Mixed Martial Arts

Ritu Phogat រៀបរាប់​ពី​ការ​វ៉ៃ​បក​យក​ឈ្នះ Meng Bo ដ៏​​ភ្ញាក់​ផ្អើល

រាត្រីជា​ប្រវត្តិសាស្ត្រ​ដែល​សុទ្ធតែវ​នារី​ឡើង​សង្វៀន​ ក្នុង​នោះ​ខ្លាញី​ឥណ្ឌា Ritu “The Indian Tigress” Phogat បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខែ​ក្រវាត់ONE Women’s Atomweight World Grand Prix បន្ទាប់​ពី​វាយ​បក​យក​ឈ្នះ​កីឡាការិនី​ចិន Meng Bo នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: EMPOWER កាល​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា។

 

ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​កីឡាការិនីចិន​ស្ទើរ​តែ​ផ្តួល និង​ឃ្លេ Phogat ឲ្យ​ចុះ​ចាញ់​ទៅ​ហើយ ប៉ុន្តែ​ខ្លាញី​ឥណ្ឌា​ម្នាក់​នេះ​ពិត​ជា​តស៊ូ​ដល់​ទី​បំផុត។ គេ​ឃើញ​ថា កីឡាការិនី​ចិន​បាន​ប្រើ​កណ្តាប់​ដៃ​វ៉ៃ​ឲ្យ​កីឡាការិនី​ឥណ្ឌា​ម្នាក់​នេះបាក់​ស្រុត​ថយ​ក្រោយ​ស្ទើរ​សន្លប់​ទៅ​ហើយ​នៅ​ចុង​ទឹក​ទី​១ ប៉ុន្តែ​ស្នួរ​ជួង​ជួយ​ទាន់។ ចូល​ទឹក​ទី​២  Phogat ហាក់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ហើយ​តស៊ូ​ទាំង​ការ​ប្រយុទ្ធ​ឈរ និង​ក្បាច់​ក្រោម ហើយ​ទី​បំផុត​ចាក​ចេញ​ពី​កីឡដ្ឋាន Singapore Indoor Stadium ជាមួយ​នឹង​ជ័យជម្នះ​ដោយ​ពិន្ទុ។

លទ្ធផល​នេះ​ជួយ​ឲ្យ​កីឡាការិនី​ឥណ្ឌា​ឡើង​ទៅ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប​នឹង​កីឡាការិនី​ជប៉ុន Itsuki “Android 18” Hirata,ខណៈ​កីឡាការិនី​កូរ៉េ “Arale Chan” Seo Hee Ham ជួបកីឡាការិនី​ថៃ Stamp Fairtex ដើម្បីរក​ឱកាស​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ជុំ​វិញ​ការ​ប្រឹង​ប្រឹង​ពី​ស្មារតី​ស្ទើរ​តែ​សន្លប់​រហូត​ទទួល​បាន​ជ័យជម្នះ ត្រូវ​បាន Phogat រៀប​រាប់​ក្នុង​បទ​សម្ភាស​ផ្តាច់​មុខ​ដូច​ខាង​ក្រោម៖

ONE Championship: ការ​ប្រកួត​របស់​កញ្ញា​ទី​១នៅ Grand Prix ពិត​ជា​តឹង​តែងខ្លាំង។ តើ​កញ្ញា​គិតយ៉ាង​ណាចំពោះ​ការ​ប្រកួត​នេះ?

Ritu Phogat: ខ្ញុំ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ទឹក​ទី​១ តែ​ខ្ញុំ​បាន​វិល​ត្រឡប់​មក​វិញ​នៅ​ពីរ​ទឹក​ចុង​ក្រោយ​បាន​ល្អ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​អាច​យក​ឈ្នះ Meng Bo។ គាត់​មាន​បទ​ពិសោធ​ច្រើន​ជាង​ខ្ញុំ តែ​ខ្ញុំ​បាន​តាំង​ចិត្ត​បង្ហាញ​ជា​កីឡាការិនី​ឆ្នើម​ម្នាក់។ នៅ​ពេល​យើង​យក​ឈ្នះ​ដៃគូ​កំពូល​ម្នាក់ យើង​ទទួល​បាន​បទ​ពិសោធ​មាន​តម្លៃ​ច្រើន​ណាស់ ហើយ​កាន់​តែ​ជឿ​ទុក​ចិត្ត។ Meng Bo ជា​កីឡាការិនី​ដ៏​ល្អ​ម្នាក់ ហើយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​នៅ​ទម្ងន់​ជា​មួយ​គ្នា ដូច្នេះ​ជ័យជម្នះ​នេះ​ខ្ញុំ​រៀន​បាន​ច្រើន​ណាស់។

ONE: និយាយ​ពី​ការ​វ៉ៃបក​វិ។  Meng វ៉ៃ​កណ្តាប់​ដៃ​ត្រូវ​ច្រើន និង​កាច់​ដៃ​ដ៏​គ្រោះ​ថ្នាក់។ ពេល​នោះ​ក្នុង​ចិត្ត​កញ្ញា​ជឿ​ថា អាច​ទប់​បាន​ទេ?

