News

ជើងខ្លាំង Rittewada Petchyindee Academy ចុះកុងត្រាប្រកួតឲ្យ ONE Championship

ក្លិប​ល្បី​ឈ្មោះ Petcyhindee Academy​ បន្ត​​បណ្ដុះ​បណ្ដាល​បាន​​​កីឡាករ​មួយ​ថៃ​លំដាប់​ពិភព​លោក​បន្ត​បន្ទាប់  និង​​ជា​ក្លិប​ដ៏​​មាន​ប្រជា​ប្រិយភាពដែល​សម្បូរ​ដោយ​កីឡាករ​ល្បីៗ​ជា​ច្រើន​​​ចុះ​កិច្ច​សន្យា​ប្រកួត​ឲ្យ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ។

Rittewada Petchyindee Academy ​​​នឹង​ចូល​រួម​ប្រកួត​ក្រោម​ស្លាក​របស់​ ONE Championship​ ជា​ផ្លូវ​ការ ហើយ​គេ​ប្រកួត​ក្នុង​ទម្ងន់​ bantamweight  លើ​ប្រភេទ​កីឡា​មួយ​ថៃ និង​ឃីកបុកសីង។

«​​ខ្ញុំ​រំភើប​ណាស់​​​ពេល​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សង្វៀន​ ONE Championship ដែល​ជា​សង្វៀន​ល្បី​លំដាប់​ពិភព​លោក។ ​នេះ​ជា​ឱកាស​ល្អ​​បំផុត ​សម្រាប់​ខ្ញុំ​ដើម្បី​បង្ហាញ​​ជំនាញ​របស់​​ខ្ញុំ​នៅ​សង្វៀន​លំដាប់​ពិភព​លោក ​និង​​​ជួប​ប្រកួត​​​ទល់​នឹង​កីឡាករ​ល្បីៗ​ជុំ​វិញ​ភិព​លោក​។ នេះ​ជា​ទី​ដែល​ខ្ញុំ​​ដាក់​ផែន​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ប្រសើរ​ឡើង។  ផែន​ការ​របស់​ខ្ញុំ គឺ​ ប្រកួត​ទាំង​មួយ​ថៃ និង ឃីកបុកសីង»។  កីឡាករ​ជំនាញ​ឆ្វេង​វ័យ ២៥ ឆ្នាំ​​​បាន​ឲ្យ​ដឹង​ថា​​បែប​នេះ។

Rittewada បាន​ចួល​រួម​ប្រកួត​មួយ​ថៃ​រយៈ​ពេល ១៧ ឆ្នាំ​មក​ហើយ ដែល​សរុប​ទៅ​មាន​កំណត់​ត្រា​ឈ្នះ ៩០ ដង ចាញ់​ ២៥ ដង និង​ស្មើ ៥ ដង។

គេ​ធ្លាប់​ផ្ដួល​ជើង​ខ្លាំង​ជា​ច្រើន​ក្នុង​​ពិភព​មួយ​ថៃ​រួម​​មាន​ “The Lightning Knee” Yodpanomrung Jitmuangnon, “The Kicking Machine” Superlek Kiatmoo9, និង Pakorn PK.Saenchai Muaythaigym ជា​ដើម។

Rittewada​ ទទួល​ស្នា​ដៃ​ជា​ច្រើន​រួម​មាន​​ឈ្នះ​ជើង​ឯក​ Channel 7 Stadium Title​ នៅ​ឆ្នាំ​២០១៤,  ឈ្នះ​ជើង​ឯក WMC World Title​ នៅ​ឆ្នាំ ២០១៦, ​និង​ជើង​ឯក​ Lumpinee Stadium World Championship ​​នៅ​ឆ្នាំ ២០១៧។ ជា​មួយ​គ្នា​នោះ  គេ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​សង្វៀន Channel 7 ​នៅ​​ឆ្នាំ ២០១៥។

Rittewada ​ក៏​ធ្លាប់​ជា​សមាជិក​​ជម្រើសជាតិ​ថៃ​ស្ម័គ្រ​ចិត្ត​ផង​ដែរ។  



Rittewada now joins many of his teammates in The Home of Martial Arts, including ONE Featherweight Muay Thai World Champion Petchmorakot Petchyindee Academy, ONE Bantamweight Kickboxing World Champion Capitan Petchyindee Academy, and former ONE Flyweight Kickboxing World Champion Petchdam “The Baby Shark” Petchyindee Academy.

​អ្នក​ជំនាញ​ឆ្វេង​ចង់​​ក្លាយ​ជា​​កីឡាករ​ទី​៤​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​លំដាប់​ពិភព​លោក​។ ​ប៉ុន្តែ គេ​បាន​ដឹង​ថា​វិថី​ឆ្ពោះ​ទៅ​ជោគជ័យ​លំបាក​បន្តិច ​និង​​ត្រូវ​រៀប​ចំ​ផែន​ការ​ឲ្យ​បាន​ល្អ។

Rittewada ​​​គូស​បញ្ជាក់​បែប​​នេះ៖«​​ពី​ពេល​នេះ​ទៅ​ ​​ខ្ញុំ​ត្រូវ​ផ្ដោត​លើ​ការងារ​ហ្វឹកហាត់​​របស់​ខ្ញុំ។ ​ខ្ញុំ​នឹង​​សម្រប​សម្រួល​ស្ទិល​ប្រកួត​របស់​ខ្ញុំ​ដើម្បី​ប្រកួត និង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ។ ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ល្អ​បំផុត​ដើម្បី​​​ឈាន​ដល់​គោល​ដៅ​​ក្លាយ​ជា​​ជើង​ឯក ONE World Champion»។

ចុចអាន : Superbon Confident For Petrosyan Clash: ‘I Have No Weaknesses’

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។