News

Rodtang បន្ត​ឈ្នះ​​ Petchdam លើក​ទី​២​ ការពារ​ខ្សែ​ក្រវាត់ពិភព​លោក​ជោគជ័យ

Rodtang Jitmuangnon បានប្រាប់​អ្នក​គាំទ្រ​មុន​ការ​ប្រកួត​ថា រូប​គេ​នឹង​ធ្វើ​ឲ្យ​​ក្លាយ​ជា​«ការ​ប្រកួត​ល្អ​បំផុ»​ប្រចាំ​ព្រឹត្តិការណ៍​នៅ​ពេល​រូប​គេ​​ជួប​ Petchdam Petchyindee Academy នាត្រី​ថ្ងៃ​សុក្រ ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០​។ ជា​លទ្ធផល​ដូច​ការ​រំពឹង​ទុក​មែន​ពោល​គឺ​តារា​ទាំង​ពីរ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ។

ជា​ជើង​ខ្លាំង​វ៉ៃ​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​របស់​លោក​ រូប​គេ​ទទួល​បាន​ជ័យជម្នះដោយ​ពិន្ទុ​ភាគ​ច្រើន​លើ​ដៃ​គូ​ចាស់​​របស់់​ខ្លួន​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ ONE Flyweight នៅ​ព្រឹត្តិការណ៍ ONE: NO SURRENDER ក្រុង​បាងកក ប្រទេស​ថៃ ដែល​ជា​ការ​ប្រកួត​លើក​ទី​៣​សម្រាប់​អ្នក​ទាំង​ពីរ​។

Rodtang's RAMPAGE in slow-mo! ????

Rodtang Jitmuangnon's RAMPAGE in slow-mo! ????

Posted by ONE Championship on Friday, July 31, 2020

មនុស្ស​យន្ត​ហាក់​ចម្លែក​បន្តិ​នៅ​ពេល​ Petchdam ក្នុង​​ទឹក​បើក​ឆាក​​ចេញ​អាវុធ​បាន​យ៉ាង​​ល្អ​ដែល​ជំរុញ​ឲ្យ​រូប​គេ​​ហាក់​មិន​ទាន់​ចេញ​អាវុធ​ច្រើន​នោះ​ទេ ប៉ុន្តែ​ព្យាយាម​ទប់​ស្កាត់​រន្ទះ​ជើង​ឆ្វេងរបស់​ដៃ​គូ។

យ៉ាង​ណា Rodtang ដែល​ធ្លាប់ជួប Petchdam ពីរ​ដង​ហាក់​ដូច​ជា​ដឹង​ច្បាស់​ពីសមត្ថភាព​ និង​​អាវុធ​របស់​ដៃ​គូ​ដែល​មិន​បាន​ធ្វើ​ឲ្យ​រូប​គេ​ព្រួយ​បារម្ភ​ឡើយ។

បុរស​កើត​នៅ​ Phatthalung បាន​គ្រប់​គ្រង​​បាន​នៅ​ទឹក​ដំបូង​។ ជា​មួយ​ពេល​វេលា​នៅ​សល់​៣០​វិនាទី​ក្នុង​ទឹក​ទី​១ «មនុស្ស​យន្ត»បាន​ចេញ​អាវុធ​មួយ​កំភ្លេច​ដែល​បង្ខំ​ចិត្ត​ឲ្យ​ Petchyindee Academy ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្ពស់។

Muay Thai fighter Rodtang Jitmuangon exchanges punches with Petchdam Petchyindee Academy

នៅ​ទឹក​ទី​២​ អ្នក​គាំទ្រ​របស់​កីឡាករ​ទាំង​ពីរ​តឹង​ទ្រូង​មិន​តិច​ទេ​ នៅ​ពេល​ Petchdam ទទួល​រង​កណ្តាប់​ដៃ​ខ្លាំង​ស្ទើរ​ដួល​ម្តង​ៗ និង​គាំង​​អាវុធ​​ចេញ​មិន​រួច​ដោយ​សារ​កណ្តាប់​ដៃ​ផ្ទួន​ៗ​​របស់​ មនុស្ស​យន្ត។​

ការ​ថយ​ក្រោយ​​​ដ់ើម្បី​ឃ្លាត​ឆ្ងាយ​គឺ​ជា​ជម្រើស​ល្អ​មួយ​ ប៉ុន្តែ​ Rodtang នៅ​តែ​បន្ត​ដេញ​វាយ​សម្រុក​ជា​មួយ​នឹង​កណ្តាប់​ដៃ​ពិឃាត និង​ការ​​ទាត់។ នៅ​ពេល​មាន​គម្លាត​ Petchdam មាន​ឱកាស​វ៉ៃ​ចេញ​កណ្តាប់​ដៃ​ស្តាំ​ ព្យាយាម​​ទាត់​លើ​ដង​ខ្លួន ប៉ុន្តែ​អាវុធ​គ្មាន​ប្រសិទ្ធភាព​ឡើយ​ សូម្បី​តែ​ទម្ងន់​ជើង​ក៏​ស្ទើរ​មិន​ចង់​ឲ្យ​ដង​ខ្លួន Rodtang កំរើក​ផង។