RP:  ខ្ញុំ​ចង់​ឲ្យ​ដៃគូ​វ៉ៃ​កណ្តាប់​ដៃ ពី​ព្រោះ​ខ្ញុំមាន​ចេតនា​ចង់​វ៉ៃប្រហារ​វិញ​បន្ទាប់។ និយាយ​ពី​កាច់​ដៃពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ឈឺ​ចាប់​ខ្លាំង​ណាស់ ដូច្នេះ​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ត្រូវ​តែ​ទ្រាំ ហើយ​តស៊ូ និង​មិន​ចុះ​ចាញ់​ងាយ​ៗ​ទេ។

Pictures from the fight between Ritu Phogat and Meng Bo from ONE: EMPOWER

ONE: តើ​ការ​វ៉ៃបក​វិញ​យ៉ាង​ណា? ហើយ​គ្រូ​បាន​ប្រាប់​ដូច​ម្តេច​នៅ​ទឹក​ទី២?

RP: មុន​ពេល​ទឹក​ទី​២ លោក​គ្រូ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ហើយ​ខ្ញុំ​មាន​លទ្ធភាព​អាច​តាម​ការ​រៀប​ចំ​ក្បាច់​វ៉ៃ​ថ្មី។ គ្រូ​របស់​ខ្ញុំ​ប្រាប់​ថា ជឿ​ជាក់​លើ​ខ្លួន​ឯង ហើយ​ប្រើ​ជំនាញ​ចំបាប់​របស់​ខ្ញុំ​ឲ្យ​បាន​ច្រើន​ជាង​ឈរ។ពេល​នោះ ខ្ញុំ​ធ្វើ​តាម​គាត់​នៅ​ទឹក​ទី​២​ហើយ​ឃើញ​ថា ខ្ញុំ​មាន​ប្រៀប ហើយ​បន្ត​ធ្វើ​ទឹក​ទី​៣​ទៀត។

ONE: ឥឡូវ​នេះ​​កញ្ញា​បាន​យក​ឈ្នះ​អ្នក​​ដែល​ស្ថិត​នៅ​លេខ​២ តើ​គិត​ថា កញ្ញា​នឹង​ចូល​ទៅ​ក្នុង​តារា​ចំណាត់​ថ្នាក់​ទាំង​៥​ទេ?

RP: វាគ្មាន​បញ្ហា​ទេ​សម្រាប់​ខ្ញុំ​រឿង​ចំណាត់​ថ្នាក់ តែ​ខ្ញុំ​ចង់​ជួប​ដៃ​គូ​ឆ្នើម​នៅ​ក្នុង​ទម្ងន់ atomweight។ ខ្ញុំ​ពិចារណា​ខ្លួន​ឯង​ថា​ជា​កីឡាការិនី​ឆ្នើម​ម្នាក់ ហើយ​ខ្ញុំ​នឹង​បញ្ជាក់​ឲ្យ​ពិភព​លោក​ឃើញ​ថា ខ្ញុំ​ជា​កីឡាការិនី​ឆ្នើម​បំផុត​ក្នុង​ទម្ងន់​នេះ។

ONE: ដោយសារ​អ្នក​គាំទ្រ​នឹង​បោះ​ឆ្នោត​គូ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ តើ​នរណា​ម្នាក់​ដែល​កញ្ញា​ចង់​ជួប?

RP: ខ្ញុំ​បាន​ត្រៀម​ខ្លួន​ប្រឈម​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ។ ខ្ញុំ​ចង់​យក​ឈ្នះ​ជើង​ខ្លាំង ហើយ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ខ្ញុំ​ចង់​បញ្ជាក់​ថា ខ្ញុំ​ខ្លាំង​បំផុត។ ខ្ញុំ​នៅ​តែអភិវឌ្ឍ​សមត្ថភាពឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត ពី​ព្រោះ​ខ្ញុំ​ដឹង​ខ្លួន​ថា ត្រូវ​ជួប​ដៃ​គូ​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ។ ខ្ញុំ​ត្រួវ​តែ​ធ្វើ​ខ្លួន​ឯង​ឲ្យល្អ​ប្រសើរ​ឡើង​ជា​លំដាប់ ដូច្នេះ​ខ្ញុំ​នឹង​ខិត​ខំ​ហ្វឹក​ហាត់​ខ្លាំង​ឡើយ។

ONE: សំនួរ​ចុង​ក្រោយ បន្ទាប់​ពី​យក​ឈ្នះ Meng តើ​នរណា​ជា​មនុស្ស​ទី​១​ដែល​កញ្ញា​​​និយាយ​ទៅ​កាន់?

RP: ប៉ា​របស់​ខ្ញុំ​ជា​មនុស្ស​ទី​១​ដែលខ្ញុំ​និយាយ​ជា​មួយ។ គាត់​បាន​និយាយ​ថា ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​ក្លា​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​ធំ៕

Read more: Social Media Reactions From The Stars Of ONE: EMPOWER

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។