Muay Thai

Rodtang ​វ៉ៃ​ដាក់​​សម្ពាធ​ដៃ​គូ​ខ្លាំង​គឺ​ដើម្បី​ឲ្យ​អ្នកគាំទ្រសប្បាយមើល

កីឡាករដ៏គ្រោះថ្នាក់បំផុតរបស់មួយថៃបានត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បីបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​​​​សម្រាប់​ការ​ផ្សាយ​ទៅ​កាន់​ម៉ោង​មាស​នៅ​សហរដ្ឋ​អាមេរិក។

ថ្ងៃ​ពុធ ទី​៧ ខែ​មេសា​នេះ ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Flyweight កិឡាករ Rodtang “The Iron Man” Jitmuangnon ត្រូវ​ពាក់​ស្រោម​ដៃ​គុន​ចម្រុះ​៤​អោន​ដើម្បី​ឡើង​សមរភូមិ​ទល់​នឹង​កីឡាករ “Mini T” Danial Williams នៅ​ព្រឹត្តិការណ៍ “ONE on TNT I”។

Rodtang បានសាង​កេរ្តិ៍​ឈ្មោះ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ជា​យូរ​មក​ហើយ និង​មាន​របៀប​វ៉ៃមួយ​ថៃ​ដ៏​គឃ្លើន វ៉ៃ​សម្រុក ដាក់​គំនាប​លើ​ដៃ​គូ​តាម​រយៈ​ដើរ​ចូល និង​ទាត់​ ព្រម​ទាំង​កណ្តាប់​ដៃ។

ដោយ​សារ​ភាព​ខ្លាំង និង​មាន​កណ្តាប់​ដៃ​រន្ទះ​​បាន​ជំរុញ​រូប​ឲ្យ​បោះ​ជំហាន​ចូល​ស្ថាប័ន​ពិភព​លោក ONE Championship នៅ​ឆ្នាំ​២០១៨។

វិថី​លើ​សង្វៀន​ដែល​ប្រើ​ស្រោម​ដៃ​គុនចម្រុះ​៤​អោន និង​ក្បាច់​ដ៏​គឃ្លើន​នៅ​​លើ​សមរភូមិ ONE Super Series មនុស្ស​ដែក Rodtang បាន​កំពុង​ក្លាយ​ជា​កីឡាករ​ដែល​មិន​ទាន់​មាន​អ្នក​បញ្ឈប់។ រូប​គេ​ទទួល​បាន​ជ័យ​ជម្នះ​៩​លើក​ជាប់​គ្នា​ និង​មិន​ទាន់​ចាញ់​សោះ រហូត​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក។



សម្រាប់​ការ​ប្រកួត​​លើក​ទី​១០​នៅ​សង្វៀន​អន្តរជាតិ ONE កំពូល​អ្នក​ប្រដាល់​មនុស្ស​ដែក​នេះ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​កីឡាករ​អង់គ្លេស Jacob Smith។ ប៉ុន្តែ​​កីឡាករ​អង់គ្លេស​មាន​បញ្ហា​ផ្ទាល់​ខ្លួន​បាន​បង្ខំ​ចិត្ត​ដក​ខ្លួន ដូច្នេះ​ហើយ​ត្រូវ​បាន​ដាក់​ជំនួស​វិញ​កីឡាករ Williams ដែល​ជា​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ WMC ម្នាក់។

Rodtang ​បាន​​មើល​វីដេអូ​ប្រកួត​របស់​ដៃ​គូ ប៉ុន្តែ​រូប​គេ​មិន​បាន​ឃើញ​ច្រើន​ទេ។ រូប​គេ​គ្រាន់​តែ​ដឹង​ថា ដៃ​គូ​មក​ពី​អូស្ត្រាលី​ម្នាក់​នេះ​មិន​អាច​មើល​ស្រាល​បាន​ឡើយ។

កីឡាករ​អាយុ​២៣​ឆ្នាំ​កំពុង​នៅ​ក្រុង​បាងកក​បាន​និយាយ​ថា ៖«វីដេអូ​ប្រកួត​ដែល​ខ្ញុំ​បាន​មើល​គឺ​ប្រហែល​ជា​៣​ឆ្នាំ​កន្លង​ទៅ​ ដូច្នេះ​វា​ពិបាក​ប៉ាន់ស្មាន​ពី​សមត្ថភាព​របស់​គាត់​ថា អភិវឌ្ឍ​ដល់​កម្រិត​ណា​ហើយ​តាំង​ពី​មុន​រហូតប​ដល់​ពេល​នេះ។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា គាត់​ល្អ ក្លាហាន និង​មាន​អាវុធ​ធ្ងន់»។

តាម​ពិត​ទៅ កីឡាករ​អូស្ត្រាលី Williams បាន​ដាស់​តឿន​“មនុស្ស​ដែក”​អំពី​ខ្លួន​គាត់។

ដូច Rodtang ដែរ កីឡាករ​អូស្ត្រាលី​រហស្សនាម“Mini T”ជា​ប្រភេទកីឡាករ​ដែល​ចូល​ចិត្ត​ដើរ​ចូល​វ៉ៃ ដាក់​សម្ពាធ និង​វ៉ៃ​សន្ធាប់។ រូប​គេ​ក៏​ចូល​ចិត្ត​ប្រើ​ក្បាច់​ពិសេស​ដើម្បី​បង្ក​ការ​ភ្ញាក់​ផ្អើល និង​ចូល​ចិត្ត​ដើរ​ចូល​ភ្ជាប់​ជា​មួយ​ដៃ​គូ​តាម​រយៈ​បច្ចេកទេសដែល​មិន​អាច​ប៉ាន់​ស្មាន​មុន ជា​ពិសេស​​លោត​វ៉ៃ​កែង។

