News

ប្រុសស្អាត Tawanchai ផ្តួលរៀមច្បង Saemapetch សន្លប់ទឹកទី១

ជើង​ខ្លាំង​មួយ​ថៃ​ល្បី​អាវុធ​ធ្ងន់ Tawanchai PK.Saenchai Muaythaigym បានផ្តួល​មិត្ត​រួម​ជាតិ​ខ្លា​ចាស់​រៀម​ច្បង Saemapetch Fairtex ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​១​នៅ​ព្រឹត្តិការណ៍​ ONE: HEAVY HITTERS ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​សុក្រ ទី​​១៤ ខែ​មករា។

Pictures from the Muay Thai fight between Saemapetch and Tawanchai at ONE: HEAVY HITTERS

អ្នក​ប្រដាល់​ជួរ​មុខ​ថៃ​ទាំង​ពីរ​បាន​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​តាម​ការ​ទាត់​ក្រោម​ចាប់​តាំង​ពី​ផ្តើម​ទឹក​ទី​១ ប៉ុន្តែ​ប្រុស​ស្អាត​ល្បី​ថត​រូប​ជា​មួយ​តារា​ម៉ូដែល​ស្រី Tawanchai សម្លឹង​ឃើញ​ឱកាស​យ៉ាង​លឿន​តាម​ការ​ប្រើ​កណ្តាប់​ពិឃាត​របស់​ខ្លួន បូក​រួម​ទាំង​​ទាត់​ថែម​ទៀត។

រាល់​ពេល​ដែល​សិស្ស​ច្បង​ Saemapetch ព្យាយាម​តទល់​ឆ្ពោះ​ទៅ​ជា​មួយ​នឹង​​ជំនាញ​ប្រដាល់​សកល សិស្ស​ប្អូន​​បាន​វ៉ៃ​កាត់ និង​បង្អាក់ដំណើរ​របស់​គេ​តាម​រយៈ​កណ្តាប់​ដៃ។ នៅ​ពេលខ្លា​ចាស់​ចន្លោះ​បហោង​ការ​ពារ ប្រុស​ស្អាត Tawanchai បាញ់​កណ្តាប់​ដៃ និង​វាយ​កែង​ថែមទៀត។

វា​ជា​សមត្ថភាព​ឥត​ខ្ចោះ​របស់​កីឡាករ​នៅ​ទី​ក្រុង​បាំង​កក​នៅ​ពេល​រូប​គេ​វ៉ៃ​ចំ​មុខ​មួយ​ថៃ​បណ្តាល​ឲ្យ​ Saemapetch ដួលលើក​ទី​១​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​៨។ បន្ទាប់​ពី​ក្រោក​ឡើង និង​តាំង​ស្មារតី​ប្រយុទ្ធ​ដោយ​មិន​ងា​រេ​ថយ​ក្រោយ​​ដើម្បី​តទល់​​បន្ត​ទៀត សម្រាប់ Tawanchai វ៉ៃ​ចំ​មួយ​ថៃ​ចំ​ពេញ​មុខ​ជា​លើក​ទី​២។

Pictures from the Muay Thai fight between Saemapetch and Tawanchai at ONE: HEAVY HITTERS

កណ្តាប់ដៃលើកទី២នេះមិនអាចធ្វើឲ្យ Saemapetch ងើបរួចបានទេ និងត្រូវបានអាជ្ញាកណ្តាបញ្ឈប់ការប្រកួតតែម្តង។
ជ័យជម្នះលើកនេះ បានផ្តល់ឲ្យ Tawanchai បង្កើនស្ថិតិប្រកួតរហូតដល់កំណត់ត្រា១២៦ដង ចាញ់៣១ដង និងស្មើ២ដង។
ប៉ុន្តែបើទោះជាទទួលបានជោគជ័យធំធេងនៅក្នុងប្រភេទទម្ងន់ bantamweight ក៏រូបគេនិយាយថា រូបគេត្រូវបង្កើនទម្ងន់ប្រកួត។

កីឡាករ​បាន​និយាយ​ថា ៖«សម្រាប់​ការ​ប្រកួត​ទម្ងន់​នេះ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​សក្តិសម​ទេ តែ​ខ្ញុំ​បាន​ត្រៀម​​ខ្លួន​ហើយ​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ទម្ងន់ featherweight»៕

Read more: ONE: HEAVY HITTERS – Full Results For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។