សិស្ស​របស់​ក្លឹប Jitmuangnon បាន​គ្រប់​គ្រង​ស្ទើរ​ទាំង​ស្រុង​សម្រាប់​ទឹក​ទី​២ ៣ និង​៤ តាម​រយៈ​ការ​វាយ​សម្រុក​ដោយ​កណ្តាប់​ដៃ​ពិឃាត​លើ​មុខ និង​លើ​ខ្លួន​យ៉ាង​ច្បាស់​ៗ​​តែ​​ម្តង។ អ្នក​លេង​មួយ​ថៃ​រហស្សនាម«កូនត្រី​ឆ្លាម​»​​គ្មាន​​ធ្វើ​អ្វី​បាន​ ក្រៅ​តែ​​ពី​ថយ​ក្រោយ​ដើម្បី​​​បន្ធូរបន្ថយ​​ភាព​តាន់​តឹង​។

ការ​វ៉ៃ​កណ្តាប់​ដៃ​សន្ធាប់​ក៏​ត្រូវ​បាន​ទប់​ស្កាត់​ដោយ​ការ​ទាត់​សង​របស់ Petchdam ផង​ដែរ។ យ៉ាង​ណា ការ​ទាត់​ទាំង​នោះ​គ្មាន​ប្រសិទ្ធភាព​ឡើយ​ដែល​មិន​អាច​បញ្ឈប់​ការ​ដើរ​សម្រុក​ចូល​ Rodtang បាន​ឡើយ។

Rodtang punches while Petchdam kicks

នៅ​​ទឹក​​ទី​៤ Petchdam គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ខាំ​មាត់​ និង​ប្រើ​យុទ្ធសាស្ត្រ​វ៉ៃ​លុក​នោះ​ទេ។ ទឹក​នេះ​ រូប​បាន​វ៉ៃ​ចេញ​លើ Rodtang បាន​គួរ​សម​តាម​រយៈ​ការ​ទាត់ និង​កណ្តាប់​ដៃ​ ប៉ុន្តែ​​មិន​មាន​ផល​អាក្រក់​លើ​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ឡើយ។

«មនុស្ស​យន្ត» បាន​ឆ្លើយ​តប​យ៉ាង​ល្អ​វិញ​ដែរ​ចំពោះ​ការ​ទាត់​របស់​ Petchyindee Academy ជាមួយ​នឹង​ការ​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​ កែង និង​វ៉ៃបុក​ឆ្អឹង​ជំនី។

Petchdam ដឹង​​ខ្លួន​ថា គ្មាន​អ្វី​​ផ្សេង​ក្រៅ​ពី​ចាញ់​ឡើយ ហើយ​រូប​គេ​បាន​ព្យាយាម​ខ្លាំង​នៅ​ទឹក​ចុង​ក្រោយ។ រូប​គេ​បង្ហាញ​ឲ្យ​ឃើញ​នៅ​មាន​រឹង​មាំ និង​​វ៉ៃ​សម្រុក​បានដោយ​ការ​ព្យាយាម​ចូល​វ៉ៃ ខណៈ“មនុស្សយន្ត​”បាន​ថយ​ក្រោយ និង​ការពារ​ដោយ​វាយ​បក​មួយ​ៗ​ប៉ុណ្ណោះ។

ONE Flyweight Muay Thai World Champion Rodtang Jitmuangnon

ក្រោយ​ចប់​៥​ទឹក​ពេញ ចៅ​ក្រម​​បាន​ផ្តល់​ពិន្ទុ​ឈ្នះ​ភាគ​ច្រើន​ដល់់“The Iron Man”។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ Rodtang មាន​កំណត់​ត្រា​ឈ្នះ​២៦៣ ចាញ់​៤២ និង​ស្មើ​១០​ ដែល​ធ្វើ​ឲ្យ​រូប​គេ​​រក្សា​ខ្សែ​ក្រវាត់​ពិភព​លោករបស់​ខ្លួន​បាន​ជោគជ័យ ហើយ​បាន​នាំ​មុខ Petchdam ២-១ ក្នុង​ការ​ជួប​គ្នា​៣​ដង​ពោល​ គឺ​ឈ្នះ​២ និង​ចាញ់​១៕

ចុច​មើល៖ លទ្ធផល និង​វីដេអូ​សង្ខេប​នៃ​គូ​ប្រកួត​ទាំង​អស់​ ONE: NO SURRENDER