទ​ទេ។  ​វា​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ។ តែ​អ្វី​ដែល​អ្នក​​រំពឹង​ពី Murat គឺ ការ​ដើរ​ចូល​ទៅ​មុខ និង ចូល​វ៉ៃ​កៀក។ ​នេះ​ជា​អ្វី​ខ្ញុំ​អាច​​ទាយ​បាន។ ​ខ្ញុំ​ត្រៀមរួចរាល់​គ្រប់​បែបយ៉ាង»។

គូ​ប្រជែង​សញ្ជាតិ​ហូឡង់-តួកគី មាន​កំណត់​ត្រា​ឈ្នះ​ ១៧ ដង ​និង​ចាញ់ ១ ដង ​សម្រាប់​សង្វៀន​ប្រើ​ក្បាច់​ប្រយុទ្ធ។

Kickboxing superstar Roman Kryklia fights Andrei Stoica at ONE: COLLISION COURSE

ប៉ុនន្តែ ​ម្ចាស់​ខ្សែ​ក្រវាត់​ ចង់​ធ្វើ​ឲ្យ​ល្អ​បំផុត ស្រប​ពេល​ដែល “The Butcher” ​មាន​បច្ចេកទេស​ល្អ និង អាច​ប្រើ​កម្លាំង​​ដ៏​គ្រោះ​ថ្នាក់​របស់​ខ្លួន​បាន។

Kryklia សង្កត់​ធ្ងន់​ថា៖«ក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ ​ខ្ញុំ​​ចង់​បង្ហាញ​ថា ខ្ញុំ​គ្រប់គ្រង​ការ​ប្រកួត​ទាំង​ស្រុង។ ខ្ញុំ​អត់​មាន​ផែន​ការ​នៅ​ក្នុង​ចិត្ត​នោះ​ទេ​ថា​អាច​បញ្ចប់​គូ​ប្រកួត​ដោយ​វិធី​ណា។ រឿង​ចម្បង គឺ ​ត្រូវ​គ្រប់​គ្រង​​​គូ​ប្រកួត​​ឲ្យ​ល្អ​បំផុត​។ ពិត​ណាស់ ​ជង្គង់ គឺ​​ជា​បច្ចេកទេស​ល្អ​បំផុត​មួយ​របស់​ខ្ញុំ។  យើង​នឹង​​​ឃើញ​ថា តើ Aygun ​​អាច​ការពារ​ដោយ​វិធី​ណា។

Read more: 5 Reasons Why Roman Kryklia Is Among The Baddest Men On The Planet

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។