កីឡាករ​ថៃ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​រូប​គេ​ពិត​ជា​ពេញ​ចិត្ត​ណាស់​ចំពោះ​ដែល​ដៃ​គូ​ដែល​ខ្លាំង​ខាង​ដើរ​សម្រុក​ចូល​ និង​ដាក់​គំនាប ពី​ព្រោះ​ត្រូវ​នឹង​ចំណង់​ចំណូល​​ចិត្ត​របស់​ខ្លួន។

ប៉ុន្តែ Rodtang បានលើក​ឡើង​ថា ៖«គាត់​មាន​ក្បាច់​ធម្មតា តែ​គាត់​ចូល​ចិត្ត​ដើរចូល​វ៉ៃ អត់​ខ្លាច​​អាវុធ​របស់​ដៃគូ ជា​ពិសេស​គាត់​ចូល​ចិត្ត​ប្តូរ។ ​អាវុធ​គ្រោះ​ថ្នាក់​​របស់​គាត់​គឺ​ទាត់​ក្រោម និង​កណ្តាប់​ដៃ»។​

«ខ្ញុំគិត​ថា គាត់​​កែ​ប្រែ​ក្បាច់​វ៉ៃ​របស់​ខ្ញុំ​តិច​តួច ប៉ុន្តែ​ច្បាស់​ណាស់ថា ខ្ញុំនឹង​មិន​ដើរថយ​ក្រោយ​ទេ។ ខ្ញុំ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ទ្វេ​ឡើង និង​មិនលេង​សើច​បាន​ទេ»។

Rodtang ពិត​ជា​ត្រូវ​ការ​រក្សា​ភាព​មិន​ចាញ់​របស់​ខ្លួន​នៅ ONE Championship និង​ក្លាយ​ជា​កីឡាករ​មួយ​ថៃ​តែ​ម្នាក់គត់​ដែល​ទទួល​បាន​ជ័យជម្នះ១០​លើក​ជាប់គ្នា​នៅ​ស្ថាប័ន​អន្តរជាតិ​នេះ។ ប៉ុន្តែ​ការ​និយាយ​ស្រួល ប៉ុន្តែ​ធ្វើ​វា​ពិបាក។

“មនុស្ស​​ដែក”មាន​មោទនភាព​ចំពោះ​​ខ្លួន​ឯង​ដែល​បាន​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ដល់​អ្នក​គាំទ្រ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​តាម​រយៈរបៀប​វ៉ៃគឃ្លើន​របស់​ខ្លួន ដើរសម្រុកចូល​វ៉ៃ ហៅ​ដៃ​គូកុំ​ឲ្យ​ថយ និង​ហ៊ាន​ប្រឈម​នឹង​ដែល​ដៃគូ​ដែល​ហ៊ាន​តទល់​ជា​មួយ​រូប​គេ។

នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ  Rodtang បាន​ប្តេជ្ញា​បន្ថែម​ជ័យជម្នះ​​ទៅ​លើ​ស្ថិតិ​ប្រកួត​ឈ្នះ ២៦៦​ដង ចាញ់​៤២​ដង និង​ស្មើ​១០​ដង ហើយ​រំពឹង​ថា អ្នក​គាំទ្រ​​អាមេរិក​ខាង​ជើងនឹង​ទទួល​បាន​ចំណី​ចក្ខុ​ពិសេស​ប្លែក​ពី​ក្បាច់​វ៉ៃ​របស់​ខ្លួន។

កីឡាករ​និយាយ​ថា ៖«ការ​ទទួល​បាន​ជ័យជម្នះ និង​រក្សាភាព​មិន​ដែល​ចាញ់​នៅ ONE Championship ជា​រឿង​ល្អ។ តែ​អ្វី​ដែល​ពិសេស​ទៀត​នោះ ខ្ញុំ​ចង់​រក្សា​ភាព​មិន​ចាញ់​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

«គោល​បំណង​របស់​ខ្ញុំ​គឺ​បន្ត​ឈរ​លើ​កំពូល និង​ស្ថិត​ក្នុង​ប្រអប់​បេះ​ដូង​អ្នក​គាំទ្រ​រហូត។ ខ្ញុំ​ចង់​ឲ្យ​អ្នក​គាំទ្រ​បាន​សប្បាយ​រីក​រាយ​នឹង​ការ​ប្រកួត​របស់​ខ្ញុំ​តាម​រយៈ​របៀប​វ៉ៃ​ដ៏​អស្ចារ្យ​របស់​ខ្ញុំ»៕

ONE Flyweight Muay Thai World Champion Rodtang Jitmuangnon is thankful following his big title win

Read more: Danial Williams Not Scared Of Rodtang: ‘He’s Only Human’

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.